យើងនឹងតាំងសញ្ញាជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នកគ្រប់តំណរបស់គេតទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច ដើម្បីឲ្យយើងធ្វើជាព្រះដល់អ្នក និងដល់ពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ។
ទំនុកតម្កើង 112:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពូជពង្សរបស់អ្នកនោះនឹងខ្លាំងពូកែនៅក្នុងស្រុក ជំនាន់មនុស្សទៀងត្រង់នឹងបានពរ។ ព្រះគម្ពីរខ្មែរសាកល ពូជពង្សរបស់គេនឹងបានខ្លាំងពូកែនៅលើផែនដី; ជំនាន់នៃមនុស្សទៀងត្រង់នឹងមានពរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក ដ្បិតព្រះជាម្ចាស់នឹងប្រទានពរ ដល់មនុស្សទៀងត្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពូជពង្សរបស់អ្នកនោះ នឹងបានពូកែនៅផែនដី ឯដំណមនុស្សទៀងត្រង់គេនឹងបានពរ អាល់គីតាប ពូជពង្សរបស់គេនឹងមានអំណាចនៅក្នុងស្រុក ដ្បិតអុលឡោះនឹងប្រទានពរ ដល់មនុស្សទៀងត្រង់។ |
យើងនឹងតាំងសញ្ញាជាមួយអ្នក និងជាមួយពូជពង្សរបស់អ្នកគ្រប់តំណរបស់គេតទៅ ទុកជាសេចក្ដីសញ្ញានៅអស់កល្បជានិច្ច ដើម្បីឲ្យយើងធ្វើជាព្រះដល់អ្នក និងដល់ពូជពង្សរបស់អ្នកដែលកើតមកតាមក្រោយ។
ក្រោយពីលោកអ័ប្រាហាំស្លាប់ទៅ ព្រះបានប្រទានពរឲ្យលោកអ៊ីសាក កូនប្រុសរបស់លោក ហើយលោកអ៊ីសាកក៏តាំងទីលំនៅត្រង់អណ្តូងឡាហាយ-រយ។
កូនចៅរបស់ពួកអ្នកបម្រើព្រះអង្គ នឹងរស់នៅដោយសុខសាន្ត ហើយពូជពង្សរបស់គេ នឹងតាំងនៅជាប់ចំពោះព្រះអង្គ។
ព្រលឹងអ្នកនោះនឹងនៅជាប់ ក្នុងសេចក្ដីសុខសាន្ត ហើយពូជពង្សអ្នកនោះ នឹងបានគ្រងស្រុកនេះជាមត៌ក។
ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់ នឹងមិនរួចពីទោសឡើយ តែពូជពង្សរបស់មនុស្សសុចរិត នឹងមានជំនួយជួយឲ្យរួច។
មនុស្សល្អតែងតែទុកមត៌ក ដល់កូនចៅរបស់ខ្លួន តែទ្រព្យសម្បត្តិរបស់មនុស្សមានបាប នោះបានប្រមូលទុក សម្រាប់មនុស្សសុចរិតវិញ។
យើងនឹងឲ្យគេមានទឹកចិត្តតែមួយ និងផ្លូវប្រព្រឹត្តតែមួយ ប្រយោជន៍ឲ្យគេបានកោតខ្លាចដល់យើងជាដរាប សម្រាប់ជាសេចក្ដីល្អដល់គេ និងកូនចៅគេតរៀងទៅ។
ដ្បិតសេចក្តីសន្យានោះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះរបស់យើងត្រាស់ហៅ»។