Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 16:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 រួច​លោក​មាន​ប្រ‌សាសន៍​ទៅ​កាន់​កូរេ និង​បក្ស​ពួក​ទាំង​អស់​របស់​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌យេហូវ៉ា​នឹង​បង្ហាញ​ឲ្យ​ដឹង​ថា​អ្នក​ណា​ដែល​ជា​របស់​ព្រះ‌អង្គ អ្នក​ណា​ដែល​បរិសុទ្ធ ហើយ​ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​ណា​ចូល​ទៅ​ជិត​ព្រះ‌អង្គ។ អ្នក​ណា​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 លោក​មាន​ប្រសាសន៍​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក ព្រះ‌អម្ចាស់​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា នរណា​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ នរណា​ជា​មនុស្ស​ដ៏វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ព្រះអង្គ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ឆ្លើយ​នឹង​កូរេ ហើយ​នឹង​ពួក​គេ​ថា ព្រឹក​ស្អែក​នេះ ព្រះ‌យេហូវ៉ា​នឹង​សំដែង​ឲ្យ​ស្គាល់​អ្នក​ណា​ដែល​ជា​របស់​ផង​ទ្រង់ នឹង​អ្នក​ណា​ដែល​បរិសុទ្ធ ទ្រង់​នឹង​នាំ​ឲ្យ​អ្នក​នោះ​ចូល​ទៅ​ជិត​ទ្រង់ គឺ​ជា​អ្នក​ណា​ដែល​ទ្រង់​នឹង​រើស ទ្រង់​នឹង​នាំ​អ្នក​នោះ​ឯង​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

5 គាត់​និយាយ​ទៅ​កាន់​លោក​កូរេ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​ថា៖ «ព្រឹក​ស្អែក អុលឡោះ‌តាអាឡា​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​នរណា​ជា​អ្នក​បម្រើ​របស់​ទ្រង់ នរណា​ជា​មនុស្ស​ដ៏​វិសុទ្ធ ដែល​អាច​ចូល​ទៅ​ជិត​ទ្រង់ ហើយ​ជា​អ្នក​ដែល​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ចូល​ទៅ​ជិត​ទ្រង់។

សូមមើលជំពូក ចម្លង




ជន‌គណនា 16:5
38 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ ព្រះ‌អង្គ​បាន​ចាត់លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អង្គ និង​លោក​អើរ៉ុន ដែល​ព្រះ‌អង្គ​បានជ្រើស​រើស។


ឱ​ពួក​វង្ស​អើរ៉ុន​អើយ ចូរ​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ាចុះ! ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ខែល​របស់​អ្នក​រាល់​គ្នា។


មាន​ពរ​ហើយ​អស់​អ្នក​ណា ដែល​ព្រះ‌អង្គ​ជ្រើស​រើស ហើយ​នាំ​ចូល​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​បាន​អាស្រ័យ​នៅ​ក្នុង​ទី​លាន​ព្រះ‌អង្គ។ យើង​ខ្ញុំ​នឹង​បាន​ស្កប់​ចិត្ត​ដោយ​សេចក្ដី​ល្អ នៃ​ដំណាក់​ព្រះ‌អង្គ គឺ​ជា​ព្រះ‌វិហារ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ។


ត្រូវ​នាំ​អើរ៉ុន​បង​របស់​អ្នក​ឲ្យ​ចូល​មក​ជិត​អ្នក ព្រម​ទាំង​កូន​ប្រុស​ៗ​របស់​គាត់​ផង ចេញ​ពីចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​គេ​ធ្វើ​ការ‌ងារ​ជា​សង្ឃ​នៅ​មុខ​យើង គឺ​ទាំង​អើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលា‌សារ និង​អ៊ីថា‌ម៉ារ ជា​កូន​របស់​គាត់។


ត្រូវ​បំពាក់​ឲ្យ​អើរ៉ុន​បង​របស់​អ្នក និង​កូន​ប្រុសៗ​របស់​គាត់ រួច​ត្រូវ​ចាក់​ប្រេងតែង​តាំងពួក‌គេ​ឡើង ហើយ​ញែក​ពួក‌គេ​ជា​បរិសុទ្ធ ដើម្បី​ឲ្យ​ពួក‌គេ​បានបំពេញ​មុខ​‌ងារ​ជា​សង្ឃ​បម្រើ​យើង។


អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ត្រូវ​ស្លៀក​ខោ​នោះ នៅ​ពេល​ដែល​ពួក‌គេ​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ឬ​នៅ​ពេល​ចូល​ទៅ​កាន់​អាស‌នា ដើម្បីបំពេញ​មុខ​ងារ​ក្នុង​ទី​បរិសុទ្ធ។ ដូច្នេះ ពួក‌គេ​នឹង​គ្មាន​ទោស ហើយ​មិន​ត្រូវ​ស្លាប់​ឡើយ។ នេះ​ជា​ច្បាប់​សម្រាប់​អើរ៉ុន និង​ពូជ​ពង្ស​របស់គាត់​រហូត​ត​ទៅ។


ពួក​អ្នក​ធំ​របស់​គេ​នឹង​កើត​ពី​ពួក​គេ​មក ហើយ​ចៅ‌ហ្វាយ​របស់​គេ​នឹង​ចេញ​ពី​កណ្ដាល​ពួក​គេ​ដែរ យើង​នឹង​នាំ​គេ ហើយ​គេ​នឹង​ចូល​មក​ជិត​យើង ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ តើ​ដែល​មាន​អ្នក​ណា​មាន​ចិត្ត​ក្លាហាន ហ៊ាន​ចូល​មក​ជិត​យើង​ដូច្នេះ​ឬ?


មើល៍ នឹង​មាន​មនុស្ស​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន​នោះ ដូច​ជា​សិង្ហ​ដែល​ឡើង​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​គេ​រត់​ពី​ទី​នោះ​ទៅ​ភ្លាម រួច​អ្នក​ដែល​បាន​រើស​តាំង​ឡើង នោះ​យើង​នឹង​តម្រូវ​ឲ្យ​គ្រប់‌គ្រង​លើ​ទី​នោះ​វិញ ដ្បិត​តើ​មាន​អ្នក​ណា​ដូច​យើង? តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​យើង​បាន? តើ​មាន​គង្វាល​ណា​ដែល​នឹង​អាច​ឈរ​នៅ​មុខ​យើង​បាន?»។


មើល៍! ខ្មាំង​សត្រូវ​នឹង​ឡើង​មក​ទាស់​នឹង​ទី​លំនៅ​មាំ‌មួន ដូច​ជា​សិង្ហ​ដែល​ឡើង​មក​ពី​ទី​ជំនន់​នៃ​ទន្លេ​យ័រដាន់ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​ពួក​ក្រុង​បាប៊ីឡូន​រត់​ចេញ​ភ្លាម រួច​អ្នក​ណា​ដែល​បាន​រើស​តាំង នោះ​យើង​នឹង​តាំង​ឲ្យ​គ្រប់‌គ្រង​វិញ តើ​អ្នក​ណា​ដូច​យើង? តើ​អ្នក​ណា​នឹង​ដាក់​កំណត់​ឲ្យ​យើង​បាន? តើ​មាន​គង្វាល​ណា​ដែល​អាច​នឹង​ឈរ​នៅ​ចំពោះ​យើង​បាន?


ហើយ​បន្ទប់​មួយ​ដែល​បែរមុខ​ទៅ​ទិស​ខាង​ជើង សម្រាប់​ពួក​សង្ឃ​ដែល​រក្សា​បញ្ញើ​នៃ​អាស‌នា ឯ​ពួក​ទាំង​នោះ គឺ​ជា​កូន​ចៅ​របស់​សាដុក ក្នុង​ពួក​កូន​ចៅ​លេវី ដែល​ចូល​ទៅ​ជិត​ព្រះ‌យេហូវ៉ា ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌អង្គ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​ត្រូវ​ឲ្យ​គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ដល់​ពួក​លេវី​ដែល​ជា​សង្ឃ ក្នុង​ពូជ‌ពង្ស​សាដុក ជា​ពួក​អ្នក​ដែល​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​សម្រាប់​យើង។


នេះ​ជា​ចំណែក​ដី​ដែល​បរិសុទ្ធ ត្រូវ​ទុក​សម្រាប់​ពួក​សង្ឃ ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ ហើយ​ចូល​មក​ជិត ដើម្បី​ធ្វើ​ការ‌ងារ​ថ្វាយ​ព្រះ‌យេហូវ៉ា ដី​នោះ​នឹង​ត្រូវ​ទុក​សម្រាប់​ជា​ទី​សង់​ផ្ទះ​របស់​គេ ហើយ​ជា​កន្លែង​បរិសុទ្ធ សម្រាប់​ទី​បរិសុទ្ធ


លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


«ចូរ​នាំ​អើរ៉ុន និង​ពួក​កូន​លោក ព្រម​ទាំង​សម្លៀក‌បំពាក់ ប្រេង​តាំង គោ​ឈ្មោល​ស្ទាវ​មួយ សម្រាប់​ជា​តង្វាយ​លោះ​បាប ចៀម​ឈ្មោល​ពីរ និង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​មក​ជា​មួយ​ផង


ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​ម្ដង​ទៀត អំពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​សុចរិត​នឹង​មនុស្ស​អាក្រក់ រវាង​អ្នក​ដែល​គោរព​បម្រើ​ព្រះ​នឹង​អ្នក​ដែល​មិន​គោរព​បម្រើ។


អ្នក​ទាំង​នោះ​លើក​គ្នា​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន ដោយ​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «ពួក​លោក​ធ្វើ​ជ្រុល​ពេក​ហើយ! ក្រុម​ជំនុំ​ទាំង​មូល​សុទ្ធ​តែ​បរិសុទ្ធ ហើយ​ព្រះ‌យេហូវ៉ា​គង់​នៅ​ជា‌មួយ​ពួកគេ ហេតុ​អ្វី​បាន​ជា​ពួក​លោក​លើក​កម្ពស់​ខ្លួន​ត្រួត​លើ​ក្រុម​ជំនុំ​របស់​ព្រះ‌យេហូវ៉ា​ដូច្នេះ?»


ចូរ​ធ្វើ​ដូច្នេះ​ចុះ គឺ​កូរេ​ឯង និង​បក្ស​ពួក​របស់​អ្នក ទាំង​ប៉ុន្មាន ត្រូវ​យក​ពាន​គ្រប់​គ្នា​រៀង​ខ្លួន​មក


ដំបង​របស់​អ្នក​ណា​ដែល​យើង​ជ្រើស​រើស នោះ​នឹង​ចេញ​ពន្លក ហើយ​យ៉ាង​នោះ​យើង​នឹង​បញ្ឈប់​ការ​រអ៊ូ‌រទាំ​របស់​កូន​ចៅ​អ៊ីស្រា‌អែល ដែល​គេ​ចេះ​តែ​រអ៊ូ‌រទាំ​ទាស់​នឹង​អ្នក ឲ្យ​បាត់​ចេញ​ពី​មុខ​យើង​ទៅ»។


លុះ​ថ្ងៃ​បន្ទាប់ កាល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ត្រសាល​នៃ​សេចក្ដី​បន្ទាល់ នោះ​ឃើញ​ដំបង​របស់​អើរ៉ុន ដែល​សម្រាប់​ពួក​វង្ស​លេវី​មាន​ពន្លក​ដុះ​ឡើង ហើយ​បែក​ចេញ​ជា​ផ្កា រួច​មាន​ផ្លែ​ចំបក់​ទុំ​ទៀត​ផង។


មិន​មែន​អ្នក​រាល់​គ្នា​ទេ​ដែល​បាន​រើស​ខ្ញុំ គឺ​ខ្ញុំ​ទេ​តើ​ដែល​បាន​រើស​អ្នក​រាល់​គ្នា ទាំង​តាំង​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​បង្កើត​ផល ហើយ​ឲ្យ​ផល​នោះ​បាន​នៅ​ជាប់ ដើម្បី​ឲ្យ​អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ទូល​សូម​ពី​ព្រះ‌វរបិតា ក្នុង​នាម​ខ្ញុំ ព្រះ‌អង្គ​នឹង​ប្រទានឲ្យ។


រហូត​ដល់​ថ្ងៃ​ដែល​ព្រះ​បាន​លើក​ព្រះ‌អង្គ​ឡើង​ទៅ គឺ​បន្ទាប់​ពី​ព្រះ‌អង្គ​បាន​ផ្តាំ​តាមរយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដល់​ពួក​សាវក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស។


បន្ទាប់​មក គេ​អធិស្ឋាន​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌អង្គ​ជ្រាប​ចិត្ត​មនុស្ស​ទាំង​អស់ សូម​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ជ្រើស‌រើស​មួយ​ណា


ក្នុង​កាល​ដែល​អ្នក​ទាំង​នោះ​កំពុង​ថ្វាយ​បង្គំ​ព្រះ‌អម្ចាស់ ទាំង​តម​អាហារ ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ញែក​បា‌ណា‌បាស និង​សុល​ចេញ​ដោយ​ឡែក សម្រាប់​ការ‌ងារ​ដែលយើង​ហៅ​គេ​ឲ្យ​ធ្វើ»។


ក្រោយ​ពី​មាន​ការ​ជជែក​វែក​ញែក​គ្នា​ជា​ច្រើន​មក លោក​ពេត្រុស​ក្រោក​ឈរ​ឡើង ហើយ​មាន​ប្រសាសន៍​ថា៖ «បង‌ប្អូន​អើយ អ្នក​រាល់​គ្នា​ជ្រាប​ស្រាប់​ហើយ​ថា នៅ​ថ្ងៃ​ដំបូង ព្រះ​បាន​រើស​ខ្ញុំ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ឮ​ព្រះ‌បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​បាន​ជឿ។


គាត់​និយាយ​ថា "ព្រះ​នៃ​បុព្វ‌បុរស​របស់​យើង បាន​តម្រូវ​ឲ្យ​បង​ស្គាល់​ព្រះ‌ហឫ‌ទ័យរបស់​ព្រះ‌អង្គ ហើយ​ឲ្យ​ឃើញ​ព្រះ​ដ៏​សុចរិត ព្រម​ទាំង​ឮ​ព្រះ​សូរ​សៀង​ចេញ​ពី​ព្រះ‌ឱស្ឋរបស់​ព្រះ‌អង្គ​ផ្ទាល់


តែ​ឥឡូវ​នេះ នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ នោះ​អ្នក​រាល់​គ្នា ដែល​ពី​ដើម​នៅ​ឆ្ងាយ បាន​មក​ជិត​វិញ ដោយ​សារ​ព្រះ‌លោហិត​របស់​ព្រះ‌គ្រីស្ទ។


ប៉ុន្តែ គ្រឹះ​ដ៏​រឹង​មាំ‌របស់​ព្រះ​នៅ​ស្ថិត​ស្ថេរជា​ដរាប ទាំង​មាន​ត្រា​ចារឹក​ថា «ព្រះ‌អម្ចាស់​ស្គាល់​អស់​អ្នក​ដែល​ជា​របស់​ព្រះ‌អង្គ» ហើយ​ថា «ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​ព្រះ‌នាម​ព្រះ‌អម្ចាស់ ថយ​ចេញ​ពីអំពើ​ទុច្ចរិត​ទៅ» ។


ចូរ​សង្វាតឲ្យ​បាន​សុខ​ជាមួយ​មនុស្ស​ទាំង​អស់ ហើយ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​បើ​គ្មាន​ភាព​បរិសុទ្ធ​ទេ គ្មាន​អ្នក​ណាអាច​ឃើញ​ព្រះ‌អម្ចាស់​បាន​ឡើយ។


ព្រម​ទាំង​តាំង​យើង​ជា​រាជា‌ណា‌ចក្រ ជា​ពួក​សង្ឃ​បម្រើ​ព្រះ ជា​ព្រះ‌វរ‌បិតា​របស់​ព្រះ‌អង្គ សូម​ថ្វាយ​សិរី‌ល្អ និង​ព្រះ‌ចេស្តា​ដល់​ព្រះ‌អង្គ អស់​កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ អាម៉ែន។


តើ​យើង​មិន​បាន​រើស​យក​គេ ពី​កុល‌សម្ព័ន្ធ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន មក​ធ្វើ​ជា​សង្ឃ​របស់​យើង ឲ្យ​បាន​ពាក់​អេផូឌ ឡើង​ទៅ​អាសនា​របស់​យើង ដើម្បី​ដុត​គ្រឿង​ក្រអូប​នៅ​មុខ​យើង ព្រម​ទាំង​ចែក​តង្វាយ​ទាំង​ប៉ុន្មាន​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដុត​ថ្វាយ ឲ្យ​ដល់​គ្រួសារ​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​ទេ​ឬ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម