ជនគណនា 26:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំណែកឯកូនចៅរបស់កូរេមិនបានស្លាប់ទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯកូនចៅរបស់កូរេ នោះមិនបានស្លាប់ទេ។ អាល់គីតាប ចំណែកឯកូនចៅរបស់លោកកូរេពុំបានស្លាប់ទេ។ |
សាលូមជាកូនកូរេ ដែលជាកូនអេបៀសាប់ អេបៀសាប់ជាកូនកូរេ និងពួកបងប្អូនដែលជាជំនួរវង្សឪពុកគាត់ គឺជាពួកកូរេ គេត្រួតត្រាលើការងារនៃពួកឆ្មាំទ្វារត្រសាល។ ឯបុព្វបុរសគេបានត្រួតត្រាលើត្រសាលនៃព្រះយេហូវ៉ា គឺជាពួកឆ្មាំទ្វារដែរ។
ឱព្រះអើយ យើងខ្ញុំបានឮផ្ទាល់នឹងត្រចៀក បុព្វបុរសយើងខ្ញុំ បានប្រាប់យើងខ្ញុំ អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅជំនាន់របស់លោក គឺនៅសម័យចាស់បុរាណថា
ចិត្តរបស់ខ្ញុំពេញហៀរដោយពាក្យពេជន៍ដ៏ល្អ ខ្ញុំលើកកំណាព្យរបស់ខ្ញុំថ្វាយព្រះមហាក្សត្រ អណ្ដាតខ្ញុំប្រៀបដូចជាប៉ាកការបស់កវីនិពន្ធ ដែលត្រៀមជាស្រេច។
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។
ម្នាលប្រជាជនទាំងឡាយអើយ ចូរនាំគ្នាទះដៃអបអរសាទរ ចូរស្រែកច្រៀងថ្វាយព្រះដោយអំណរឡើង!
ព្រះយេហូវ៉ាប្រសើរឧត្តម ហើយស័ក្ដិសមនឹងសរសើរតម្កើង នៅក្នុងទីក្រុងរបស់ព្រះនៃយើង! ភ្នំបរិសុទ្ធរបស់ព្រះអង្គ
ប្រជាជនទាំងឡាយអើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយក្នុងពិភពលោកអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ
ព្រះ គឺព្រះដ៏មានឥទ្ធិឫទ្ធិ ព្រះអង្គជាព្រះយេហូវ៉ា ព្រះអង្គបានមានព្រះបន្ទូល ហើយព្រះអង្គកោះហៅផែនដី ចាប់តាំងពីទិសថ្ងៃរះ រហូតដល់ទិសថ្ងៃលិច។
កូនរបស់កូរេ គឺអាស់ស៊ា អែលកាណា និងអេបៀសាប់ អ្នកទាំងនេះជាក្រុមគ្រួសាររបស់កូរេ។
ដូច្នេះ គេក៏ថយចេញពីជំរំរបស់កូរេ ដាថាន និងអ័ប៊ីរ៉ាមទៅ រីឯដាថាន និងអ័ប៊ីរ៉ាមក៏ចេញមកឈរនៅទ្វារចូលជំរំរបស់ខ្លួនជាមួយប្រពន្ធ និងកូនទាំងប៉ុន្មានរបស់គេ ទាំងតូចទាំងធំ។
គឺដីហាឡើង រួចលេបពួកគេ ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ និងអស់អ្នកដែលជារបស់កូរេ ព្រមទាំងទ្រព្យសម្បត្តិទាំងអស់របស់ពួកគេអស់ទៅ។
ដូច្នេះ អ្នកទាំងនោះ និងអ្វីទាំងអស់ដែលជារបស់គេ ក៏ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទាំងរស់ រួចដីបានគ្របលើពួកគេជិត ហើយគេក៏វិនាសបាត់ពីចំណោមក្រុមជំនុំទៅ។
រួចលោកមានប្រសាសន៍ទៅកាន់កូរេ និងបក្សពួកទាំងអស់របស់គាត់ថា៖ «ព្រឹកស្អែក ព្រះយេហូវ៉ានឹងបង្ហាញឲ្យដឹងថាអ្នកណាដែលជារបស់ព្រះអង្គ អ្នកណាដែលបរិសុទ្ធ ហើយព្រះអង្គនឹងឲ្យអ្នកណាចូលទៅជិតព្រះអង្គ។ អ្នកណាដែលព្រះអង្គនឹងជ្រើសរើស ព្រះអង្គនឹងឲ្យអ្នកនោះចូលទៅជិតព្រះអង្គ។
កូនចៅរបស់ស៊ីម្មានតាមពូជអំបូររបស់ពួកគេមាន អំបូរយេមូអែល ជាពូជពង្សរបស់យេមូអែល អំបូរយ៉ាមីន ជាពូជពង្សរបស់យ៉ាមីន អំបូរយ៉ាគិន ជាពូជពង្សរបស់យ៉ាគិន
ហើយការដែលព្រះអង្គបានធ្វើដល់ដាថាន និងអ័ប៊ីរ៉ាម ជាកូនអេលាប ពូជរូបេន គឺដែលដីបានប្រេះហាឡើងស្រូបគេបាត់ទៅ ព្រមទាំងក្រុមគ្រួសារ និងជំរំរបស់គេ ព្រមទាំងអ្វីៗដែលរួមដំណើរជាមួយពួកគេ នៅកណ្ដាលសាសន៍អ៊ីស្រាអែលទាំងមូលផង។
មិនត្រូវប្រហារជីវិតឪពុកដោយព្រោះតែកូន ក៏មិនត្រូវប្រហារជីវិតកូនដោយព្រោះតែឪពុកដែរ គឺត្រូវប្រហារជីវិតមនុស្សម្នាក់ៗ តាមអំពើបាបដែលខ្លួនគេផ្ទាល់ប្រព្រឹត្ត។