ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 4:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពូជ​អំបូរ​គើសុន​មាន​មុខ​ងារ​បម្រើ និង​លី‌សែង​ដូច​តទៅ៖

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អំបូរ​គើសូន​មាន​ភារ‌កិច្ច​លី​សែង​គ្រឿង​សម្ភារៈ​ដូច​ត​ទៅ:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ក្រសួង​របស់​ពួក​គ្រួសារ​គើសុន នោះ​គឺ​ជា​ការ​បំរើ នឹង​ការ​លី‌សែង​ផង

សូមមើលជំពូក

អាល់គីតាប

អំបូរ​គើសូន​មាន​ភារកិច្ច​លី​សែង​គ្រឿង​សម្ភារៈ​ដូច​ត​ទៅ:

សូមមើលជំពូក



ជន‌គណនា 4:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រោយ​ពី​បាន​រើ​រោង​ឧបោសថ​រួច​ហើយ កូន​ចៅ​គើសុន និង​កូន​ចៅ​ម្រ៉ារី ដែល​ជា​អ្នក​លី​សែង​រោង​ឧបោសថ​នោះ ក៏​នាំ​គ្នា​ចេញ​ដំណើរ។


ការ​ទទួល​ខុស​ត្រូវ​របស់​កូន​ចៅ​គើសុន​នៅ​ក្នុង​ត្រសាល​ជំនុំ គឺ​រោង​ឧបោសថ ត្រសាល និង​គម្រប​ត្រសាល ព្រម​ទាំង​វាំង‌នន​ទ្វារ​ចូល​ត្រសាល​ជំនុំ


រនាំង​ទី‌លាន វាំង‌នន​ទ្វារ​ចូល​ទី‌លាន ដែល​បាំង​ជុំ‌វិញ​រោង​ឧបោសថ និង​អាស‌នា ព្រម​ទាំង​ខ្សែ​ចង​សម្រាប់​បម្រើ​កិច្ច‌ការ​ទាំង​អស់​នេះ។


ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​បាន​គ្រប​ទី​បរិសុទ្ធ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​រួច​ហើយ ពេល​លើក​ជំរំ កូន​ចៅ​កេហាត់​ត្រូវ​មក​សែង​របស់​ទាំង​នោះ តែ​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ហើយ​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ​ដែល​កូន​ចៅ​កេហាត់​ត្រូវ​លី​សែង។


ត្រូវ​ចាត់​ចែង​គេ​យ៉ាង​នេះ​វិញ ដើម្បី​ឲ្យ​គេ​រស់​នៅ ហើយ​មិន​ត្រូវ​ស្លាប់ គឺ​ពេល​ណា​គេ​ចូល​ទៅ​ជិត​វត្ថុ​ដ៏​បរិសុទ្ធ​បំផុត នោះ​អើរ៉ុន និង​កូនៗ​របស់​គាត់ ត្រូវ​ចូល​ទៅ ហើយ​ប្រគល់​ការ‌ងារ​ឲ្យ​គេ​ទទួល​បន្ទុក​រៀងៗ​ខ្លួន។


ត្រូវ​រាប់​ពួកគេ ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​ក្នុង​ត្រសាល​ជំនុំ​បាន។


គេ​ត្រូវ​សែង​ផ្ទាំង​សំពត់​រោង​ឧបោសថ និង​ត្រសាល​ជំនុំ គម្រប​ត្រសាល គម្រប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ព្រម​ទាំង​រនាំង​បាំង​ទ្វារ​ចូល​ត្រសាល​ជំនុំ


មុខ​ងារ​របស់​កូន​ចៅ​គើសុន​ក្នុង​ការ​លី‌សែង និង​ការ​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​ធ្វើ គឺ​នៅ​ក្រោម​បង្គាប់​របស់​អើរ៉ុន និង​កូនៗ​របស់​គាត់។ អ្នក​ត្រូវ​ចាត់‌ចែង​ឲ្យ​គេ​មើល​ខុស​ត្រូវ​លើ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ត្រូវ​លី​សែង។


ចាប់​ពី​អាយុ​សាមសិប​ឆ្នាំ​ឡើង​ទៅ រហូត​ដល់​ហាសិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ និង​លី‌សែង​នៅ​ក្នុង​ត្រសាល​ជំនុំ


លោក​ម៉ូសេ​បាន​តែង​តាំង​គេ តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា គឺ​ឲ្យ​គេ​មាន​ភារកិច្ច ឬ​ការងារ​លី​សែង​រៀងៗ​ខ្លួន ហើយ​គឺ​យ៉ាង​នេះ​ឯង​ដែល​លោក​ម៉ូសេ​បាន​រាប់​ពួកគេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


លោក​ឲ្យ​រទេះ​ពីរ និង​គោ​បួន​ទៅ​កូន​ចៅ​គើសុន តាម​ការងារ​របស់​គេ