ណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយ ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោសឲ្យពួកស៊ីរីមានជ័យជម្នះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់ ។
ទំនុកតម្កើង 144:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គហើយដែលប្រទានឲ្យ ពួកស្តេចមានជ័យជម្នះ ក៏សង្គ្រោះដាវីឌជាអ្នកបម្រើព្រះអង្គ ឲ្យរួចពីដាវដ៏សាហាវ។ ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលប្រទានការសង្គ្រោះដល់បណ្ដាស្ដេច! គឺព្រះអង្គហើយ ដែលដោះដាវីឌបាវបម្រើរបស់ព្រះអង្គ ឲ្យរួចពីដាវដ៏អាក្រក់! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់សង្គ្រោះស្ដេចនានា ព្រះអង្គរំដោះដាវីឌជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យរួចពីការស្លាប់ដោយមុខដាវ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ដែលប្រោសសេចក្ដីសង្គ្រោះដល់ពួកស្តេច ក៏ប្រោសដាវីឌជាអ្នកបំរើទ្រង់ ឲ្យរួចពីដាវដ៏អាក្រក់ អាល់គីតាប អុលឡោះតាអាឡាសង្គ្រោះស្ដេចនានា ទ្រង់រំដោះទតជាអ្នកបម្រើរបស់ទ្រង់ ឲ្យរួចពីការស្លាប់ដោយមុខដាវ។ |
ណាម៉ាន់ជាមេទ័ពរបស់ស្តេចស៊ីរី លោកជាអ្នកធំនៅចំពោះចៅហ្វាយ ក៏មានយសខ្ពស់ ដោយព្រោះព្រះយេហូវ៉ាបានប្រោសឲ្យពួកស៊ីរីមានជ័យជម្នះ ដោយសារលោក លោកក៏ជាមនុស្សខ្លាំងពូកែដែរ តែកើតរោគឃ្លង់ ។
ដោយយល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ សូមកុំបោះបង់អ្នកដែលព្រះអង្គ បានចាក់ប្រេងតាំងឡើយ។
ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់នៃទូលបង្គំអើយ ព្រះអង្គជាកម្លាំងនៃការសង្គ្រោះរបស់ទូលបង្គំ ព្រះអង្គបានគ្របក្បាលទូលបង្គំ នៅថ្ងៃសឹកសង្គ្រាម។
ឱព្រះយេហូវ៉ាអើយ សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្សអាក្រក់ បានសម្រេចឡើយ ក៏កុំឲ្យកិច្ចកលរបស់គេបានជឿនទៅមុខដែរ ក្រែងគេអួតខ្លួន។ –បង្អង់
ព្រះអង្គប្រទានជ័យជម្នះយ៉ាងធំដល់ស្តេច ដែលព្រះអង្គបានតែងតាំង ក៏សម្ដែងព្រះហឫទ័យសប្បុរស ដល់អ្នកដែលព្រះអង្គបានចាក់ប្រេងតាំង គឺដល់ដាវីឌ និងពូជពង្សតរៀងទៅ។