ដ្បិតព្រះអង្គបង្គាប់ដល់ហិមៈថា "ចូរធ្លាក់ទៅលើផែនដី" ក៏បង្គាប់ដល់ភ្លៀងមួយមេ និងភ្លៀងធំរបស់ព្រះអង្គយ៉ាងដូច្នោះដែរ។
ទំនុកតម្កើង 147:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានឲ្យមានព្រឹលសក្បុស ដូចរោមចៀម ព្រះអង្គបាចសាចសន្សើម កកដូចផេះ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានព្រិលដូចជារោមចៀម ព្រះអង្គបាចសន្សើមកកដូចជាផេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ព្រះអង្គធ្វើឲ្យមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ប្រទានហិមៈមក ឲ្យដូចជារោមចៀម ក៏បាចសាចសន្សើមកកដូចជាផែះ អាល់គីតាប ទ្រង់ធ្វើឲ្យមានទឹកកកធ្លាក់ចុះមកដូចសំឡី ទ្រង់ធ្វើឲ្យមានសន្សើម ត្រជាក់ធ្លាក់ចុះមកយ៉ាងសក្បុស |
ដ្បិតព្រះអង្គបង្គាប់ដល់ហិមៈថា "ចូរធ្លាក់ទៅលើផែនដី" ក៏បង្គាប់ដល់ភ្លៀងមួយមេ និងភ្លៀងធំរបស់ព្រះអង្គយ៉ាងដូច្នោះដែរ។
ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃ ឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា