ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ផ្កាយចុះ ប្រសិនបើអ្នកអាចរាប់បាន»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ពូជពង្សរបស់អ្នកក៏នឹងបានដូចផ្កាយទាំងនោះដែរ»។
ទំនុកតម្កើង 147:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គកំណត់ចំនួនផ្កាយ ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់រាប់ចំនួនផ្កាយ ហើយដាក់ឈ្មោះឲ្យវាទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គរាប់ចំនួនផ្កាយទាំងប៉ុន្មាន ហើយព្រះអង្គដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់រាប់ចំនួននៃអស់ទាំងផ្កាយ ក៏ហៅបានតាមឈ្មោះទាំងអស់ អាល់គីតាប ទ្រង់រាប់ចំនួនផ្កាយទាំងប៉ុន្មាន ហើយទ្រង់ដាក់ឈ្មោះឲ្យផ្កាយទាំងនោះ។ |
ព្រះអង្គនាំលោកចេញទៅក្រៅ ហើយមានព្រះបន្ទូលថា៖ «ចូរងើយមើលទៅលើមេឃ ហើយរាប់ផ្កាយចុះ ប្រសិនបើអ្នកអាចរាប់បាន»។ បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកថា៖ «ពូជពង្សរបស់អ្នកក៏នឹងបានដូចផ្កាយទាំងនោះដែរ»។
៙ ព្រះអាទិត្យ និងព្រះចន្ទអើយ ចូរសរសើរតម្កើងព្រះអង្គ អស់ទាំងផ្កាយដ៏ភ្លឺអើយ ចូរសរសើរតម្កើងព្រះអង្គ!
ពេលទូលបង្គំពិចារណាមើលផ្ទៃមេឃ ដែលជាស្នាព្រះហស្តរបស់ព្រះអង្គ គឺទាំងខែ និងផ្កាយ ដែលព្រះអង្គបានប្រតិស្ឋាន
ចូរងើយភ្នែកអ្នកមើលទៅលើ ហើយពិចារណាពីអ្នកណាដែលបានបង្កើតរបស់ទាំងនេះ ដែលនាំឲ្យពួកពលបរិវារចេញមកតាមចំនួនដូច្នេះ ព្រះអង្គក៏ហៅរបស់ទាំងនោះតាមឈ្មោះរៀងរាល់តួ ដោយព្រះចេស្តាដ៏ធំរបស់ព្រះអង្គ ហើយគ្មានណាមួយខានឡើយ ដោយព្រោះតេជានុភាពដ៏ខ្លាំងក្លាដែរ។