Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 1:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 គឺជា​យុវជន​ដែល​មាន​រូប​កាយ​ឥត​ខ្ចោះ មាន​រូប​សម្បត្តិ​ល្អ ហើយ​ប៉ិន​ប្រសប់​ខាង​ឯ​ប្រាជ្ញា​គ្រប់​យ៉ាង មាន​ចំណេះ​ដឹង​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ និង​អស់​ទាំង​អ្នក​ដែល​មាន​តម្រិះ អាច​បម្រើ​ក្នុង​ដំណាក់​របស់​ស្តេច​បាន ហើយ​ឲ្យ​បង្រៀន​អក្សរ​សាស្ត្រ និង​ភាសា​របស់​សាសន៍​ខាល់ដេ ដល់​អ្នក​ទាំង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ជា​យុវជន​ដែល​ឥតមាន​ភាពខ្ចោះ​ណាមួយ​នៅលើ​ពួកគេ មាន​រូបឆោម​ល្អ ឈ្លាសវៃ​ក្នុង​គ្រប់ទាំង​ប្រាជ្ញា ចេះ​ចំណេះដឹង មានការយល់ច្បាស់​ក្នុង​ចំណេះវិជ្ជា ហើយ​មាន​សមត្ថភាព​ឈរចាំបម្រើ​ក្នុង​រាជវាំង​របស់​ស្ដេច ដើម្បី​បង្រៀន​ពួកគេ​នូវ​អក្សរសាស្ដ្រ និង​ភាសា​របស់​ជនជាតិខាល់ដេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 យុវជន​ទាំង​នោះ​ត្រូវ​មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាង‌វៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់‌ខ្ពស់ មាន​កម្លាំង​អាច​បម្រើ​ព្រះ‌មហា‌ក្សត្រ។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ‌សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 គឺ​ជា​មនុស្ស​កំឡោះៗ​ដែល​ឥត​មាន​ខ្ចោះ​អ្វី​សោះ ជា​អ្នក​ដែល​មាន​រូប​រាង​ល្អ ហើយ​ចេះ​ស្ទាត់​ក្នុង​គ្រប់​ទាំង​ចំណេះ ឆាប់​យល់​ខាង​សេចក្ដី​ជ្រៅ‌ជ្រះ មាន​គំនិត​វាង‌វៃ នឹង​អស់​ទាំង​អ្នក​ដែល​មាន​ដំរិះ អាច​ធ្វើ​ការ‌ងារ​ក្នុង​ដំណាក់​ស្តេច​បាន ក៏​ប្រាប់​ឲ្យ​លោក​បង្រៀន​គេ​តាម​វិជ្ជា​នឹង​ភាសា​របស់​សាសន៍​ខាល់ដេ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 យុវជន​ទាំង​នោះ​ត្រូវ​មាន​រូប​ឆោម​ល្អ​ឥត​ខ្ចោះ មាន​ប្រាជ្ញា​វាង‌វៃ ជា​មនុស្ស​ចេះ​ដឹង មាន​ចំណេះ​វិជ្ជា​ខ្ពង់‌ខ្ពស់ មាន​កម្លាំង​អាច​បម្រើ​ស្តេច។ យុវជន​ទាំង​នោះ​ត្រូវ​ទទួល​ការ​អប់រំ​ផ្នែក​អក្សរ‌សាស្ត្រ និង​ភាសា​ខាល់ដេ​ថែម​ទៀត​ផង។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 1:4
23 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​លោក​យ៉ូសែប​ចាប់‌ផ្ដើម​បម្រើ​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ លោក​មាន​អាយុ​សាមសិប​ឆ្នាំ​ហើយ។ លោក​យ៉ូសែប​ចាក​ចេញ​ពី​ផារ៉ោន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ក្នុង​ស្រុក​អេស៊ីព្ទ​ទាំង​មូល។


រី​ឯ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​គួរ​សរសើរ ឲ្យ​ស្មើ​នឹង​អាប់សា‌ឡុម ពី​ដំណើរ​ទ្រង់​មាន​រូប​ល្អ​នោះ​ទេ ដ្បិត​ចាប់​តាំង​ពី​ផ្ទៃ​ព្រះ‌បាទ រហូត​ដល់​កំពូល​ព្រះ‌សិរ​ទ្រង់ នោះ​ឥត​មាន​ខ្ចោះ​ត្រង់​ណា​សោះ


ឯង​ដែល​ឃើញ​មនុស្ស​ខ្នះ‌ខ្នែង ក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​ឬ? អ្នក​នោះ​នឹង​បាន​ឈរ​នៅ​ចំពោះ​ស្តេច គេ​មិន​ត្រូវ​ឈរ​នៅ​ចំពោះ​មនុស្ស ដែល​ឥត​បណ្ដា​សក្តិ​ឡើយ។


ប្រាជ្ញា​រមែង​ជា​កម្លាំង​ដល់​មនុស្ស​មាន​ប្រាជ្ញា ជា​ជាង​អ្នក​គ្រប់‌គ្រង​ដប់​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​មួយ


ឯ​អេលា‌គីម សេប‌ណា និង​យ៉ូអា ក៏​ឆ្លើយ​តប​ទៅ​រ៉ាបសា‌កេថា៖ «សូម​មាន​ប្រសាសន៍ ជា​ភាសា​អើរ៉ាម​មក​យើង​ខ្ញុំ​ប្របាទ​វិញ ដ្បិត​យើង​ខ្ញុំ​ស្តាប់​បាន សូម​កុំ​មាន​ប្រសាសន៍​ជា​ភាសា​យូដា​មក​យើង​ខ្ញុំ ឲ្យ​ពួក​បណ្ដា‌ជន​ដែល​នៅ​លើ​កំផែង​ស្តាប់​ឡើយ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ នែ៎ ពួក​វង្ស​អ៊ីស្រា‌អែល​អើយ យើង​នឹង​នាំ​សាសន៍​មួយ​ពី​ឆ្ងាយ​មក​លើ​អ្នក​រាល់​គ្នា គឺ​ជា​សាសន៍​មួយ​យ៉ាង​ស្វិត‌ស្វាញ ជា​សាសន៍​ចាស់​បុរាណ ដែល​អ្នក​មិន​ស្គាល់​ភាសា​របស់​គេ​ទេ ក៏​ស្តាប់​ពាក្យ​គេ​មិន​បាន​ដែរ។


ពួក​ខាល់ដេ​ទាំង​នោះ ទូល​តប​ទៅ​ស្តេច​ថា៖ «គ្មាន​អ្នក​ណា​ម្នាក់​នៅ​លើ​ផែន‌ដី ដែល​អាច​បង្ហាញ​ប្រាប់​ពី​សេចក្ដី​ដែល​ព្រះ‌ករុណា​បង្គាប់​បាន​ឡើយ! ដ្បិត​គ្មាន​ស្តេច​ណា​មួយ ទោះ​បើ​ធំ ហើយ​មាន​អំណាច​យ៉ាង​ណា​ក្ដី ធ្លាប់​សួរ​សំណួរ​បែប​នេះ​ដល់​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ឬ​ដល់​ពួក​ខាល់ដេ​ណា​ឡើយ។


ពេល​នោះ ស្ដេច​បង្គាប់​ឲ្យ​ហៅ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ និង​គ្រូ​អាប​ធ្មប់ ព្រម​ទាំង​ពួក​ខាល់ដេ​ឲ្យ​មក​កាត់​ស្រាយ​សុបិន​ថ្វាយ​ទ្រង់ ហើយ​គេ​ក៏​ចូល​មក​ឈរ​នៅ​ចំពោះ​ស្តេច។


នៅ​ពេល​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​គាល់​ស្ដេច ហើយ​ចោទ​ប្រកាន់​ពួក​សាសន៍​យូដា។


ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​គ្រូ​ទាយ​ក៏​ចូល​មក ហើយ​យើង​បាន​ប្រាប់​សុបិន​នោះ​ដល់​គេ តែ​គេ​មិនអាច​កាត់​ស្រាយ​សុបិន​នោះ​ប្រាប់​យើង​បាន​ឡើយ។


ក្នុង​នគរ​របស់​ព្រះ​ករុណា មាន​បុរស​ម្នាក់​ឈ្មោះ​ដានី‌យ៉ែល ជា​អ្នក​ដែល​មាន​វិញ្ញាណ​នៃ​ព្រះ​ដ៏​បរិសុទ្ធ​នៅ​ក្នុង​ខ្លួន។ កាល​ពី​ជំនាន់​បិតា​របស់​ព្រះ​កុរណា គេ​ឃើញ​មាន​ពន្លឺ យោបល់ និង​ប្រាជ្ញា ដូច​ប្រាជ្ញា​របស់​ព្រះ​នៅ​ក្នុង​អ្នក​នោះ។ ព្រះ​បាទ​នេប៊ូ‌ក្នេសា ជា​ព្រះ​បិតា​របស់​ព្រះ​ករុណា បានតែង​តាំង​អ្នក​នោះ​ជា​អធិបតី​លើ​ពួក​គ្រូ​មន្ត‌អាគម គ្រូ​អង្គុយ​ធម៌ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ


ស្ដេច​ស្រែក​យ៉ាង​ខ្លាំង បញ្ជា​ឲ្យគេ​នាំ​ពួក​អាប​ធ្មប់ ពួក​ខាល់ដេ និង​ពួក​គ្រូ​ទាយ​មក រួច​ស្ដេច​មាន​រាជ​ឱង្ការ​ទៅកាន់​ពួក​អ្នក​ប្រាជ្ញ​នៅ​ស្រុក​បាប៊ី‌ឡូន​ថា៖ «អ្នក​ណា​ដែល​អាច​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​ន័យ​ប្រាប់​យើង​បាន អ្នក​នោះ​នឹង​បាន​ស្លៀក‌ពាក់​សំពត់​ពណ៌​ស្វាយ ហើយ​មាន​ខ្សែ​មាស​ពាក់​នៅ​ក ក៏​នឹង​មាន​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង​ទី​បី​ក្នុង​នគរ​នេះ»។


នៅ​ឆ្នាំ​ដំបូង ក្នុង​រជ្ជ​កាល​ព្រះ​បាទ​ដារី‌យុស ជា​បុត្រា​ព្រះ​បាទ​អ័ហា‌ស៊ូរុស ជា​សាសន៍​មេឌី ដែល​គេ​បាន​តាំង​ឡើង​ជា​ស្តេច​គ្រប់‌គ្រង​លើ​អា‌ណា‌ចក្រ​របស់​ពួក​ខាល់ដេ


ដោយ​ប្រាប់​ថា៖ «ចូរ​រត់​ទៅ​ប្រាប់​មនុស្ស​កំលោះ​នោះ​ថា ក្រុង​យេរូ‌សាឡិម​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ដូច​ជា​នៅ​អស់​ទាំង​ភូមិ​ដែល​ឥត​មាន​កំផែង ដោយ​ព្រោះ​មាន​មនុស្ស និង​សត្វ​យ៉ាង​សន្ធឹក​នៅ​ក្នុង​នោះ។


នៅ​គ្រា​នោះ លោក​ម៉ូសេ​បាន​កើត​មក ហើយ​លោក​ជា​កូន​ដ៏​ស្អាត​នៅ​ចំពោះ​ព្រះ។ គេ​ក៏​ចិញ្ចឹម​លោក​នៅ​ក្នុង​ផ្ទះ​ឪពុក​របស់​លោក អស់​រយៈ​ពេល​បី​ខែ


លោក​បាន​រៀន​សូត្រ​គ្រប់​អស់​ទាំង​ចំណេះ​វិជ្ជា​របស់​សាសន៍​អេស៊ីព្ទ ហើយ​លោក​ពូកែ​ទាំង​ការ​និយាយ​ស្ដី ពូកែ​ទាំង​ការ​ងារ។


ដើម្បី​ថ្វាយ​ក្រុម​ជំនុំ​នេះ​ដល់​ព្រះ‌អង្គ ទុក​ជា​ក្រុម​ជំនុំ​ដ៏​ឧត្តម ឥត​ប្រឡាក់ ឥត​ជ្រួញ ឬ​មាន​អ្វី​មួយ​ដូច​នោះ​ឡើយ គឺ​ឲ្យ​បាន​បរិសុទ្ធ ហើយ​ឥត​កន្លែង​បន្ទោស​បាន​វិញ។


បន្ទាប់​មក គេ​ឌាន​សួរ​សេបាស និង​សាល‌មូណា​ថា៖ «តើ​មនុស្ស​ដែល​អ្នក​បាន​សម្លាប់​នៅ​តាបោរ​នោះ មាន​ភិន​ភាគ​ដូច​ម្ដេច?» គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​ទាំង​នោះ​មាន​ភិន​ភាគ​ដូច​ជា​លោក​ដែរ គេ​ម្នាក់ៗ​មាន​សណ្ឋាន​ដូច​កូន​ស្តេច»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម