ជនគណនា 23:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាឡាម ក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «បាឡាកបាននាំខ្ញុំពីស្រុកអើរ៉ាមមក ស្តេចសាសន៍ម៉ូអាប់បានហៅខ្ញុំពីស្រុកភ្នំទិសខាងកើតមកថា "ចូរមក ចូរដាក់បណ្ដាសាពួកយ៉ាកុបឲ្យយើង ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ!" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបាឡាមក៏ថ្លែងដូចតទៅ៖ «ព្រះបាទបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្ដេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្ដាសាកូនចៅយ៉ាកុប! ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រាអែល! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចគាត់ចាប់តាំងបញ្ចេញព្រះបន្ទូលដោយពាក្យថា បាឡាកជាស្តេចនៃសាសន៍ម៉ូអាប់ ទ្រង់បាននាំខ្ញុំពីស្រុកអើរ៉ាមមក គឺពីស្រុកភ្នំទិសខាងកើត ដោយប្រាប់ថា ចូរមក ចូរដាក់បណ្តាសាដល់ពួកយ៉ាកុបឲ្យអញ ហើយថា ចូរមក ចូរប្រកួតនឹងសាសន៍អ៊ីស្រាអែលចុះ អាល់គីតាប បាឡាមក៏ថ្លែងដូចតទៅនេះ៖ «ស្តេចបាឡាក់ហៅខ្ញុំមកពីស្រុកអើរ៉ាម ស្តេចស្រុកម៉ូអាប់បានហៅខ្ញុំចុះពីភ្នំទិសបូព៌ាថា: ចូរមកដាក់បណ្តាសាកូនចៅយ៉ាកកូប! ចូរមកប្រទេចផ្តាសាកូនចៅអ៊ីស្រអែល! |
ចូររៀបចំខ្លួនឡើងទៅឯផ្ទះបេធូអែល ជាជីតាខាងម្តាយរបស់កូន នៅប៉ាដាន់-អើរ៉ាម ហើយយកប្រពន្ធនៅទីនោះ ពីពួកកូនស្រីរបស់ឡាបាន់ ឪពុកធំខាងម្តាយរបស់កូនវិញ។
ពេលគាត់ប្រកួតនឹងសាសន៍អ៊ីស្រាអែល យ៉ូណាថានកូនសាំម៉ា ជេដ្ឋារបស់ព្រះបាទដាវីឌបានសម្លាប់គាត់ចោលទៅ។
បន្ទាប់មក អេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំងបីនាក់ ដែលនៅជាមួយព្រះបាទដាវីឌ ក្នុងគ្រាដែលពួកភីលីស្ទីនលើកគ្នាមកច្បាំង ហើយពួកអ៊ីស្រាអែលដកថយនោះ។
៙ ហេតុអ្វីបានជាខ្ញុំត្រូវភ័យខ្លាចក្នុងគ្រាអាក្រក់ ពេលឃើញអំពើទុច្ចរិតនៃពួកអ្នក ដែលធ្វើទុក្ខបៀតបៀននៅព័ទ្ធជុំវិញខ្ញុំ
ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីចាស់បុរាណ
ការដែលចាបហើរទៅបាត់ ហើយសត្វត្រចៀកកាំចេះតែហើរទៅមកយ៉ាងណា នោះបណ្ដាសាឥតហេតុ ក៏មិនទំជាប់យ៉ាងនោះដែរ
ខ្ញុំក៏ទូលថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ គេនិយាយពីទូលបង្គំថា អ្នកនេះ តើមិនមែនជាអ្នកនិយាយសុទ្ធតែពាក្យប្រៀបធៀបទេឬ?»។
នៅថ្ងៃនោះ គេនឹងចាប់ផ្ដើមប្រើពាក្យ ប្រៀបធៀបចាក់ដោតអ្នក ហើយនឹងទួញទំនួញយ៉ាងអាក់អួល ដោយពាក្យថា "យើងរាល់គ្នាត្រូវបំផ្លាញអស់រលីងហើយ ព្រះយេហូវ៉ាបានផ្លាស់មត៌ករបស់សាសន៍ខ្ញុំ ព្រះអង្គដករើចេញពីខ្ញុំយ៉ាងណាហ្ន៎! ព្រះអង្គបានចែកស្រែចម្ការរបស់យើង ទៅឲ្យបច្ចាមិត្តរបស់យើងហើយ"»។
តើពួកទាំងនោះ មិននិយាយពាក្យប្រៀបធៀប និងពាក្យប្រស្នាដែលបញ្ឈឺចិត្តទេឬ ដោយពាក្យថា «វេទនាដល់មនុស្សដែលចម្រើនរបស់ទ្រព្យ ដែលមិនមែនជារបស់ខ្លួន ហើយផ្ទុកដោយរបស់ដែលទទួលបញ្ចាំផង» តើនឹងនៅដូច្នេះដល់កាលណាទៀត?
"មើល៍! មានជនជាតិមួយចេញពីស្រុកអេស៊ីព្ទមក គេនាំគ្នាមកនៅពេញលើផែនដី ឥឡូវចូរមកដាក់បណ្ដាសាគេឲ្យយើង ប្រហែលជាយើងនឹងអាចច្បាំងជាមួយគេ ហើយបណ្តេញគេចេញបាន"»។
ដ្បិតយើងនឹងលើកលោកជាធំ ហើយអ្វីៗដែលលោកបង្គាប់ដល់យើង នោះយើងនឹងធ្វើតាមទាំងអស់។ សូមមកដាក់បណ្ដាសាជនជាតិនេះឲ្យយើងផង"»។
បាឡាមក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «សូមក្រោកឡើង ព្រះរាជាបាឡាកអើយ សូមទ្រង់ព្រះសណ្ដាប់ ឱព្រះបុត្រាព្រះបាទស៊ីបព័រអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ទូលបង្គំចុះ
គាត់ក៏វិលទៅជួបបាឡាក ដែលកំពុងឈរក្បែរតង្វាយដុត ដោយមានមន្រ្តីទាំងអស់របស់សាសន៍ម៉ូអាប់នៅជាមួយ។
ដូច្នេះ គាត់ក៏បញ្ចេញព្រះបន្ទូលដោយពាក្យថា៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់មនុស្សដែលមើលឃើញច្បាស់
បន្ទាប់មកទៀត គាត់ក្រឡេកមើលទៅសាសន៍កែន រួចក៏បញ្ចេញព្រះបន្ទូល ដោយពាក្យថា៖ «ទីលំនៅរបស់អ្នកមាំណាស់ អ្នកធ្វើសម្បុកនៅលើថ្មដា»។
គាត់បញ្ចេញព្រះបន្ទូលទៀត ដោយពាក្យថា៖ «ឱគួរអនិច្ចាណាស់ហ្ន៎ តើអ្នកណានឹងរស់នៅបាន ពេលព្រះទ្រង់ធ្វើការនេះ?
ហើយគាត់ក៏បញ្ចេញព្រះបន្ទូលដោយពាក្យថា៖ «នេះជាពាក្យរបស់បាឡាម កូនរបស់បេអ៊រ ជាពាក្យរបស់មនុស្សដែលមើលឃើញច្បាស់
ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបមួយទៀតទៅគេថា៖ «ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបដូចជាដំបែ ដែលស្ត្រីម្នាក់យកទៅលាយនឹងម្សៅបីរង្វាល់ រហូតដល់ម្សៅទាំងអស់ដោរឡើង»។
ការនេះត្រូវតែបានសម្រេចតាមសេចក្តីដែលបានថ្លែងទុកមក តាមរយៈហោរាថា៖ «យើងនឹងបើកមាត់និយាយជារឿងប្រៀបធៀប យើងនឹងប្រកាសសេចក្ដីដែលលាក់ទុក តាំងពីដើមកំណើតពិភពលោកមក» ។
គេក៏រកមធ្យោបាយចាប់ព្រះអង្គ ព្រោះគេដឹងថា ព្រះអង្គមានព្រះបន្ទូលជារឿងប្រៀបធៀបនេះ សំដៅលើពួកគេ ប៉ុន្តែ គេខ្លាចបណ្ដាជន ដូច្នេះ គេក៏ចេញពីព្រះអង្គទៅ។
ព្រោះកាលអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក នោះគេមិនបានយកអាហារ និងទឹកមកទទួលអ្នកតាមផ្លូវទេ ហើយគេបានជួលបាឡាម ជាកូនបេអ៊រ មកពីពេថោរ នៅស្រុកមេសូប៉ូតាមា ដើម្បីដាក់បណ្ដាសាអ្នករាល់គ្នា។
ពួកភីលីស្ទីននិយាយថា៖ «នៅថ្ងៃនេះ យើងនឹងបំបាក់ទ័ពអ៊ីស្រាអែល ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងយើងលមើលចុះ»។
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ បានប្រហារទាំងសត្វសិង្ហ និងខ្លាឃ្មុំផង ដូច្នេះ សាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះ នឹងដូចជាសត្វមួយនោះដែរ ដ្បិតវាបានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ហើយ»។
ដាវីឌឆ្លើយតបទៅវិញថា៖ «ចំណែកឯង មកជួបយើងទាំងកាន់ដាវកាន់លំពែង និងដែកពួយផង តែយើងវិញ មកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ