Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 8:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 កូន​របស់​អ៊ូឡាម សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ស្ទាត់​ក្នុង​ការ​បាញ់​ធ្នូ ហើយ​គេ​មាន​កូន មាន​ចៅ​ជា​ច្រើន រួម​ទាំង​អស់​មាន​មួយ​រយ​ហាសិប​នាក់ នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បេនយ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 កូន​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​មួយ​រយ​ហា‌សិប​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ឯ​កូន​របស់​អ៊ូឡាម សុទ្ធ​តែ​ជា​អ្នក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហានស្ទាត់​ក្នុង​ការ​បាញ់​ធ្នូ ហើយ​គេ​មាន​កូន មាន​ចៅ​ជា​ច្រើន រួម​ទាំង​អស់​មាន​១៥០​នាក់ នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បេន‌យ៉ាមីន។

សូមមើលជំពូក ចម្លង

អាល់គីតាប

40 កូន​របស់​លោក​អ៊ូឡាម សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​អង់‌អាច ជំនាញ​ខាង​បាញ់​ធ្នូ ហើយ​ពួក​គេ​មាន​កូន​ចៅ​ជា​ច្រើន គឺ​រួម​ទាំង​អស់​មួយ​រយ​ហា‌សិប​នាក់។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លោក​ពុនយ៉ា‌ម៉ីន។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 8:40
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​សុទ្ធ​តែ​មាន​ធ្នូ ហើយ​ស្ទាត់​បាញ់​ព្រួញ និង​គ្រួស ទាំង​ដៃ​ឆ្វេង ទាំង​ដៃ​ស្តាំ​ផង ជា​ជំនួរ​វង្ស​របស់​បង‌ប្អូន​ស្ដេច​សូល ក្នុង​កុល‌សម្ព័ន្ធ​បេនយ៉ាមីន។


ឯ​កូន​របស់​អេសែក​ប្អូន​របស់​គាត់ គឺ​អ៊ូឡាម​ជា​កូន​ច្បង យេអ៊ូស​ជា​កូន​ទី​ពីរ និង​អេលី‌ផាលេត​ជា​កូន​ទី​បី។


គេ​បាន​រាប់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ តាម​ពង្សាវ‌តារ​របស់​គេ ហើយ​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ពួក​ស្តេច​សាសន៍​អ៊ីស្រា‌អែល។ បន្ទាប់​មក ពួក​យូដា​ត្រូវ​នាំ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន ដោយ​ព្រោះ​អំពើ​រំលង​របស់​គេ។


អេសា​មាន​ពួក​ពល‌ទ័ព​ដែល​កាន់​ខែល និង​លំពែង​បី​សែន​នាក់ ជា​ពួក​យូដា ហើយ​ពីរ​សែន​ប្រាំបី​ម៉ឺន​នាក់ ជា​ពួក​បេនយ៉ាមីន ដែល​កាន់​ខែល និង​បាញ់​ធ្នូ សុទ្ធ​តែ​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម