Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 4:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 គេ​ត្រូវ​សែង​ផ្ទាំង​សំពត់​រោង​ឧបោសថ និង​ត្រសាល​ជំនុំ គម្រប​ត្រសាល គម្រប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ព្រម​ទាំង​រនាំង​បាំង​ទ្វារ​ចូល​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពួក​គេ​ត្រូវ​សែង​ក្រណាត់​ព្រះ‌ពន្លា និង​ក្រណាត់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រណាត់​សម្រាប់​គ្រប​ពី​លើ និង​ស្បែក​ផ្សោត​សម្រាប់​រុំ ព្រម​ទាំង​វាំងនន​នៅ​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ត្រូវ​ឲ្យ​គេ​សែង​ផ្ទាំង​សំពត់​ទាំង​ប៉ុន្មាន ដែល​សំរាប់​រោង​ឧបោសថ ព្រម​ទាំង​ត្រសាល​ជំនុំ នឹង​គំរប​នៃ​ត្រសាល គំរប​ស្បែក​ផ្សោត​ដែល​គ្រប​ពី​លើ ហើយ​នឹង​រនាំង​បាំង​មាត់​ទ្វារ​ត្រសាល​ជំនុំ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ពួក​គេ​ត្រូវ​សែង​ក្រណាត់​ជំរំ‌សក្ការៈ និង​ក្រណាត់​ជំរំ​ជួប​អុលឡោះ‌តាអាឡា ក្រណាត់​សម្រាប់​គ្រប​ពី​លើ និង​ស្បែក​ផ្សោត​សម្រាប់​រុំ ព្រម​ទាំង​វាំង​នន​នៅ​ខាង​មុខ​ជំរំ​ជួប​អុលឡោះ‌តាអាឡា

សូមមើលជំពូក ចម្លង




ជន‌គណនា 4:25
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​វិញ​ទៀត អ្នក​ត្រូវ​ធ្វើ​រោង​ឧបោ‌សថ​ពី​វាំង‌នន​ដប់​ផ្ទាំង ដែល​ត្បាញ​ដោយ​អំបោះ​ខ្លូត‌ទេស វេញ​យ៉ាង​ខ្មាញ់ មាន​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ និង​ពណ៌​ក្រហម ព្រម​ទាំង​ប៉ាក់​ជា​រូប​ចេរូ‌ប៊ីម តាម​រចនា​នៃ​ពួក​ជាង​មាន​ស្នាដៃ។


ត្រូវ​ធ្វើ​គម្រប​ពី​ស្បែក​ចៀម​ឈ្មោល​ជ្រលក់​ពណ៌​ក្រហម សម្រាប់​គ្រប​ត្រសាល ហើយយក​ស្បែក​ផ្សោត​មក​គ្រប​ពី​លើ​ថែម​ទៀត។


រួច​លោក​លាត​ត្រសាល​បាំង​រោង​ឧបោ‌សថ ហើយ​ដាក់​គម្រប​ពី​លើ​ត្រសាល ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ប៉ុន្តែ អ្នក​ត្រូវ​តាំង​ពួក​លេវី​ឲ្យ​ត្រួត​លើ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា លើ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន និង​របស់​ទាំង​អស់​សម្រាប់​រោង​ឧបោសថ​នោះ។ ពួក‌គេ​ត្រូវ​លី‌សែង​រោង​ឧបោសថ និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ពួក‌គេ​ត្រូវ​ធ្វើ​ការ‌ងារ​ក្នុង​រោង​ឧបោសថ​នោះ ហើយ​ក៏​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នោះ​ដែរ។


ពូជ​អំបូរ​គើសុន​មាន​មុខ​ងារ​បម្រើ និង​លី‌សែង​ដូច​តទៅ៖


បន្ទាប់​មក ត្រូវ​គ្រប​ដោយ​ស្បែក​ផ្សោត ហើយ​ក្រាល​សំពត់​ពណ៌​ផ្ទៃ​មេឃ​ពី​លើ រួច​ស៊ក​ឈើ​ស្នែង​ចូល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម