Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 16:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ដូច្នេះ គេ​ក៏​ថយ​ចេញ​ពី​ជំរំ​របស់​កូរេ ដាថាន និង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន និង​អ័ប៊ីរ៉ាម​ក៏​ចេញ​មក​ឈរ​នៅ​ទ្វារ​ចូល​ជំរំ​របស់​ខ្លួន​ជាមួយ​ប្រពន្ធ និង​កូន​ទាំង​ប៉ុន្មាន​របស់​គេ ទាំង​តូច​ទាំង​ធំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ប្រជា‌ជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំ‌នៅ​របស់​លោក​កូរេ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន ជា​មួយ​ប្រពន្ធ កូន និង​ចៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ដូច្នេះ គេ​ថយ​ចេញ​ពី​កន្លែង​ជុំវិញ​ត្រសាល​របស់​កូរេ ដាថាន នឹង​អ័ប៊ីរ៉ាម​ទៅ រីឯ​ដាថាន នឹង​អ័ប៊ីរ៉ាម គេ​ក៏​ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល​របស់​ខ្លួន ព្រម​ទាំង​ប្រពន្ធ នឹង​កូន​ធំ​តូច​ទាំង​ប៉ុន្មាន​របស់​គេ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ប្រជា‌ជន​ក៏​ថយ​ចេញ​ឆ្ងាយ​ពី​ទី​លំនៅ​របស់​លោក​កូរេ លោក​ដាថាន និង​លោក​អប៊ីរ៉ាម។ លោក​ដាថាន និង​លោក​អប៊ីរ៉ាម ចេញ​មក​ឈរ​នៅ​មាត់​ទ្វារ​តង់ត៍​របស់​ខ្លួន​ជា​មួយ​ប្រពន្ធ​កូន និង​ចៅ។

សូមមើលជំពូក ចម្លង




ជន‌គណនា 16:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រកប​ដោយ​ប្រាជ្ញា ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ក្រៃ‌លែង តើ​មាន​អ្នក​ណា​ដែល​រឹង​ទទឹង​នឹង​ព្រះ‌អង្គ ហើយ​មាន​សេចក្ដី​សុខ​ឬ​ទេ?


កាល​ណា​លោក​ម៉ូសេ​ចេញ​ទៅ​ត្រសាល​ជំនុំ ប្រជា‌ជន​ទាំង​អស់​ក៏​ក្រោក​ឈរ​ឡើង​នៅ​មាត់​ទ្វារ​ជំរំ​របស់​គេ​រៀង​ៗខ្លួន ហើយ​តាម​មើល​លោក​ម៉ូសេ រហូត​ទាល់​តែ​លោក​ចូល​ផុត​ទៅ​ក្នុង​ត្រសាល​ជំនុំ។


សេចក្ដី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្ដី​ហិន​វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។


មុន​នឹង​ត្រូវ​វិនាស ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្ដី​ឆ្មើង‌ឆ្មៃ ឯ​សេចក្ដី​រាប‌សា រមែង​តែ​នាំ​មុខ​កិត្តិ‌យស​វិញ។


ដូច្នេះ ឱ​ពួក​ចំអក​ឡក‌ឡឺយ ដែល​គ្រង​លើ​បណ្ដា‌ជន​នៅ​ក្រុង​យេរូ‌សាឡិម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ថ្ងៃ​មួយ កូរេ​ជា​កូន​របស់​យីតសារ ជា​ចៅ​របស់​កេហាត់ ក្នុង​ពូជ​លេវី ព្រម​ទាំង​ដាថាន និង​អ័ប៊ីរ៉ាម ជា​កូន​របស់​អេលាប ព្រម​ទាំង​អូន ជា​កូន​របស់​ពេលេត ក្នុង​ពូជ‌ពង្ស​រូបេន


ចំណែក​ឯ​កូន​ចៅ​របស់​កូរេ​មិន​បាន​ស្លាប់​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម