ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅរក ទីសម្រាករបស់ខ្លួនវិញទៅ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តនឹងអ្នក ដោយព្រះគុណហើយ។
ទំនុកតម្កើង 13:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ព្រោះព្រះអង្គបាន ប្រោសប្រណីជាបរិបូរដល់ទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងច្រៀងទៅកាន់ព្រះយេហូវ៉ា ដ្បិតព្រះអង្គបានប្រព្រឹត្តយ៉ាងសប្បុរសដល់ទូលបង្គំ៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងច្រៀងសរសើរព្រះអម្ចាស់ ដោយព្រះអង្គបានប្រោសប្រណីដល់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ដ្បិតទ្រង់បាន ប្រោសការល្អជាបរិបូរដល់ទូលបង្គំហើយ។ អាល់គីតាប ខ្ញុំនឹងច្រៀងសរសើរអុលឡោះតាអាឡា ដោយបានប្រោសប្រណីដល់ខ្ញុំ។ |
ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅរក ទីសម្រាករបស់ខ្លួនវិញទៅ ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តនឹងអ្នក ដោយព្រះគុណហើយ។
កាលទូលបង្គំរៀនអស់ទាំងវិន័យ ដ៏សុចរិតរបស់ព្រះអង្គ នោះទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់។
ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គបានថ្កើងឡើង ដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ យើងខ្ញុំនឹងច្រៀងសរសើរ ពីព្រះចេស្តារបស់ព្រះអង្គ។
ព្រះយេហូវ៉ាជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តដល់ព្រះអង្គ ហើយព្រះអង្គជួយខ្ញុំ ចិត្តខ្ញុំរីករាយជាខ្លាំង ខ្ញុំអរព្រះគុណព្រះអង្គ ដោយបទចម្រៀងរបស់ខ្ញុំ។
សាសន៍នានាបានផុង ទៅក្នុងរណ្តៅដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ ដែលខ្លួនគេបានបង្កប់ទុក។