ឱព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការបំផ្លាញរបស់គេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។
ទំនុកតម្កើង 22:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមសង្គ្រោះទូលបង្គំឲ្យរួចពីមាត់សិង្ហ អើ ព្រះអង្គបានសង្គ្រោះទូលបង្គំ ឲ្យរួចពីស្នែងគោព្រៃ! ដ្បិតព្រះអង្គបានឆ្លើយមកទូលបង្គំហើយ ។ ព្រះគម្ពីរខ្មែរសាកល សូមសង្គ្រោះទូលបង្គំពីមាត់សិង្ហ និងពីស្នែងគោព្រៃផង។ ព្រះអង្គបានឆ្លើយតបនឹងទូលបង្គំហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមសង្គ្រោះទូលបង្គំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ព្រះអង្គឆ្លើយតបមកទូលបង្គំហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមជួយសង្គ្រោះទូលបង្គំចេញពីមាត់សិង្ហ អើ ឲ្យរួចពីស្នែងគោព្រៃផង ដ្បិតទ្រង់បានស្តាប់ទូលបង្គំហើយ។ អាល់គីតាប សូមសង្គ្រោះខ្ញុំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ទ្រង់ឆ្លើយតបមកខ្ញុំហើយ!។ |
ឱព្រះអម្ចាស់អើយ តើព្រះអង្គធ្វើព្រងើយដល់កាលណាទៀត? សូមរំដោះព្រលឹងទូលបង្គំ ឲ្យរួចពីការបំផ្លាញរបស់គេ ហើយសង្គ្រោះជីវិតទូលបង្គំ ឲ្យរួចពីពួកសិង្ហទាំងនោះផង។
ឯពួកទន្សោងនឹងដួលចុះជាមួយគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ក្នុងស្រុកនឹងមានឈាមដាប ហើយធូលីដីនឹងបានជោកដោយខ្លាញ់។
ព្រះដែលនាំពួកគេចេញពីស្រុកអេស៊ីព្ទ ទ្រង់ប្រៀបដូចជាស្នែងនៃសត្វរមាសសម្រាប់ពួកគេ។
ខ្ញុំនៅជាមួយអ្នករាល់គ្នា ក្នុងព្រះវិហាររាល់ថ្ងៃ អ្នករាល់គ្នាមិនបានលូកដៃមកចាប់ខ្ញុំសោះ ប៉ុន្តែ នេះជាពេលវេលារបស់អ្នករាល់គ្នាហើយ និងជាអំណាចនៃសេចក្តីងងឹតផង!»។
ខ្ញុំមិនមានពេលច្រើន ដើម្បីនិយាយជាមួយអ្នករាល់គ្នាប៉ុន្មានទៀតទេ ដ្បិតចៅហ្វាយរបស់លោកីយ៍នេះមកជិតដល់ហើយ តែវាគ្មានអំណាចអ្វីលើខ្ញុំទេ
ដូច្នេះ គេរើសដុំថ្មបម្រុងនឹងគប់ព្រះអង្គ តែព្រះយេស៊ូវបំបាំងអង្គទ្រង់ ហើយយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។
ប្រាកដមែន នៅក្នុងក្រុងនេះ ស្តេចហេរ៉ូឌ និងលោកប៉ុនទាសពីឡាត់ បានប្រជុំគ្នា ហើយពួកសាសន៍ដទៃ និងសាសន៍អ៊ីស្រាអែល ទាស់នឹងព្រះយេស៊ូវ ជាអ្នកបម្រើបរិសុទ្ធរបស់ព្រះអង្គ ដែលទ្រង់បានចាក់ប្រេងតាំង
ឯគោឈ្មោលដំបូង នោះមានកម្លាំងស្វាហាប់ណាស់ ស្នែងវាដូចជាស្នែងទន្សោង វានឹងច្រានសាសន៍ទាំងប៉ុន្មាន ដោយសារស្នែងនោះ ទៅដល់ចុងផែនដីបំផុត គឺជាពួកអេប្រាអិមទាំងសល់សែន និងពួកម៉ាណាសេទាំងពាន់ទាំងម៉ឺនដែរ»។
ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។
ចូរដឹងខ្លួន ហើយចាំយាមចុះ ដ្បិតអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីរកអ្នកណាម្នាក់ដែលវាអាចនឹងត្របាក់លេបបាន។