កាលលោកយ៉ូសែបចាប់ផ្ដើមបម្រើផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបចាកចេញពីផារ៉ោន ហើយធ្វើដំណើរពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។
ដានីយ៉ែល 1:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចបានសន្ទនាជាមួយពួកគេ ហើយក្នុងចំណោមអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ។ ដូច្នេះ អ្នកទាំងនោះក៏បានឈរនៅចំពោះស្តេច។ ព្រះគម្ពីរខ្មែរសាកល ស្ដេចមានរាជឱង្ការនឹងពួកគេ ហើយក្នុងចំណោមពួកគេទាំងអស់នោះ ទ្រង់រកមិនឃើញអ្នកណាផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអ័សារាឡើយ ដូច្នេះពួកគេក៏បានបម្រើនៅចំពោះស្ដេច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះមហាក្សត្របានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ព្រះមហាក្សត្រក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាព្រះរាជបម្រើ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចទ្រង់ក៏មានបន្ទូលសន្ទនានឹងគេ ហើយក្នុងពួកអ្នកទាំងនោះ ឥតឃើញមានអ្នកណាដូចជាដានីយ៉ែល ហាណានា មីសាអែល នឹងអ័សារាឡើយ ដូច្នេះ អ្នកទាំងនោះបានធ្វើការងារ នៅចំពោះស្តេចទៅ អាល់គីតាប ស្តេចបានសន្ទនាជាមួយយុវជនទាំងនោះ ហើយក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចផ្ទឹមស្មើនឹងដានីយ៉ែល ហាណានា មីសាអែល និងអសារាឡើយ។ ស្តេចក៏ទទួលយុវជនទាំងបួនឲ្យធ្វើជាអ្នកបម្រើ។ |
កាលលោកយ៉ូសែបចាប់ផ្ដើមបម្រើផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ លោកមានអាយុសាមសិបឆ្នាំហើយ។ លោកយ៉ូសែបចាកចេញពីផារ៉ោន ហើយធ្វើដំណើរពាសពេញក្នុងស្រុកអេស៊ីព្ទទាំងមូល។
គ្រានោះ លោកអេលីយ៉ាជាអ្នកស្រុកធេសប៊ី ដែលនៅជាមួយពួកស្រុកកាឡាត លោកទូលព្រះបាទអ័ហាប់ថា៖ «ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលដ៏មានព្រះជន្មរស់ ដែលទូលបង្គំឈរនៅចំពោះទ្រង់នេះថា ក្នុងប៉ុន្មានឆ្នាំទៅមុខនេះ នឹងគ្មានភ្លៀង គ្មានសន្សើមឡើយ លើកលែងតែទូលបង្គំសូមប៉ុណ្ណោះ»។
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ បើអ្នកវិលមកវិញ នោះយើងនឹងនាំអ្នកទៀត ដើម្បីឲ្យអ្នកបានឈរនៅមុខយើង ហើយបើអ្នកញែករបស់ថ្លៃវិសេស ចេញពីរបស់ស្មោកគ្រោក នោះអ្នកនឹងបានដូចជាមាត់យើង គេនឹងវិលមកអ្នកវិញ តែអ្នកមិនត្រូវត្រឡប់ទៅឯគេទេ។
លុះចូលដល់ពេលកំណត់ដែលស្តេចបានបញ្ជាឲ្យនាំពួកគេចូល នោះចៅហ្វាយលើពួកមហាតលិក ក៏នាំអ្នកទាំងនោះចូលទៅគាល់ព្រះបាទនេប៊ូក្នេសា។
គឺជាយុវជនដែលមានរូបកាយឥតខ្ចោះ មានរូបសម្បត្តិល្អ ហើយប៉ិនប្រសប់ខាងឯប្រាជ្ញាគ្រប់យ៉ាង មានចំណេះដឹងជ្រៅជ្រះ មានគំនិតវាងវៃ និងអស់ទាំងអ្នកដែលមានតម្រិះ អាចបម្រើក្នុងដំណាក់របស់ស្តេចបាន ហើយឲ្យបង្រៀនអក្សរសាស្ត្រ និងភាសារបស់សាសន៍ខាល់ដេ ដល់អ្នកទាំងនោះ។
ស្ដេចតម្រូវឲ្យមានចំណែកអាហារហ្លួង ចែកដល់ពួកគេរាល់ថ្ងៃ ព្រមទាំងស្រាដែលស្ដេចធ្លាប់សោយទៀតផង។ អ្នកទាំងនោះត្រូវទទួលការអប់រំរយៈពេលបីឆ្នាំ លុះគ្រប់ពេលកំណត់ហើយ គេត្រូវឈរនៅចំពោះស្តេច។
ក្នុងចំណោមអ្នកទាំងនោះ មានដានីយ៉ែល ហាណានា មីសាអែល និងអ័សារា មកពីកុលសម្ព័ន្ធយូដា។
ចៅហ្វាយលើពួកមហាតលិកបានដាក់ឈ្មោះអ្នកទាំងនោះដូចតទៅ៖ លោកដាក់ឈ្មោះដានីយ៉ែលថា បេលថិស្សាសារ ដាក់ឈ្មោះហាណានាថា សាដ្រាក់ ដាក់ឈ្មោះមីសាអែលថា មែសាក់ ហើយដាក់ឈ្មោះអ័សារាថា អ័បេឌ-នេកោ។
ដូច្នេះ មានរាជបញ្ជាចេញទៅ ដើម្បីយកពួកអ្នកប្រាជ្ញទៅសម្លាប់ ហើយគេក៏រកដានីយ៉ែល និងគូកនរបស់លោក ដើម្បីយកទៅសម្លាប់ដែរ។
ដូច្នេះ យើងចេញរាជបញ្ជាដូចតទៅ៖ ប្រជាជនទាំងឡាយណា ជាតិសាសន៍ណា ហើយនិយាយភាសាណាក៏ដោយ ហ៊ាននិយាយប្រមាថទាស់នឹងព្រះរបស់សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះរបស់គេនឹងត្រូវបំផ្លាញឲ្យទៅជាផេះ ដ្បិតគ្មានព្រះណាអាចរំដោះឲ្យរួចបែបដូច្នេះបានឡើយ»។