ទំនុកតម្កើង 104:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បក្សាបក្សីហើរលើអាកាសធ្វើសម្បុក នៅក្បែរផ្លូវទឹកទាំងនោះ ហើយនាំគ្នាស្រែកខ្ញៀវខ្ញារនៅលើមែកព្រឹក្សា។ ព្រះគម្ពីរខ្មែរសាកល បក្សាបក្សីនៅលើអាកាសរស់នៅក្បែរផ្លូវទឹកទាំងនោះ ហើយបន្លឺសំឡេងនៅតាមមែកឈើ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងសត្វហើរលើអាកាសធ្វើសំបុក តាមផ្លូវទឹកទាំងនោះ ហើយកញ្ជ្រៀវលេងនៅលើមែកឈើ អាល់គីតាប បក្សាបក្សីធ្វើទ្រនំនៅក្បែរទឹកជ្រោះទាំងនោះ ហើយនាំគ្នាច្រៀងយ៉ាងពីរោះនៅតាមមែកព្រឹក្សា។ |
យើងស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ ហើយសត្វទាំងឡាយដែលរកស៊ីនៅទីវាល ក៏ជារបស់យើងដែរ។
ឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាមហាក្សត្រ និងជាព្រះនៃទូលបង្គំអើយ សូម្បីតែសត្វចាបក៏រកបានលំនៅ ហើយសត្វត្រចៀកកាំ ក៏រកបានសម្បុកសម្រាប់ខ្លួន ជាកន្លែងដែលដាក់កូនរបស់វា នៅឯអាសនារបស់ព្រះអង្គដែរ។
ចូរមើលទៅសត្វស្លាបនៅលើអាកាស វាមិនសាបព្រោះ មិនច្រូតកាត់ ឬប្រមូលទុកដាក់ក្នុងជង្រុកផង តែព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ ទ្រង់ចិញ្ចឹមវា ចុះអ្នករាល់គ្នា តើមិនមានតម្លៃលើសជាងសត្វទាំងនោះទេឬ?
ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា៖ «កញ្ជ្រោងមានរូងរបស់វា ហើយសត្វហើរលើអាកាស ក៏មានសម្បុករបស់វាដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ»។