Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 6:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 គេ​បាន​ដាក់​ពួក​សង្ឃ​តាម​ផ្នែក​របស់​ពួក​គេ និង​ពួក​លេវី​តាម​ផែ្នក​របស់ពួក​គេ សម្រាប់​ធ្វើ​ការ‌ងារ​របស់​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គេ​បាន​តែង‌តាំង​ក្រុម​បូជា‌ចារ្យ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែង‌តាំង​ពួក​លេវី​ជា​ក្រុមៗ តាម​មុខងារ​ដែល​ពួក​គេ​បំពេញ​ថ្វាយ​ព្រះ‌ជាម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គម្ពីរ​របស់​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 គេ​ក៏​តាំង​ពួក​សង្ឃ​ឡើង តាម​ផ្នែក​ពួក​គេ ហើយ​ពួក​លេវី​តាម​វេន សំរាប់​ធ្វើ​ការ‌ងារ​នៃ​ព្រះ​នៅ​ក្រុង​យេរូ‌សាឡិម ដូច​ជា​បាន​កត់​ទុក​ក្នុង​គម្ពីរ​លោក​ម៉ូសេ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គេ​បាន​តែង‌តាំង​ក្រុម​អ៊ីមុាំ​តាម​ឋានៈ​របស់​ពួក​គេ ព្រម​ទាំង​តែង‌តាំង​ពួក​លេវី​ជា​ក្រុមៗ តាម​មុខ‌ងារ ដែល​ពួក​គេ​បំពេញ​ជូន​អុលឡោះ​នៅ​ក្រុង​យេរូ‌សាឡឹម ដូច​មាន​ចែង​ទុក​ក្នុង​គីតាប​របស់​ណាពី​ម៉ូសា។

សូមមើលជំពូក ចម្លង




អែសរ៉ា 6:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ការ​បែង​ចែក​ពួក​កូន​ចៅ​លោក​អើរ៉ុន គឺ​យ៉ាង​នេះ ក្នុង​ពួក​កូន​របស់​លោក​អើរ៉ុន មាន​ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ


ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា កូន​របស់​មីកា គឺ​សាមារ។


ព្រះបាទ​ដាវីឌ និង​ពួក​មេទ័ព ក៏​ញែក​ពួក​កូន​ចៅ​អេសាភ ហេម៉ាន និង​យេឌូ‌ថិន​ខ្លះ ចេញ​ទុក​សម្រាប់​ការ‌ងារ ឲ្យ​បាន​ពោល​តាម​ស៊ុង ពិណ និង​ឈិង ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​នោះ មាន​ចំនួន​ដូច​ត​ទៅ៖


យ៉ាង​នោះ ការ‌ងារ​ទាំង​អស់​បាន​រៀបចំ​ជា​ស្រេច ពួក​សង្ឃ​គេ​ឈរ​នៅ​កន្លែង​គេ ហើយ​ពួក​លេវី​តាម​វេន​គេ​ដែរ តាម​បង្គាប់​ស្តេច


ឯ​ពួក​សង្ឃ​ឈរ​នៅ​តាម​កន្លែង​របស់​គេ​រៀង​ខ្លួន ព្រម​ទាំង​ពួក​លេវី​ដែរ គេ​កាន់​ប្រដាប់​ភ្លេង​នៃ​ព្រះ‌យេហូវ៉ា ដែល​ព្រះបាទ​ដាវីឌ​បាន​ធ្វើ​សម្រាប់​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ក្នុង​កាល​ដែល​ព្រះបាទ​ដាវីឌ​បាន​សរសើរ ដោយ‌សារ​ពួក​នោះ​ថា «សេចក្ដី​សប្បុរស​របស់​ព្រះ​នៅ​អស់​កល្ប​ជា‌និច្ច»។ ពួក​សង្ឃ​ក៏​ផ្លុំ​ត្រែ​នៅ​មុខ​គេ ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ឈរ​ឡើង។


«ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​មក​ជិត ហើយ​ឲ្យ​គេ​ឈរ​នៅ​មុខ​សង្ឃ​អើរ៉ុន ដើម្បី​ឲ្យ​គេ​បាន​ជួយ​ការងារ​គាត់។


អ្នក​ត្រូវ​ប្រគល់​ពួក​លេវី​ទៅ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​គេ​ចេញ​ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម