Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 23:7 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា បាឡាក​ជា​ស្តេច​នៃ​សាសន៍​ម៉ូអាប់ ទ្រង់​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក គឺ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត ដោយ​ប្រាប់​ថា ចូរ​មក ចូរ​ដាក់​បណ្តាសា​ដល់​ពួក​យ៉ាកុប​ឲ្យ​អញ ហើយ​ថា ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល​ចុះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 បាឡាម ក៏​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា៖ «បាឡាក​បាន​នាំ​ខ្ញុំ​ពី​ស្រុក​អើរ៉ាម​មក ស្តេច​សាសន៍​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ពី​ស្រុក​ភ្នំ​ទិស​ខាង​កើត​មក​ថា "ចូរ​មក ចូរ​ដាក់​បណ្ដា‌សា​ពួក​យ៉ាកុប​ឲ្យ​យើង ចូរ​មក ចូរ​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល​ចុះ!"

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖ «ព្រះ‌បាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្ដាសា​កូន​ចៅ​យ៉ាកុប! ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល!

សូមមើលជំពូក ចម្លង

អាល់គីតាប

7 បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ​នេះ៖ «ស្តេច​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាម ស្តេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា: ចូរ​មក​ដាក់​បណ្តាសា​កូន​ចៅ​យ៉ាកកូប! ចូរ​មក​ប្រទេច​ផ្តាសា​កូន​ចៅ​អ៊ីស្រ‌អែល!

សូមមើលជំពូក ចម្លង




ជន‌គណនា 23:7
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​សិម គឺ​អេឡាំ អាសស៊ើរ អើប៉ាក់‌សាឌ លូឌ នឹង​អើរ៉ាម


ចូរ​រៀបចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​ឯង នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​ពី​នោះ​ក្នុង​ពួក​កូន​ស្រី​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​ឯង​វិញ


ហើយ​ឃើញ​ថា យ៉ាកុប​បាន​ស្តាប់​តាម​ឪពុក​ម្តាយ​ហើយ ទាំង​ចេញ​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម​ផង


កាល​វា​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា​នៃ​ដាវីឌ​បាន​សំឡាប់​វា​ទៅ


បន្ទាប់​ពី​លោក​មក មាន​អេលាសារ ជា​កូន​ដូដូរ ពូជ​អ័ហូអា លោក​ជា​ម្នាក់​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣​នាក់ ដែល​នៅ​ជា​មួយ​នឹង​ដាវីឌ ក្នុង​កាល​ដែល​ប្រកួត​នឹង​ពួក​ភីលីស្ទីន​ដែល​មូល​គ្នា​មក​ច្បាំង នៅ​វេលា​ដែល​ពួក​អ៊ីស្រាអែល​ឡើង​ទៅ​បាត់​ហើយ


ឯ​យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ​របស់​លោក​ទៅ​ទៀត​ថា


យ៉ូប​ក៏​បន្ត​សេចក្ដី​អធិប្បាយ​របស់​លោក​ត​ទៅ​ទៀត​ថា


៙ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​មាន​ចិត្ត​ភ័យ​ខ្លាច​ក្នុង​គ្រា​អាក្រក់ គឺ​កាល​ណា​សេចក្ដី​ទុច្ចរិត ដែល​តាម​ជាប់​កែង‌ជើង បាន​ព័ទ្ធ​ខ្ញុំ​ជុំវិញ​ហើយ


ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ហើយ​នឹង​ពោល​ជា​សេចក្ដី​អាថ៌‌កំបាំង​ពី​ចាស់​បូរាណ


ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​សេចក្ដី​បណ្តាសា​ឥត​ហេតុ មិន​ទំ​ជាប់​ឡើយ​ក៏​យ៉ាង​នោះ​ដែរ


កូន​មនុស្ស​អើយ ចូរ​ដាក់​ប្រស្នា ហើយ​ពោល​សេចក្ដី​ប្រៀប‌ធៀប​ដល់​ពួក​វង្ស​អ៊ីស្រាអែល​ថា


នោះ​ខ្ញុំ​ក៏​ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ គេ​និយាយ​ពី​ទូលបង្គំ​ថា អ្នក​នេះ តើ​មិន​មែន​ជា​អ្នក​និយាយ​សុទ្ធ​តែ​ពាក្យ​ប្រៀប‌ធៀប​ទេ​ឬ​អី។


នៅ​ថ្ងៃ​នោះ គេ​នឹង​ចាប់​តាំង​ប្រើ​ពាក្យ​ប្រៀប‌ធៀប​ចាក់​ដោត​ឯង ហើយ​នឹង​ទួញ​ទំនួញ​យ៉ាង​អាក់‌អួល​ដោយ​ពាក្យ​ថា យើង​រាល់​គ្នា​ត្រូវ​បំផ្លាញ​អស់​រលីង​ហើយ ព្រះ​ទ្រង់​បាន​ផ្លាស់​មរដក​របស់​សាសន៍​ខ្ញុំ អើ ទ្រង់​បាន​ដក​រើ​ចេញ​ពី​ខ្ញុំ​យ៉ាង​ណា​ហ្ន៎ ទ្រង់​បាន​ចែក​ស្រែ​ចំការ​របស់​យើង ឲ្យ​ដល់​ពួក​អ្នក​បះ‌បោរ​វិញ


ឯ​ពួក​ទាំង​នោះ តើ​មិន​ចាប់​ផ្តើម​និយាយ​ពាក្យ​ប្រៀប‌ធៀប នឹង​ពាក្យ​ប្រស្នា​ដែល​បញ្ឈឺ​ចិត្ត​ទេ​ឬ​អី ដោយ​ពាក្យ​ថា វេទនា​ដល់​មនុស្ស​ដែល​ចំរើន​របស់​ទ្រព្យ ដែល​មិន​មែន​ជា​របស់​ខ្លួន​ទេ ហើយ​ផ្ទុក​ខ្លួន​ដោយ​របស់​ដែល​ទទួល​បញ្ចាំ​ផង តើ​នឹង​បាន​ដូច្នេះ​ដល់​កាល​ណា​ទៅ


មើល សាសន៍​នេះ​ដែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គេ​នៅ​ដេរ‌ដាស​ពេញ​លើ​ផែនដី ឥឡូវ ចូរ​ឲ្យ​ឯង​មក​ដាក់​បណ្តាសា​គេ​ឲ្យ​អញ ប្រហែល​ជា​អញ​នឹង​អាច​ច្បាំង​ជា​មួយ​នឹង​គេ ហើយ​បណ្តេញ​គេ​ចេញ​ទៅ​បាន


ដ្បិត​អញ​នឹង​លើក​ឯង​ជា​ធំ ហើយ​ការ​អ្វីៗ​ដែល​ឯង​ប្រាប់​ដល់​អញ នោះ​អញ​នឹង​ធ្វើ​សំរេច​តាម ដូច្នេះ ចូរ​ទៅ​ដាក់​បណ្តាសា​ដល់​សាសន៍​នេះ​ឲ្យ​អញ


នោះ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា សូម​ឈរ​ឡើង ព្រះ‌រាជា​អើយ សូម​ទ្រង់​ស្តាប់​សិន ឱ​បុត្រ​ស៊ីបព័រ​អើយ សូម​ផ្ទៀង​ព្រះ‌ស្រោត្រ​ស្តាប់​ទូលបង្គំ​ចុះ


គាត់​ក៏​ត្រឡប់​ទៅ​ឯ​បាឡាក ឃើញ​ទ្រង់​កំពុង​តែ​ឈរ​នៅ​ជិត​ដង្វាយ​របស់​ទ្រង់​នៅ​ឡើយ មាន​អស់​ទាំង​មេ​របស់​សាសន៍​ម៉ូអាប់​នៅ​ជា​មួយ


រួច​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា នេះ​ជា​ពាក្យ​របស់​បាឡាម​ជា​កូន​បេអ៊រ គឺ​ជា​ពាក្យ​នៃ​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់


គាត់​ក៏​ក្រឡេក​ឃើញ​សាសន៍​កែន​ដែរ រួច​គាត់​បញ្ចេញ​ព្រះ‌បន្ទូល ដោយ​ពាក្យ​ថា ទី​លំនៅ​របស់​ឯង​មាំ​ណាស់ ឯង​មាន​សំបុក​នៅ​លើ​ថ្មដា


រួច​គាត់​បញ្ចេញ​ព្រះ‌បន្ទូល​ទៀត ដោយ​ពាក្យ​ថា ឱ​គួរ​អនិច្ចា​ណាស់​ហ្ន៎ តើ​អ្នក​ណា​នឹង​រស់​នៅ​ក្នុង​កាល​ដែល​ព្រះ‌ទ្រង់​ធ្វើ​ការ​ទាំង​នេះ


ហើយ​គាត់​ចាប់​តាំង​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា នេះ​ជា​ពាក្យ​របស់​បាឡាម ជា​កូន​បេអ៊រ គឺ​ជា​ពាក្យ​នៃ​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់


ទ្រង់​មាន​បន្ទូល ពាក្យ​ប្រៀប​ប្រដូច​នេះ ឲ្យ​គេ​ទៀត​ថា នគរ​ស្ថាន‌សួគ៌​ប្រៀប​ដូច​ជា​ដំបែ ដែល​ស្ត្រី​ម្នាក់ បាន​យក​មក​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ម្សៅ​នោះ​បាន​ដោរ​ឡើង​គ្រប់​ទាំង​អស់។


ដើម្បី​ឲ្យ​បាន​សំរេច​តាម​ទំនាយ​ដែល​ហោរា​បាន​ទាយ​ទុក​មក​ថា «អញ​នឹង​បើក​មាត់​និយាយ ជា​ពាក្យ​ប្រៀប​ប្រដូច អញ​នឹង​សំដែង​ពី​ការ​ដែល​លាក់​កំបាំង តាំង​ពី​កំណើត​លោកីយ​មក»។


គេ​ក៏​រក​ឱកាស​ចាប់​ទ្រង់ ព្រោះ​ដឹង​ថា ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស រួច​គេ​ដើរ​ចោល​ទ្រង់​បាត់​ទៅ។


ពី​ព្រោះ​កាល​ឯង​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក នោះ​គេ​មិន​បាន​យក​អាហារ នឹង​ទឹក​មក​ទទួល​ឯង​តាម​ផ្លូវ​ទេ ហើយ​គេ​បាន​ជួល​បាឡាម ជា​កូន​បេអ៊រ មក​ពី​ពេថោរ នៅ​ស្រុក​អើរ៉ាម-ន៉ាហារេម ដើម្បី​នឹង​ដាក់​បណ្តាសា​ដល់​ឯង


វា​ប្រកួត​នឹង​ពួក​ទ័ព​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​នេះ ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​អញ​ល​មើល​ចុះ


ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រហារ​ទាំង​សត្វ​សិង្ហ នឹង​ខ្លា‌ឃ្មុំ​ផង ដូច្នេះ សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ នឹង​បាន​ដូច​ជា​សត្វ​១​នោះ​ដែរ ដ្បិត​វា​បាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ហើយ


ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា ចំណែក​ឯង បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រាអែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម