វិវរណៈ 17:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងដោយឈាមរបស់ពួកបរិសុទ្ធ និងឈាមអ្នកដែលធ្វើបន្ទាល់របស់ព្រះយេស៊ូវ។ ពេលខ្ញុំឃើញស្ត្រីនោះ ខ្ញុំមានសេចក្ដីអស្ចារ្យយ៉ាងខ្លាំង។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 រួចមក ខ្ញុំឃើញស្ត្រីនោះស្រវឹងដោយឈាមរបស់បណ្ដាវិសុទ្ធជន និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូវ។ ពេលឃើញនាង ខ្ញុំក៏ងឿងឆ្ងល់យ៉ាងខ្លាំង។ សូមមើលជំពូកKhmer Christian Bible6 ខ្ញុំឃើញស្រ្ដីនោះស្រវឹងឈាមរបស់ពួកបរិសុទ្ធ និងឈាមរបស់ពួកសាក្សីរបស់ព្រះយេស៊ូ។ ពេលខ្ញុំឃើញនាង ខ្ញុំងឿងឆ្ងល់ជាខ្លាំង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ខ្ញុំឃើញស្ត្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏វិសុទ្ធ* និងឈាមអស់អ្នកដែលជាបន្ទាល់របស់ព្រះយេស៊ូ។ ពេលឃើញស្ត្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ខ្ញុំក៏ឃើញស្ត្រីនោះស្រវឹងនឹងឈាមនៃពួកបរិសុទ្ធ ហើយនឹងឈាមពួកអ្នកដែលធ្វើបន្ទាល់ពីព្រះយេស៊ូវ លុះខ្ញុំឃើញវាហើយ ក៏មានសេចក្ដីអស្ចារ្យជាខ្លាំង។ សូមមើលជំពូកអាល់គីតាប6 ខ្ញុំឃើញស្ដ្រីនោះស្រវឹងឈាមរបស់ប្រជាជនដ៏បរិសុទ្ធ និងឈាមអស់អ្នកដែលជាបន្ទាល់របស់អ៊ីសា។ ពេលឃើញស្ដ្រីនោះ ខ្ញុំងឿងឆ្ងល់ខ្លាំងណាស់។ សូមមើលជំពូក |
"យើងស្គាល់កន្លែងដែលអ្នករស់នៅហើយ គឺកន្លែងដែលមានបល្ល័ង្ករបស់អារក្សសាតាំង តែអ្នកកាន់ខ្ជាប់តាមឈ្មោះយើង ហើយមិនបានបោះបង់ចោលជំនឿដល់យើងឡើយ ទោះក្នុងគ្រាដែលគេបានសម្លាប់អាន់ទីប៉ាស ជាស្មរបន្ទាល់ស្មោះត្រង់របស់យើងនៅកណ្ដាលអ្នករាល់គ្នា ជាកន្លែងដែលអារក្សសាតាំងនៅនោះក៏ដោយ។