នាងបានក្រោកឡើងនៅពាក់កណ្ដាលអធ្រាត្រ ខណៈដែលខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់កំពុងតែដេកលក់ នាងបានយកកូនរបស់ខ្ញុំម្ចាស់ពីខាងខ្ញុំទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ។
ទំនុកតម្កើង 139:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រសិនបើទូលបង្គំពោលថា៖ «ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ ហើយពន្លឺដែលនៅជុំវិញខ្ញុំ នឹងត្រឡប់ទៅជាយប់» ព្រះគម្ពីរខ្មែរសាកល ប្រសិនបើទូលបង្គំនិយាយថា៖ “ភាពងងឹតនឹងគ្របបាំងខ្ញុំជាប្រាកដ ហើយពន្លឺនៅជុំវិញខ្ញុំនឹងត្រឡប់ជាយប់” ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើទូលបង្គំពោលថា: «សូមឲ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើទូលបង្គំថា សេចក្ដីងងឹតនឹងគ្របបាំង ទូលបង្គំជាប្រាកដ ហើយពន្លឺដែលភ្លឺនៅជុំវិញទូលបង្គំនឹងត្រឡប់ទៅជាយប់វិញ អាល់គីតាប ប្រសិនបើខ្ញុំពោលថា: «សូមឲ្យភាពងងឹតគ្របពីលើខ្ញុំ ហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ ប្រែទៅជាយប់ងងឹត!»។ |
នាងបានក្រោកឡើងនៅពាក់កណ្ដាលអធ្រាត្រ ខណៈដែលខ្ញុំម្ចាស់ជាអ្នកបម្រើរបស់ទ្រង់កំពុងតែដេកលក់ នាងបានយកកូនរបស់ខ្ញុំម្ចាស់ពីខាងខ្ញុំទៅបី ហើយដាក់កូនស្លាប់របស់នាងនែបនៅទ្រូងខ្ញុំម្ចាស់វិញ។
ព្រះអង្គបើកអស់ទាំងសេចក្ដីជ្រៅជ្រះ ចេញពីងងឹតមក ក៏នាំយកម្លប់សេចក្ដីស្លាប់ចេញមក ដាក់នៅពន្លឺដែរ។
គ្មានទីងងឹត ឬម្លប់យ៉ាងក្រាស់ឯណា ដែលពួកអ្នកប្រព្រឹត្តការទុច្ចរិត នឹងពួនខ្លួនបានទេ។
វេទនាដល់ពួកអ្នកដែលលាក់គំនិតរបស់ខ្លួនពីព្រះយេហូវ៉ា ហើយដែលធ្វើការនៅក្នុងទីកំបាំង ដោយថា៖ តើមានអ្នកណាបានឃើញយើងទេ? តើមានអ្នកណាបានស្គាល់យើងទេ?
ព្រះយេហូវ៉ាសួរដូច្នេះទៀតថា៖ តើមានអ្នកណានឹងពួននៅទីស្ងាត់ណា ដែលយើងមើលមិនឃើញបានឬ? តើយើងមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។