ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
ជនគណនា 20:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅជួបស្តេចស្រុកអេដុមទូលថា៖ «អ៊ីស្រាអែលជាប្អូន សូមទូលព្រះករុណាថា ទ្រង់ជ្រាបពីអស់ទាំងការលំបាកដែលកើតឡើងដល់យើងខ្ញុំហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេបានចាត់អ្នកនាំសារពីកាដេស ទៅគាល់ស្ដេចស្រុកអេដុម ហើយទូលថា៖ «សូមទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ជាបងប្អូនរបស់ព្រះករុណា។ ព្រះករុណាជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេក៏ចាត់សារពីកាដេសទៅឯស្តេចស្រុកអេដំមទូលថា អ៊ីស្រាអែលជាប្អូនទ្រង់មានវាចាដូច្នេះថា ទ្រង់ជ្រាបចំពោះការនឿយហត់ ដែលកើតមកដល់យើងខ្ញុំរាល់គ្នាហើយ អាល់គីតាប ម៉ូសាបានចាត់អ្នកនាំសារ ពីកាដេសទៅជួបស្តេចស្រុកអេដុម ហើយប្រាប់ថា៖ «សូមស្តេចស្តាប់ពាក្យរបស់អ៊ីស្រអែល ជាបងប្អូនរបស់ស្តេច។ ស្តេចជ្រាបស្រាប់ហើយថា យើងខ្ញុំបានរងទុក្ខវេទនាគ្រប់បែបយ៉ាង។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
កូនទីមួយកើតមកមានសម្បុរក្រហម ហើយមានរោមពាសពេញខ្លួន ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "អេសាវ"។
បន្ទាប់មក កូនប្អូនក៏កើតចេញមកទាំងដៃកាន់កែងជើងរបស់អេសាវជាប់ ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "យ៉ាកុប" ។ នៅពេលនាងបង្កើតកូនទាំងពីរនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
លោកយ៉ាកុបក៏សួរបុរសនោះថា៖ «សូមមេត្តាប្រាប់ឈ្មោះលោកឲ្យខ្ញុំស្គាល់ផង»។ តែបុរសនោះតបវិញថា៖ «ហេតុអ្វីបានជាសួរឈ្មោះយើង?» រួចបុរសនោះក៏ឲ្យពរលោកនៅទីនោះ។
លោកម៉ូសេចាប់ផ្តើមរៀបរាប់ប្រាប់ឪពុកក្មេក ពីកិច្ចការទាំងប៉ុន្មានដែលព្រះយេហូវ៉ាបានធ្វើដល់ផារ៉ោន និងសាសន៍អេស៊ីព្ទ ដោយយល់ដល់អ៊ីស្រាអែល ពីទុក្ខលំបាកទាំងប៉ុន្មានដែលកើតមានតាមផ្លូវ និងពីដំណើរដែលព្រះយេហូវ៉ាបានជួយពួកគេឲ្យរួច។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់សាសន៍អេដុម អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានកាន់ដាវ ដេញតាមបងប្អូនរបស់ខ្លួន ក៏គ្មានចិត្តមេត្តាប្រណីទាល់តែសោះ គេចេះតែហែកហួរតាមកំហឹងរបស់គេ ក៏ចេះតែចងកំហឹងជាដរាប។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្រឡាញ់អ្នករាល់គ្នា ប៉ុន្តែ អ្នករាល់គ្នាថា "តើព្រះអង្គស្រឡាញ់យើងដូចម្ដេច?"។ ព្រះយេហូវ៉ាតបថា "តើអេសាវមិនមែនជាបងរបស់យ៉ាកុបទេឬ? តែយើងស្រឡាញ់យ៉ាកុប"។
ពួកគេបានមកជួបលោកម៉ូសេ និងអើរ៉ុន ព្រមទាំងក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់ នៅកាដេស ក្នុងទីរហោស្ថានប៉ារ៉ាន។ ពួកគេក៏បានរាយការណ៍ជូនលោកទាំងពីរ និងប្រជាជនអ៊ីស្រាអែលទាំងអស់ ហើយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
គឺពីដំណើរដែលដូនតារបស់យើងខ្ញុំបានចុះទៅនៅស្រុកអេស៊ីព្ទ ហើយយើងខ្ញុំបានរស់នៅស្រុកនោះជាយូរឆ្នាំ។ សាសន៍អេស៊ីព្ទបានធ្វើបាបយើងខ្ញុំ និងដូនតារបស់យើងខ្ញុំ។
ក្រោយពីគេបានចេញដំណើរពីកាដេស កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ភ្នំហោរ។
មិនត្រូវស្អប់ខ្ពើមសាសន៍អេដុមណាមួយឡើយ ដ្បិតគេជាបងប្អូនរបស់អ្នក ក៏មិនត្រូវស្អប់ខ្ពើមសាសន៍អេស៊ីព្ទណាមួយដែរ ដ្បិតពីដើម អ្នកជាពួកអ្នកប្រទេសក្រៅដែលស្នាក់នៅក្នុងស្រុករបស់គេ។
ដ្បិតយើងបានឮពីការដែលព្រះយេហូវ៉ាបានធ្វើឲ្យទឹកសមុទ្រក្រហម រីងទៅ នៅមុខពួកលោក ពេលពួកលោកចេញពីស្រុកអេស៊ីព្ទ និងពីការដែលពួកលោកបានធ្វើចំពោះស្តេចទាំងពីរអង្គរបស់សាសន៍អាម៉ូរី នៅខាងនាយទន្លេយ័រដាន់ គឺដល់ព្រះបាទស៊ីហុន និងព្រះបាទអុក ដែលពួកលោកបានបំផ្លាញទាំងស្រុង។
ហើយនិយាយទៅកាន់បុរសនោះថា៖ «ខ្ញុំដឹងថា ព្រះយេហូវ៉ាបានប្រគល់ស្រុកនេះដល់ពួកលោក ហើយថា យើងមានការភ័យខ្លាចចំពោះពួកលោកជាខ្លាំង ឯអ្នកស្រុកទាំងប៉ុន្មានញ័រន្ធត់នៅមុខពួកលោក។
ព្រមទាំងកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើដល់ស្តេចសាសន៍អាម៉ូរីទាំងពីរ នៅត្រើយទន្លេយ័រដាន់ខាងកើត គឺព្រះបាទស៊ីហុន ជាស្តេចក្រុងហែសបូន និងព្រះបាទអុក ជាស្តេចស្រុកបាសាន នៅទីក្រុងអាសថារ៉ូត។
គេជម្រាបលោកថា៖ «យើងខ្ញុំប្របាទបានមកពីស្រុកឆ្ងាយណាស់ ដោយព្រោះព្រះនាមព្រះយេហូវ៉ាជាព្រះនៃលោក ដ្បិតយើងខ្ញុំបានឮព្រះកិត្តិនាមរបស់ព្រះអង្គ និងពីអស់ទាំងការដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីព្ទ