ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 116:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន របស់​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ខ្ញុំ​នឹង​លាបំណន់​ដែល​ខ្ញុំ​បានបន់ ដល់​ព្រះយេហូវ៉ា នៅចំពោះ​ប្រជារាស្ត្រ​ទាំងមូល​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា អើ នៅ​មុខ​បណ្តាជន​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ផង

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​នឹង​យក​ជំនូន​មក​ជូន​អុលឡោះ‌តាអាឡា តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា នៅ​ចំពោះ​មុខ​ប្រជា‌ជន​ទាំង​មូល​របស់​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 116:14
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​លា​បំណន់​របស់​ខ្ញុំ​ចំពោះ​ព្រះ‌យេហូវ៉ា នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ


៙ ព្រះ‌អង្គ​ជា​ដើម​ហេតុ ដែល​នាំ​ឲ្យ​ទូល‌បង្គំ​សរសើរ នៅ​ក្នុង​ក្រុម​ជំនុំ​ដ៏​ធំ ទូល‌បង្គំ​នឹង​លា​បំណន់​នៅ​ចំពោះ​មុខ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ។


មនុស្ស​ទន់‌ទាប​នឹង​បាន​បរិ‌ភោគ​ឆ្អែត អស់​អ្នក​ដែល​ស្វែង​រក​ព្រះ‌យេហូវ៉ា នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ សូម​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​រស់​នៅ​ជា​ដរាប!


ចូរ​ថ្វាយ​យញ្ញបូជា ជា​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​ត្រូវ​លា​បំណន់ ដែល​អ្នក​បាន​បន់ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត​ផង។


៙ ឱ​ព្រះ​អើយ ទូល‌បង្គំត្រូវ​តែ​លា​បំណន់ តាម​ពាក្យ​ដែល​ទូល‌បង្គំ​បាន​បន់​ដល់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ថ្វាយ​តង្វាយ​អរ​ព្រះ‌គុណ ដល់​ព្រះ‌អង្គ។


ឱ​ព្រះ​ដែល​ស្តាប់ពាក្យ​អធិស្ឋាន​អើយ! អស់​ទាំង​មនុស្ស នឹងចូល​មករក​ព្រះ‌អង្គ។


ដូច្នេះ មនុស្ស​ទាំង​នោះ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា​យ៉ាង​ខ្លាំង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។


ប៉ុន្តែ ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អង្គ ដោយ​សំឡេង​នៃ​ពាក្យ​អរ​ព្រះ‌គុណ ហើយ​ទូល‌បង្គំ​នឹង​លា​បំណន់​របស់​ទូល‌បង្គំ​ផង ឯ​សេចក្ដី​សង្គ្រោះ នោះ​កើត​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ»។


មើល៍! នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង»។


«មួយ​ទៀត អ្នក​រាល់​គ្នា​បាន​ឮ​សេចក្តី​ដែល​ថ្លែង​ប្រាប់​ដល់​មនុស្ស​ពី​បុរាណ​ថា "កុំ​ស្បថ​កុហក​ឲ្យ​សោះ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​សម្បថ ដែល​អ្នក​បាន​ស្បថ​នឹង​ព្រះ‌អម្ចាស់" ។