បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «មិនត្រូវឲ្យអ្នកណាសែងហិបរបស់ព្រះឡើយ មានតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសគេ ទុកជាអ្នកសែងហិបរបស់ព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់រហូតតទៅ»។
ជនគណនា 3:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកត្រូវប្រគល់ពួកលេវីទៅអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកគេចេញពីក្នុងចំណោមពួកអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យអើរ៉ុន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រាអែល ប្រគល់ផ្ដាច់ឲ្យអើរ៉ុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ត្រូវឲ្យឯងប្រគល់ពួកលេវី ដល់អើរ៉ុន នឹងពួកកូនលោក ដ្បិតអញបានញែកគេចេញពីពួកកូនចៅអ៊ីស្រាអែល ឲ្យដាច់ទៅលោកហើយ អាល់គីតាប ចូរប្រគល់កុលសម្ព័ន្ធលេវីទៅឲ្យហារូន និងកូនៗរបស់គាត់ ដ្បិតយើងបានញែកពួកគេចេញពីប្រជាជនអ៊ីស្រអែល ប្រគល់ផ្តាច់ឲ្យហារូន។ |
បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «មិនត្រូវឲ្យអ្នកណាសែងហិបរបស់ព្រះឡើយ មានតែពួកលេវីប៉ុណ្ណោះ ដ្បិតព្រះយេហូវ៉ាបានជ្រើសរើសគេ ទុកជាអ្នកសែងហិបរបស់ព្រះ ហើយឲ្យធ្វើការងារថ្វាយទ្រង់រហូតតទៅ»។
ពួកអ្នកដែលធ្វើការងារនោះ និងកូនចៅគេ គឺក្នុងពួកកូនចៅកេហាត់ មានហេម៉ានជាអ្នកចម្រៀង គាត់ជាកូនរបស់យ៉ូអែល ដែលជាកូនសាំយូអែល
គេបានដាក់ពួកសង្ឃតាមផ្នែករបស់ពួកគេ និងពួកលេវីតាមផែ្នករបស់ពួកគេ សម្រាប់ធ្វើការងាររបស់ព្រះនៅក្រុងយេរូសាឡិម ដូចមានចែងទុកក្នុងគម្ពីររបស់លោកម៉ូសេ។
ក្រៅពីនោះ មានពួកអ្នកបម្រើព្រះវិហារចំនួន ២០០ នាក់ ដែលដាវីឌ និងពួកមន្ត្រីរបស់ទ្រង់បានតែងតាំងឲ្យជួយការងារពួកលេវី។ អ្នកទាំងនេះសុទ្ធតែបានតម្រូវតាមឈ្មោះ»។
ការដែលព្រះនៃសាសន៍អ៊ីស្រាអែលបានញែកអ្នករាល់គ្នាចេញពីក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល ដើម្បីឲ្យអ្នករាល់គ្នាចូលទៅជិតព្រះអង្គ សម្រាប់នឹងធ្វើការងារក្នុងរោងឧបោសថរបស់ព្រះយេហូវ៉ា ហើយឲ្យបានឈរនៅមុខក្រុមជំនុំ ដើម្បីបម្រើពួកគេ តើកិច្ចការនេះតូចពេកឬ?
ត្រូវនាំពួកលេវីជាបងប្អូនរបស់អ្នក គឺកុលសម្ព័ន្ធរបស់ឪពុកអ្នកមកជាមួយអ្នកផង ដើម្បីឲ្យគេបានចូលរួមជាមួយអ្នក ហើយជួយការងារអ្នក នៅពេលដែលអ្នក និងកូនចៅរបស់អ្នកបម្រើនៅមុខត្រសាលនៃសេចក្ដីបន្ទាល់។
គេត្រូវថែទាំប្រដាប់ប្រដាទាំងអស់របស់ត្រសាលជំនុំ ហើយបំពេញមុខងារបម្រើជួសមុខឲ្យពួកអ៊ីស្រាអែល នៅក្នុងរោងឧបោសថ។
អ្នកត្រូវញែកពួកលេវីចេញពីកូនចៅអ៊ីស្រាអែលដូច្នេះឯង ហើយពួកលេវីនឹងបានជាចំណែករបស់យើង។
ដ្បិតយើងបានញែកគេទាំងស្រុងជារបស់យើង ពីចំណោមកូនចៅអ៊ីស្រាអែលហើយ យើងបានទទួលគេជារបស់យើង ជាស្នងអស់ទាំងកូនច្បងដែលកើតពីពោះម្តាយ គឺអស់ទាំងកូនច្បងរបស់កូនចៅអ៊ីស្រាអែល។
ម្យ៉ាងទៀត យើងបានយកពួកលេវី ពីក្នុងចំណោមកូនចៅអ៊ីស្រាអែល ឲ្យដល់អើរ៉ុន និងពួកកូនរបស់គាត់ ដើម្បីបម្រើការងារសម្រាប់កូនចៅអ៊ីស្រាអែលនៅក្នុងត្រសាលជំនុំ ហើយធ្វើពិធីរំដោះកូនចៅអ៊ីស្រាអែលឲ្យរួចពីបាប ដើម្បីកុំឲ្យមានគ្រោះកាចណា ព្រោះតែគេចូលជិតទីបរិសុទ្ធនោះឡើយ»។
ព្រះអង្គបានប្រទានឲ្យអ្នកខ្លះធ្វើជាសាវក អ្នកខ្លះជាហោរា អ្នកខ្លះជាអ្នកផ្សាយដំណឹងល្អ អ្នកខ្លះជាគ្រូគង្វាល ហើយអ្នកខ្លះជាគ្រូបង្រៀន
ហេតុនេះបានជាមានសេចក្ដីថ្លែងទុកថា៖ «ពេលព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបានចាប់ពួកឈ្លើយនាំទៅជាឈ្លើយ ហើយបានប្រទានអំណោយទានដល់មនុស្ស» ។