ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
ទំនុកតម្កើង 127:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា ហើយផលដែលកើតពីផ្ទៃ ជារង្វាន់ដែលព្រះអង្គប្រទាន។ ព្រះគម្ពីរខ្មែរសាកល មើល៍! កូនៗជាមរតកពីព្រះយេហូវ៉ា ហើយផលពីផ្ទៃជារង្វាន់! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅជាកេរមត៌កដែលព្រះអម្ចាស់ប្រទានឲ្យ និងជាព្រះពរមកពីព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល កូនចៅជាមរដកមកពីព្រះយេហូវ៉ា ហើយផលកើតពីផ្ទៃ ក៏ជារង្វាន់ដែលទ្រង់ប្រទានដែរ អាល់គីតាប កូនចៅជាកេរមត៌កដែលអុលឡោះតាអាឡាប្រទាន ឲ្យ និងជាពរមកពីទ្រង់។ |
ព្រះបានប្រទានពរគេ គឺព្រះអង្គមានព្រះបន្ទូលថា៖ «ចូរបង្កើតកូនឲ្យចម្រើនជាច្រើនឡើង ឲ្យមានពាសពេញលើផែនដីចុះ ត្រូវបង្ក្រាបផែនដី ហើយមានអំណាចលើត្រីសមុទ្រ សត្វហើរលើអាកាស និងជីវិតផងទាំងឡាយដែលកម្រើកនៅលើផែនដីផង»។
គេឲ្យពរនាងរេបិកាដោយពាក្យថា៖ «ប្អូនស្រីអើយ សូមឲ្យនាងបានទៅជាម្ដាយ របស់មនុស្សរាប់ពាន់រាប់ម៉ឺន ហើយឲ្យពូជពង្សនាងគ្រប់គ្រងលើទ្វារក្រុង នៃអស់អ្នកដែលស្អប់ពួកគេ»។
លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា៖ «តើអ្នកទាំងនេះដែលមកជាមួយឯង ជាអ្នកណា?» លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះបានប្រទានមកខ្ញុំ ជាអ្នកបម្រើរបស់បង»។
អ័ដាមបានស្គាល់អេវ៉ាជាប្រពន្ធ ហើយនាងមានទម្ងន់បង្កើតបានកាអ៊ីន នាងពោលថា៖ «ខ្ញុំបានបង្កើតកូន ប្រុសម្នាក់ ដោយសារព្រះយេហូវ៉ាប្រោសប្រទាន»។
ព្រះអង្គមានព្រះបន្ទូលមកពុកថា "មើល៍ យើងនឹងធ្វើឲ្យអ្នកមានកូនចៅច្រើន ហើយកើនចំនួនឡើងឲ្យអ្នកបានទៅជាជាតិសាសន៍ច្រើនរួមគ្នាតែមួយ យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ទុកជាកេរអាកររហូតតទៅ"។
បុត្រទីប្រាំមួយ គឺយីតរាម ប្រសូត្រពីនាងអេកឡា ជាភរិយារបស់ព្រះបាទដាវីឌ បុត្រទាំងអស់នេះបានប្រសូត្រនៅក្រុងហេប្រុន។
ហើយក្នុងពួកបុត្រយើងទាំងប៉ុន្មាន (ដ្បិតព្រះយេហូវ៉ាបានប្រោស ឲ្យយើងបានបុត្រជាច្រើន) ព្រះអង្គបានរើសសាឡូម៉ូន ជាបុត្រយើង ឲ្យបានគង់លើបល្ល័ង្ករាជ្យនៃព្រះយេហូវ៉ា ដើម្បីគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល
កូនរបស់អ៊ូឡាម សុទ្ធតែជាអ្នកខ្លាំងពូកែ មានចិត្តក្លាហាន ស្ទាត់ក្នុងការបាញ់ធ្នូ ហើយគេមានកូន មានចៅជាច្រើន រួមទាំងអស់មានមួយរយហាសិបនាក់ នេះសុទ្ធតែជាកូនចៅរបស់បេនយ៉ាមីន។
ឯធ្នូរបស់សាសន៍នោះនឹងផ្តួលពួកកំលោះៗ អស់រលីងទៅ គេនឹងឥតមានមេត្តាចំពោះផលកើតពីផ្ទៃឡើយ ភ្នែកគេមិនចេះប្រណីដល់ពួកក្មេងៗដែរ។
មើល៍ ខ្ញុំ និងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសម្រាប់ជាទីសម្គាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គគង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
ព្រះយេហូវ៉ានឹងចម្រើនឲ្យអ្នកមានជាបរិបូរឡើង ដោយផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីហ្វូងសត្វរបស់អ្នក និងផលដែលកើតពីដីរបស់អ្នក នៅក្នុងស្រុកដែលព្រះយេហូវ៉ា បានស្បថនឹងបុព្វបុរសរបស់អ្នកថា នឹងឲ្យដល់អ្នក។
អ្នកនឹងមានពរជាផលដែលកើតពីពោះរបស់អ្នក ផលដែលកើតពីដីរបស់អ្នក និងផលដែលកើតពីសត្វរបស់អ្នក គឺជាផលចម្រើនពីហ្វូងគោរបស់អ្នក និងកូនពីហ្វូងចៀមរបស់អ្នក។
លោកមានកូនប្រុសសាមសិបនាក់ ហើយលោកបានឲ្យកូនស្រីរបស់លោកសាមសិបនាក់រៀបការនឹងអ្នកផ្សេង ក្រៅពីពូជអំបូររបស់លោក ក៏បានយកកូនស្រីអ្នកផ្សេងសាមសិបនាក់ មកឲ្យកូនប្រុសរបស់លោក។ លោកបានគ្រប់គ្រងលើសាសន៍អ៊ីស្រាអែលអស់រយៈពេលប្រាំពីរឆ្នាំ
គឺខ្ញុំបានអធិស្ឋានសូមឲ្យមានកូននេះ ហើយព្រះយេហូវ៉ាក៏ប្រោសឲ្យបានសម្រេចដល់ខ្ញុំ ដូចពាក្យសំណូមនោះមែន