Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 8:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ស្តេច​នោះ​នឹង​មាន​អំណាច​យ៉ាង​ខ្លាំង​ក្រៃ‌លែង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ វា​នឹង​បំផ្លាញ​យ៉ាង​អស្ចារ្យ ក៏​នឹង​ធ្វើ​កើត​ការ​ទាំង​អស់​ដែល​គិត​ធ្វើ វា​នឹង​បំផ្លាញ​ទាំង​ពួក​ខ្លាំង​ពូកែ នឹង​ពួក​បរិសុទ្ធ​បង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 អំណាច​របស់ទ្រង់​នឹង​បានជាខ្លាំង ប៉ុន្តែ​មិនមែន​ដោយ​អំណាច​របស់អង្គទ្រង់​ទេ​។ ទ្រង់​នឹង​បំផ្លាញ​បែបគួរឲ្យស្ញែង ទ្រង់​នឹង​ប្រព្រឹត្ត ហើយ​ជោគជ័យ​ផង ទ្រង់​នឹង​បំផ្លាញ​ពួកមនុស្ស​ខ្លាំងពូកែ និង​ប្រជាជន​ដ៏វិសុទ្ធ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ស្តេច​នោះ​នឹង​មាន​អំណាច​កាន់​តែ​ខ្លាំង តែ​មិន​មែន​ដោយ​អំណាច​របស់​ខ្លួន​ទេ ស្ដេច​នោះ​នឹង​បំផ្លាញ​អ្វីៗ​គួរ​ឲ្យ​ខ្លាច ហើយអ្វី​ដែល​ស្ដេច​នោះ​ធ្វើ​សុទ្ធ​តែ​មាន​ជោគ​ជ័យ ស្ដេច​នោះ​បំផ្លាញ​មនុស្ស​ខ្លាំង​ពូកែ និង​ប្រជាជន​ដែល​ជា​ពួក​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 អំណាច​របស់​ស្ដេច​នេះ​នឹង​រឹង‌ប៉ឹង​កាន់​តែ​ខ្លាំង​ឡើងៗ តែ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទេ។ ស្ដេច​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​គួរ​ឲ្យ​ព្រឺ​ខ្លាច ការ​អ្វី​ដែល​ស្ដេច​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច ស្ដេច​នឹង​កម្ទេច​ពួក​មាន​អំណាច​ខ្លាំង​ពូកែ ហើយ​កម្ទេច​ប្រជា‌ជន​ដ៏វិសុទ្ធ​ទៀត​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 អំណាច​របស់​ស្ដេច​នេះ​នឹង​រឹង‌ប៉ឹង​កាន់​តែ​ខ្លាំង​ឡើងៗ តែ​មិន​មែន​ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ផ្ទាល់​ទេ។ ស្ដេច​នេះ​នឹង​បំផ្លាញ​អ្វីៗ​ទាំង​អស់​គួរ​ឲ្យ​ព្រឺ​ខ្លាច ការ​អ្វី​ដែល​ស្ដេច​ធ្វើ​សុទ្ធ​តែ​បាន​សម្រេច ស្ដេច​នឹង​កំទេច​ពួក​មាន​អំណាច​ខ្លាំង​ពូកែ ហើយ​កំទេច​ប្រជា‌ជន​ដ៏‌វិសុទ្ធ​ទៀត​ផង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 8:24
15 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​បាន​ឃើញ​មនុស្ស​អាក្រក់​មាន​អំណាច​យ៉ាង​សន្ធឹក ហើយ​កំពុង​តែ​ពង្រីក​ធំ​ឡើង ដូច​ជា​ដើម​ឈើ​ខ្ចី ដែល​ចំរើន​នៅ​ទី​កំណើត​វា


ក្រោយ​ដែល​គេ​បាន​តាំង​សញ្ញា​នឹង​អ្នក​នោះ​ហើយ នោះ​វា​នឹង​ប្រព្រឹត្ត​ដោយ​ឧបាយ‌កល ដ្បិត​វា​នឹង​ឡើង​មក ហើយ​នឹង​មាន​កំឡាំង​ឡើង ដោយ​មាន​គ្នា​តែ​បន្តិច​ប៉ុណ្ណោះ


ខ្ញុំ​ក៏​ឮ​មនុស្ស​ដែល​ស្លៀក‌ពាក់​សំពត់​ទេស​ឯក ដែល​នៅ​ពី​លើ​ទឹក​ទន្លេ​នោះ ក្នុង​កាល​ដែល​លោក​បាន​លើក​ដៃ​ទាំង​ស្តាំ​ទាំង​ឆ្វេង​ទៅ​ឯ​លើ ស្បថ​ដោយ​នូវ​ព្រះ‌អង្គ​ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​អស់‌កល្ប‌ជានិច្ច​ថា ការ​នេះ​នឹង​មាន​នៅ​អស់​១​ខួប ២​ខួប ហើយ​កន្លះ​ខួប ហើយ​កាល​ណា​គេ​បាន​បង្ហើយ​ការ​បំបែក​កំទេច​អំណាច​របស់​ជន‌ជាតិ​បរិសុទ្ធ​រួច​ជា​ស្រេច នោះ​ការ​ទាំង​នេះ​នឹង​បាន​សំរេច​ដែរ


ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បៀត‌បៀន​ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​ដែរ ព្រម​ទាំង​គិត​បំផ្លាស់​ពេល​កំណត់ នឹង​ច្បាប់​ផង ហើយ​គេ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​នោះ នៅ​១​ខួប​២​ខួប ហើយ​កន្លះ​ខួប


វា​ក៏​លើក​ខ្លួន​ឡើង​រហូត​ដល់​ពួក​ពល​បរិវារ​នៅ​លើ​មេឃ ហើយ​ក៏​ទំលាក់​ពួក​នោះ​ខ្លះ នឹង​ផ្កាយ​ខ្លះ​ចុះ​មក​ដល់​ដី រួច​ជាន់​ឈ្លី​ដោយ​ជើង


អើ វា​ដំកើង​ខ្លួន​ឡើង រហូត​ដល់​អ្នក​ជា​កំពូល​បណ្តាច់​នៃ​ពួក​ពល​បរិវារ​ផង ក៏​លើក​ចោល​ការ​ថ្វាយ​ដង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​ជានិច្ច​ពី​ទ្រង់​ចេញ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ទ្រង់​អាប់‌ឱន​ទៅ


ឯ​ពួក​ពល​បរិវារ ក៏​ត្រូវ​ប្រគល់​ទៅ​ព្រម​គ្នា​នឹង​ការ​ថ្វាយ​ដង្វាយ​ដុត​ជានិច្ច ដោយ​ព្រោះ​អំពើ​រំលង វា​បាន​បោះ​ចោល​សេចក្ដី​ពិត​ចុះ​ដល់​ដី ក៏​ធ្វើ​តាម​តែ​អំពើ​ចិត្ត ហើយ​បាន​ចំរើន​ផង


លុះ​ដល់​គ្រា​ក្រោយ​បង្អស់​នៃ​នគរ​ទាំង​នោះ ក្នុង​កាល​ដែល​ពួក​អ្នក​ប្រព្រឹត្ត​រំលង​បាន​គ្រប់​ចំនួន​ហើយ នោះ​នឹង​មាន​ស្តេច​១​កើត​ឡើង ដែល​មាន​ទឹក​មុខ​សាហាវ ជា​អ្នក​យល់​ក្នុង​ប្រស្នា


ដ្បិត​គេ​បាន​កំចាយ​ឈាម​នៃ​ពួក​បរិសុទ្ធ នឹង​ពួក​ហោរា ហើយ​ទ្រង់​បាន​ប្រទាន​ឈាម​ឲ្យ​គេ​ផឹក គេ​គួរ​មាន​ទោស​ដូច្នេះ​ហើយ


ដ្បិត​ព្រះ‌ទ្រង់​បាន​បណ្តាល​ចិត្ត​គេ ឲ្យ​ធ្វើ​តាម​គំនិត​ទ្រង់ ហើយ​ឲ្យ​គេ​មូល​គំនិត នឹង​ប្រគល់​រាជ្យ​គេ ដល់​សត្វ​នោះ ទាល់​តែ​ព្រះ‌បន្ទូល​នៃ​ព្រះ​បាន​សំរេច


ខ្ញុំ​ក៏​ឃើញ​ស្ត្រី​នោះ​ស្រវឹង​នឹង​ឈាម​នៃ​ពួក​បរិសុទ្ធ ហើយ​នឹង​ឈាម​ពួក​អ្នក​ដែល​ធ្វើ​បន្ទាល់​ពី​ព្រះ‌យេស៊ូវ លុះ​ខ្ញុំ​ឃើញ​វា​ហើយ ក៏​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង។


ដ្បិត​សេចក្ដី​ជំនុំ‌ជំរះ​របស់​ទ្រង់ សុទ្ធ​តែ​ពិត​ត្រង់ ហើយ​សុចរិត​ទាំង​អស់ ពី​ព្រោះ​ទ្រង់​បាន​កាត់​ទោស​ស្រី​សំផឹង​ដ៏​ធំ​នោះ ដែល​បង្ខូច​ផែនដី ដោយ​ការ​កំផិត​របស់​វា ទ្រង់​ក៏​សង‌សឹក ដោយ​ព្រោះ​ឈាម​ពួក​បាវ​បំរើ​របស់​ទ្រង់ ដែល​វា​បាន​កំចាយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម