Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 4:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

49 លោក​ម៉ូសេ​បាន​តែង​តាំង​គេ តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា គឺ​ឲ្យ​គេ​មាន​ភារកិច្ច ឬ​ការងារ​លី​សែង​រៀងៗ​ខ្លួន ហើយ​គឺ​យ៉ាង​នេះ​ឯង​ដែល​លោក​ម៉ូសេ​បាន​រាប់​ពួកគេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

49 លោក​ម៉ូសេ​បង្គាប់​ឲ្យ​គេ​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់ ដោយ​បញ្ជាក់​ឲ្យ​ម្នាក់ៗ​ស្គាល់​ភារ‌កិច្ច និង​សម្ភារៈ​ដែល​ខ្លួន​ត្រូវ​សែង។ គេ​បាន​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

49 ម៉ូសេ​បាន​រាប់​គេ​តាម​បង្គាប់​ព្រះ‌យេហូវ៉ា គ្រប់​គ្នា​តាម​ក្រសួង​ការ តាម​បន្ទុក​របស់​ខ្លួន គឺ​យ៉ាង​នោះ​ហើយ​ដែល​លោក​បាន​រាប់​គេ តាម​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

49 ម៉ូសា​បង្គាប់​ឲ្យ​គេ​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​របស់អុលឡោះ‌តាអាឡា ដោយ​បញ្ជាក់​ឲ្យ​ម្នាក់ៗ​ស្គាល់​ភារកិច្ច និង​សម្ភារៈ​ដែល​ខ្លួន​ត្រូវ​សែង។ គេ​បាន​ជំរឿន​អ្នក​ទាំង​នោះ ស្រប​តាម​បទ​បញ្ជា​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។

សូមមើលជំពូក ចម្លង




ជន‌គណនា 4:49
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ គេ​មិន​បាន​រាប់​ពួក​លេវី តាម​កុល‌សម្ព័ន្ធ​របស់​ឪពុក​គេ​ជា‌មួយ​អ្នក​ឯ​ទៀត​ទេ។


ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​ធ្វើ​តាម​គ្រប់​ទាំង​អស់។


ប៉ុន្តែ ឯ​ពួក​លេវី គេ​មិន​បាន​រាប់​បញ្ចូល​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ។


ហើយ​លោក​ម៉ូសេ​ប្រគល់​ប្រាក់​ថ្លៃ​លោះ​នោះ​ដល់​អើរ៉ុន និង​ពួក​កូន​របស់​លោក ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់។


ពេល​អើរ៉ុន និង​កូនៗ​របស់​គាត់​បាន​គ្រប​ទី​បរិសុទ្ធ និង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន​រួច​ហើយ ពេល​លើក​ជំរំ កូន​ចៅ​កេហាត់​ត្រូវ​មក​សែង​របស់​ទាំង​នោះ តែ​គេ​មិន​ត្រូវ​ប៉ះ‌ពាល់​វត្ថុ​ដ៏​បរិសុទ្ធ​ទាំង​នោះ​ឡើយ បើ​មិន​ដូច្នោះ​ទេ គេ​នឹង​ត្រូវ​ស្លាប់។ នេះ​ហើយ​ជា​របស់​ប្រើ​ប្រាស់​ក្នុង​ត្រសាល​ជំនុំ​ដែល​កូន​ចៅ​កេហាត់​ត្រូវ​លី​សែង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖


ពូជ​អំបូរ​គើសុន​មាន​មុខ​ងារ​បម្រើ និង​លី‌សែង​ដូច​តទៅ៖


មុខ​ងារ​ទាំង​អស់​របស់​គេ​នៅ​ក្នុង​ត្រសាល​ជំនុំ ដែល​តម្រូវ​ឲ្យ​គេ​លីសែង​គឺ ក្តារ​របស់​រោង​ឧបោសថ រនុក​ក្ដារ សសរ និង​ជើង​សសរ


សសរ​ទី‌លាន​ដែល​នៅ​ជុំ‌វិញ និង​ជើងសសរ ចម្រឹង ខ្សែសន្ធឹង ព្រម​ទាំង​ប្រដាប់‌ប្រដា​ទាំង​ប៉ុន្មាន និង​របស់​ទាំង​អស់​ដែល​ប្រើ​ប្រាស់​ជា‌មួយ។ អ្នក​ត្រូវ​តម្រូវ​តាម​ឈ្មោះ​របស់​ទាំង​នោះ​ដែល​គេ​ត្រូវ​លី‌សែង។


នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពូជអំបូរ​កេហាត់ គឺ​អស់​អ្នក​ដែល​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ ដែល​លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​រាប់ តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ម៉ូសេ។


នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​គើសុន គឺ​អស់​អ្នក​ដែល​បម្រើ​នៅ​ក្នុង​ត្រសាល​ជំនុំ ដែល​លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​រាប់​តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។


នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​បាន​រាប់​ក្នុង​ពូជ​អំបូរ​ម្រ៉ារី ដែល​លោក​ម៉ូសេ និង​អើរ៉ុន បាន​រាប់​តាម​ការ​បង្គាប់​របស់​ព្រះ‌យេហូវ៉ា ដោយ‌សារ​លោក​ម៉ូសេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម