ទំនុកតម្កើង 105:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ពេលនោះ អ៊ីស្រាអែលក៏ចូលមក ក្នុងស្រុកអេស៊ីព្ទ គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អ៊ីស្រាអែលបានមកដល់អេហ្ស៊ីប យ៉ាកុបបានរស់នៅបណ្ដោះអាសន្នក្នុងដែនដីរបស់ហាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជនជាតិអ៊ីស្រាអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប កូនចៅរបស់លោកយ៉ាកុបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ៊ីស្រាអែលក៏ចូលមកក្នុងស្រុកអេស៊ីព្ទដែរ គឺយ៉ាកុបបានស្នាក់នៅក្នុងស្រុករបស់ហាំ អាល់គីតាប ពេលនោះ ជនជាតិអ៊ីស្រអែលទៅរស់នៅ ក្នុងស្រុកអេស៊ីប កូនចៅរបស់យ៉ាកកូបស្នាក់អាស្រ័យ នៅលើទឹកដីរបស់កូនចៅលោកហាំ។ |
លោកយ៉ាកុបរស់នៅក្នុងស្រុកអេស៊ីព្ទបានដប់ប្រាំពីរឆ្នាំ។ ដូច្នេះ ចំនួនឆ្នាំនៃអាយុដែលលោកយ៉ាកុបរស់នៅ ទាំងអស់បានមួយរយសែសិបប្រាំពីរឆ្នាំ។
លោកទាំងពីរបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅកណ្ដាលពួកគេ និងការអស្ចារ្យនៅក្នុងស្រុករបស់ហាំ។
ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។
ព្រះរបស់ប្រជាជនអ៊ីស្រាអែលនេះ បានជ្រើសរើសបុព្វបុរសរបស់យើង ហើយបានលើកតម្កើងប្រជាជននេះជាខ្លាំង ក្នុងកាលគេស្នាក់នៅស្រុកអេស៊ីព្ទ រួចព្រះអង្គបាននាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា។
ហើយយើងឲ្យអ៊ីសាកបង្កើតយ៉ាកុប និងអេសាវ។ យើងបានប្រទានឲ្យអេសាវកាន់កាប់ស្រុកភ្នំសៀរ តែឲ្យយ៉ាកុប និងកូនចៅរបស់គាត់ ចុះទៅនៅស្រុកអេស៊ីព្ទ។