ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 14:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​រាល់​គ្នា​បាន​បង្អាប់​គំនិត​មនុស្ស​ក្រីក្រ ប៉ុន្តែ ព្រះ‌យេហូវ៉ាជា​ជម្រក​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នករាល់គ្នា​បង្អាប់​ដំបូន្មាន​របស់​មនុស្ស​ទ័លក្រ ដោយព្រោះ​ព្រះយេហូវ៉ា​ជា​ជម្រក​របស់ពួកគេ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុគ៌ត បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន ប៉ុន្តែ ព្រះ‌អម្ចាស់​ធ្វើ​ជា​ជម្រក​របស់​គេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ឯង​រាល់​គ្នា បាន​បន្ទច់​គំនិត​នៃ​មនុស្ស​ក្រីក្រ ឲ្យ​មាន​សេចក្ដី​ខ្មាស ពី​ព្រោះ​គេ​បាន​ពឹង​ផ្អែក​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

«អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​មនុស្ស​ទុគ៌ត បាត់​បង់​សេចក្ដី​សង្ឃឹម​របស់​ខ្លួន ប៉ុន្តែ អុលឡោះ‌តាអាឡា​ធ្វើ​ជា​ជំរក​របស់​គេ។

សូមមើលជំពូក



ទំនុកតម្កើង 14:6
14 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ទូល‌បង្គំ​ពោល​ថា៖ «ព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​របស់​ទូល‌បង្គំ ជា​ចំណែក​របស់​ទូល‌បង្គំ នៅ​ក្នុង​ទឹក​ដី​របស់​មនុស្ស​រស់»។


មនុស្ស​ជា​ច្រើន​ពោល​ពី​ទូល‌បង្គំ​ថា៖ «ព្រះ​មិន​សង្គ្រោះ​គាត់​ទេ»។ -បង្អង់


ឱ​ពួក​មនុស្ស​ជាតិ​អើយ តើអ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ពាក្យ​ឥត​ប្រយោជន៍ ហើយ​ស្វែង​រកសេចក្ដី​ភូត‌ភរ ដល់​កាល​ណា​ទៀត? -បង្អង់


រី​ឯ​ទូល‌បង្គំ ទូល‌បង្គំ​ក្រីក្រ ហើយ​ទុគ៌ត ប៉ុន្តែ ព្រះ‌អម្ចាស់គិត​គូរ​ដល់​ទូល‌បង្គំ។ ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​អ្នក​រំដោះ​ទូល‌បង្គំ ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​កុំ​បង្អង់​ឡើយ!


ខ្មាំង​សត្រូវ​ចំអក​ឲ្យ​ខ្ញុំ ប្រៀប​ដូច​ជា​ដាវ ចាក់​ដោត​នៅ​ក្នុង​ឆ្អឹង​របស់​ខ្ញុំ ហើយ​គេចេះ​តែពោល​មក​ខ្ញុំ​ជា‌និច្ច​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»


ព្រះ​ជា​ទី​ពឹង​ជ្រក និង​ជា​កម្លាំង​របស់​យើង ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ ក្នុង​គ្រា​មាន​អាសន្ន។


ព្រះ‌យេហូវ៉ា​ជា​ទី​ពឹង​ជ្រក ដល់​អស់​អ្នក​ណា​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន គឺ​ជា​ទី​ពឹងជ្រក​នៅ​គ្រា​លំបាក។


ដោយ​ព្រោះ​អ្នក​បាន​ថា សាសន៍​ទាំង​ពីរ និង​ស្រុក​ទាំង​ពីរ​នោះ ជា​របស់​យើង យើង​នឹង​ចាប់​បាន​ជា​របស់​យើង ទោះ​បើ​ព្រះ‌យេហូវ៉ា​គង់​នៅ​ទី​នោះ​ក៏​ដោយ


ឥឡូវ​នេះ បើ​អស់​លោក​ប្រុង‌ប្រៀប​នៅ​ពេល​ដែលឮ​សំឡេង​ស្នែង ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និង​តន្ត្រី​គ្រប់​យ៉ាង ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​រូប​បដិ‌មាករ​ដែល​យើង​បាន​កសាង នោះ​ល្អ​ប្រពៃ​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ គេ​នឹង​បោះ​លោក​ទៅ​ក្នុង​គុក​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធៅ ហើយ​នៅ​វេលា​នោះ តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​រំដោះ​អស់​លោក ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន?»។


ដើម្បី​ឲ្យ​យើង​ដែល​បាន​រត់​មក​ជ្រក​កោន បាន​ទទួល​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង ប្រយោជន៍​នឹង​ចាប់​យក​សេចក្តី​សង្ឃឹម ដែល​ដាក់​នៅ​មុខ​យើង តាម​រយៈ​សេចក្ដី​ពីរ​យ៉ាង​ដែល​មិន​ចេះ​ប្រែ​ប្រួល ហើយ​ព្រះ‌ទ្រង់​មិន​ចេះ​កុហក​ឡើយ។