Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 15:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 បន្ទាប់​មក ព្រះបាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហិប​របស់​ព្រះ​ឡើយ មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ជ្រើស​រើស​គេ ទុក​ជា​អ្នក​សែង​ហិប​របស់​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់រហូត​តទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «មាន​តែ​ក្រុម​លេវី​ទេ​ដែល​មាន​សិទ្ធិ​សែង​ហិប​របស់​ព្រះ‌ជាម្ចាស់ ដ្បិត​ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​ពួក​គេ ដើម្បី​សែង​ហិប​របស់​ព្រះអង្គ និង​មើល​ថែ​ទាំ រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 រួច​ដាវីឌ​ទ្រង់​មាន​បន្ទូល​ថា មិន​ត្រូវ​ឲ្យ​អ្នក​ណា​សែង​ហឹប​នៃ​ព្រះ​ឡើយ លើក​តែ​ពួក​លេវី​ប៉ុណ្ណោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​គេ ទុក​ជា​អ្នក​សែង​ហឹប​នៃ​ព្រះ ហើយ​ឲ្យ​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ជា​ដរាប

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ពេល​នោះ​ទត​បាន​បញ្ចា​ថា៖ «មាន​តែ​ក្រុម​លេវី​ទេ​ដែល​មាន​សិទ្ធិ​សែង​ហិប​របស់​អុលឡោះដ្បិតអុលឡោះ‌តាអាឡា​បាន​ជ្រើស​រើស​ពួក​គេ ដើម្បី​សែង​ហិប​របស់​ទ្រង់ និង​មើល​ថែ​ទាំ រហូត​ត​ទៅ»។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 15:2
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ពួក​អ្នក​ដែល​សែង​ហិប​របស់​ព្រះ‌យេហូវ៉ា​ដើរ​ទៅ​បាន​ប្រាំមួយ​ជំហាន ទ្រង់​ថ្វាយ​គោ​ឈ្មោល​មួយ និង​កូន​គោ​មួយ​យ៉ាង​ធាត់។


ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​លេវី ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន គឺ​ជា​ពួក​អ្នក​បរិសុទ្ធ​ព្រះ‌វិហារ​ថា៖ «ចូរ​យក​ហិប​បរិសុទ្ធ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ​ដែល​ព្រះបាទ​សាឡូម៉ូន ជា​បុត្រា​ព្រះបាទ​ដាវីឌ ស្តេច​អ៊ីស្រា‌អែល​បាន​ស្អាង មិន​ចាំ‌បាច់​ឲ្យ​អ្នក​រាល់​គ្នា​សែង​ទៀត​ឡើយ ឥឡូវ​នេះ ចូរ​បម្រើ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ហើយ​ដល់​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​ទ្រង់​ផង


ត្រូវ​ស៊ក​ឈើ​ស្នែង​ទៅ​ក្នុង​កង​នៅ​ជ្រុង​ហិប​នោះ ដើម្បី​សែង​ហិប។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា យើង​នឹង​យក​ពួក​អ្នក​នោះ​ខ្លះ តាំង​ឡើង​ជា​សង្ឃ ហើយ​ជា​ពួក​លេវី។


«ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​មក​ជិត ហើយ​ឲ្យ​គេ​ឈរ​នៅ​មុខ​សង្ឃ​អើរ៉ុន ដើម្បី​ឲ្យ​គេ​បាន​ជួយ​ការងារ​គាត់។


អ្នក​ត្រូវ​ប្រគល់​ពួក​លេវី​ទៅ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​គេ​ចេញ​ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​គាត់។


ប៉ុន្តែ លោក​មិន​បាន​ឲ្យ​ទៅ​កូន​ចៅ​កេហាត់​ទេ ព្រោះ​គេ​មាន​ភារ‌កិច្ច​លី​សែង​វត្ថុ​ដ៏​បរិសុទ្ធ​នៅ​លើ​ស្មា។


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​បាន​ញែក​កុល‌សម្ព័ន្ធ​លេវី​ចេញ ទុក​សម្រាប់​សែង​ហិប​នៃ​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ព្រះ‌អង្គ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​ក្នុង‌នាមព្រះ‌អង្គ រហូត​មក​ដល់​សព្វ​ថ្ងៃ។


លោក​ម៉ូសេ​បាន​សរ​សេរ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ប្រគល់​ជូន​ពួក​សង្ឃ ជា​កូន​ចៅ​លេវី ដែល​គេ​សែង​ហិប​នៃ​សេចក្ដី‌សញ្ញា​របស់​ព្រះ‌យេហូវ៉ា និងជូន​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់។


ហើយ​បង្គាប់​ប្រជា‌ជន​ថា៖ «កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​ហិប​នៃ​សេចក្ដី​សញ្ញារបស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ពួក​លេវី​ជា​សង្ឃ​សែង​ទៅ អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ពី​ទី​កន្លែង​របស់​អ្នក ហើយ​ដើរ​ទៅ​តាម​ហិប​នោះ​ទៅ


លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នុន​ហៅ​ពួក​សង្ឃ​មក មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​យក​ហិប​នៃ​សេចក្ដី​សញ្ញា ហើយ​ឲ្យ​សង្ឃ​ប្រាំពីរ​រូប​កាន់​ត្រែ​ស្នែង​ចៀម​ប្រាំ​ពីរ ដើរ​នាំ​មុខ​ហិប​របស់​ព្រះ‌យេហូវ៉ា​ទៅ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម