ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 8:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​នោះ​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ ស្ដេច​នោះ​នឹង​បំផ្លាញ​អ្វីៗ​គួរ​ឲ្យ​ខ្លាច ហើយអ្វី​ដែល​ស្ដេច​នោះ​ធ្វើ​សុទ្ធ​តែ​មាន​ជោគ​ជ័យ ស្ដេច​នោះ​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ និង​ប្រជាជន​ដែល​ជា​ពួក​បរិសុទ្ធ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អំណាច​របស់ទ្រង់​នឹង​បានជាខ្លាំង ប៉ុន្តែ​មិនមែន​ដោយ​អំណាច​របស់អង្គទ្រង់​ទេ​។ ទ្រង់​នឹង​បំផ្លាញ​បែបគួរឲ្យស្ញែង ទ្រង់​នឹង​ប្រព្រឹត្ត ហើយ​ជោគជ័យ​ផង ទ្រង់​នឹង​បំផ្លាញ​ពួកមនុស្ស​ខ្លាំងពូកែ និង​ប្រជាជន​ដ៏វិសុទ្ធ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អំណាច​របស់​ស្ដេច​នេះ​នឹង​រឹង‌ប៉ឹង​កាន់​តែ​ខ្លាំង​ឡើងៗ តែ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទេ។ ស្ដេច​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​គួរ​ឲ្យ​ព្រឺ​ខ្លាច ការ​អ្វី​ដែល​ស្ដេច​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច ស្ដេច​នឹង​កម្ទេច​ពួក​មាន​អំណាច​ខ្លាំង​ពូកែ ហើយ​កម្ទេច​ប្រជា‌ជន​ដ៏វិសុទ្ធ​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​នោះ​នឹង​មាន​អំណាច​យ៉ាង​ខ្លាំង​ក្រៃ‌លែង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ វា​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ ក៏​នឹង​ធ្វើ​កើត​ការ​ទាំង​អស់​ដែល​គិត​ធ្វើ វា​នឹង​បំផ្លាញ​ទាំង​ពួក​ខ្លាំង​ពូកែ នឹង​ពួក​បរិសុទ្ធ​បង់

សូមមើលជំពូក

អាល់គីតាប

អំណាច​របស់​ស្ដេច​នេះ​នឹង​រឹង‌ប៉ឹង​កាន់​តែ​ខ្លាំង​ឡើងៗ តែ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទេ។ ស្ដេច​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​គួរ​ឲ្យ​ព្រឺ​ខ្លាច ការ​អ្វី​ដែល​ស្ដេច​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច ស្ដេច​នឹង​កំទេច​ពួក​មាន​អំណាច​ខ្លាំង​ពូកែ ហើយ​កំទេច​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទៀត​ផង។

សូមមើលជំពូក



ដានី‌យ៉ែល 8:24
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច ហើយលេច​ត្រ​ដែត​ឡើង ដូច​ដើម​តាត្រាវ​នៅ​ភ្នំ​ល្បាណូន។


ក្រោយ​ពី​គេ​បាន​ចង​សម្ព័ន្ធ​មិត្ត​ជា‌មួយ​ហើយ ស្ដេច​នោះ​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ហើយ​មាន​អំណាច​កាន់​តែ​ខ្លាំង ដោយ​សារ​មនុស្ស​មួយ​ចំនួន​តូច។


ខ្ញុំ​ក៏​ឮ​បុរស​ម្នាក់​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​ឈរ​នៅ​លើ​ទឹក​ទន្លេ លោក​លើក​ដៃ ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​លើ​មេឃ ហើយ​ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប​ជា‌និច្ច​ថា៖ «ហេតុ​ការណ៍​នេះ​នឹង​មាន​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​អំណាច​របស់​ប្រជា‌ជន​បរិសុទ្ធ​រួច​ហើយ នោះ​គ្រប់​ការ​ទាំងអស់​នេះ​នឹង​បាន​សម្រេច»។


ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ ពេល​កំណត់ និង​ច្បាប់ ហើយ​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នោះ អស់​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប។


ស្នែង​នោះ​លូត​ឡើង​ខ្ពស់ ស្មើ​នឹង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌ ហើយ​វា​ក៏​ទម្លាក់​ពួក​នោះ​ខ្លះ និង​ផ្កាយ​ខ្លះ​ចុះ​មក​ដល់​ដី រួច​វា​ជាន់​ឈ្លី។


វា​តម្កើង​ខ្លួន​ឡើង រហូត​ដល់​ស្មើ​នឹង​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ ក៏​ដក​មិនឲ្យ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ​ដល់​ព្រះ‌អង្គ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អាប់‌ឱន។


ឯ​ពួក​ពល​បរិវារ ក៏​ត្រូវ​ប្រគល់​ទៅ​ព្រម​គ្នា​ជា‌មួយ​ការ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ ព្រោះ​តែ​អំពើ​រំលង វា​បោះ​សេចក្ដី​ពិត​ចុះ​ដល់​ដី ហើយ​អ្វី​ៗ​ដែល​វា​ធ្វើ​ក៏​ចេះ​តែ​ចម្រើន​ឡើង។


នៅ​ចុងរជ្ជកាល​នៃ​រាជ្យ​ស្ដេច​ទាំង​នោះ កាល​ពួក​អ្នក​ប្រព្រឹត្ត​រំលង បាន​ឈាន​ដល់​កម្រិត​របស់​ខ្លួន​ហើយ នោះ​ស្តេច​មួយ​អង្គ​ទៀត ដែល​មាន​ទឹក​មុខ​មាំ​ក៏​ងើប​ឡើង ជា​អ្នក​ដែល​យល់​ពាក្យ​ប្រស្នា។


ដ្បិត​គេ​បាន​កម្ចាយ​ឈាម​ពួក​បរិសុទ្ធ និង​ពួក​ហោរា ហើយ​ព្រះ‌អង្គ​ឲ្យ​គេ​ផឹក​ឈាម​ដូច្នេះ គឺ​គេ​សម​នឹង​ទទួល​ហើយ!»។


ដ្បិត​ព្រះ​បាន​បណ្ដាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​របស់​ព្រះ‌អង្គ ដោយ​មូល​គំនិត​តែ​មួយ ហើយ​ប្រគល់​រាជ្យ​របស់​គេ​ឲ្យ​សត្វ​នោះ រហូត​ទាល់​តែ​ព្រះ‌បន្ទូល​របស់​ព្រះ​បាន​សម្រេច។


ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​ដោយ​ឈាម​របស់​ពួក​បរិសុទ្ធ និង​ឈាម​អ្នក​ដែល​ធ្វើ​បន្ទាល់​របស់​ព្រះ‌យេ‌ស៊ូវ។ ពេល​ខ្ញុំ​ឃើញ​ស្ត្រី​នោះ ខ្ញុំ​មាន​សេចក្ដី​អស្ចារ្យ​យ៉ាង​ខ្លាំង។


ដ្បិត​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ‌អង្គ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត ព្រោះ​ព្រះ‌អង្គ​បាន​ជំនុំ‌ជម្រះ​ស្ត្រី​ពេស្យា​ដ៏​ធំ ដែល​បង្ខូច​ផែនដី ដោយ​អំពើ​សហាយ​ស្មន់​របស់​នាង ហើយ​ព្រះ‌អង្គ​ក៏​បាន​សង​សឹក ដោយ​ព្រោះ​ឈាម​ពួក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ដែល​នាង​បាន​កម្ចាយ​នោះ​ដែរ»។