Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 18:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 លោក​ម៉ូសេ​ចាប់​ផ្តើម​រៀប‌រាប់​ប្រាប់​ឪពុក​ក្មេក ពី​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ផារ៉ោន និង​សាសន៍​អេស៊ីព្ទ ដោយ​យល់​ដល់​អ៊ីស្រា‌អែល ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ និង​ពី​ដំណើរ​ដែល​ព្រះ‌យេហូវ៉ា​បាន​ជួយ​ពួក‌គេ​ឲ្យ​រួច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 លោក​ម៉ូសេ​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ​ចំពោះ​ព្រះចៅ​ផារ៉ោន និង​ជន‌ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រា‌អែល។ លោក​ក៏​រៀប​រាប់​អំពី​ការ​ដែល​ព្រះ‌អម្ចាស់​បាន​ជួយ​ប្រជា‌ជន​អ៊ីស្រា‌អែល ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ឯ​ម៉ូសេ​លោក​ចាប់​តាំង​រ៉ាយ‌រឿង​ប្រាប់​ឪពុក​ក្មេក ពី​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ធ្វើ​ដល់​ផារ៉ោន នឹង​សាសន៍​អេស៊ីព្ទ ដោយ​ទ្រង់​យល់​ដល់​ពួក​អ៊ីស្រាអែល នឹង​ពី​សេចក្ដី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាម​ផ្លូវ ហើយ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ជួយ​ឲ្យ​រួច​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ម៉ូសា​រៀប​រាប់​ប្រាប់​ឪពុក​ក្មេក​អំពី​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បាន​ធ្វើ​ចំពោះ​ស្តេច‌ហ្វៀរ៉អ៊ូន និង​ជន‌ជាតិ​អេស៊ីប ដើម្បី​ជួយ​អ៊ីស្រ‌អែល។ គាត់​ក៏​រៀប​រាប់​អំពី​ការ​ដែលអុលឡោះ‌តាអាឡា បាន​ជួយ​ប្រជា‌ជន​អ៊ីស្រ‌អែល ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ជួប​ប្រទះ​នៅ​តាម​ផ្លូវ។

សូមមើលជំពូក ចម្លង




និក្ខមនំ 18:8
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​បើ​ក្មេង​នេះ​មិន​បាន​ទៅ​ជា‌មួយ​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​ខ្ញុំ​ប្របាទ​ឡើង​ទៅ​ជួប​ឪពុក​វិញ​បាន? ខ្ញុំ​ប្របាទ​ខ្លាច​ក្រែង​ឃើញ​សេចក្ដី​អាក្រក់​ដែល​នឹង​កើត​ដល់​ឪពុក​ខ្ញុំ​ប្របាទ»។


ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឫទ្ធា‌នុភាព គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុ‌រស​អើយ សូម​កុំ​ឲ្យ​សេចក្ដី​ទេវនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​មាន​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា បុព្វ‌បុរស​យើង​ខ្ញុំ និង​ប្រជា‌រាស្ត្រ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌អង្គ ចាប់​ពី​គ្រារបស់​ពួក​ស្តេច​ស្រុក​អាស‌ស៊ើរ រហូត​ដល់​សព្វ​ថ្ងៃ​នេះ រាប់​ថាជា​ការ​តិច‌តួច​ឡើយ។


ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ពី​កណ្ដាប់​ដៃរបស់​ខ្មាំង​សត្រូវ ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​អំណាចរបស់​ខ្មាំង​សត្រូវ។


ក៏ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​គេ ដោយ​យល់​ដល់​ព្រះ‌នាម​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​ស្គាល់​ព្រះ‌ចេស្តា ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អង្គ។


ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា បាន​ប្រោស​លោះ ពោល​ដូច្នេះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោស​លោះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត


៙ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ ចូរ​ចូល​មក​ស្តាប់​ចុះ ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ។


នៅ​គ្រា​មាន​ទុក្ខ​វេទនា អ្នក​បាន​អំពាវ‌នាវ ហើយ​យើង​បាន​រំដោះ​អ្នក យើង​បាន​ឆ្លើយ​តប​ដល់​អ្នក​ពី​ទី​សម្ងាត់​នៃ​ផ្គរ យើង​បាន​ល្បង‌ល​អ្នក​នៅ​ទឹក​មេរីបា ។ –បង្អង់


សេចក្ដី​ស្ញែង‌ខ្លាច និង​សេចក្ដី​ថប់​បារម្ភ​គ្រប​សង្កត់​លើ​គេ គេ​បាន​ទៅ​ជា​គ ដូច​ជា​ថ្ម ដោយ‌សារ​ភាព​អស្ចារ្យ​នៃ​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​ឆ្លង​ផុត ឱ​ព្រះ‌យេហូវ៉ាអើយ គឺ​ទាល់​តែ​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​លោះ​ឆ្លង​ផុត។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​មាន​ឫទ្ធិ​ដ៏​វិសេស ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ​បាន​បំបាក់​សត្រូវ​ខ្ទេច‌ខ្ទី។


កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​ពួក​លោក​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​មាន​សាច់ ហើយ​ទទួល​ទាន​អាហារ​ឆ្អែត​ជា​ជាង ដ្បិត​ដែល​លោក​នាំ​ពួក​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ គឺ​ដើម្បី​សម្លាប់​ក្រុម​ជំនុំ​នេះ​ទាំង​មូល​ដោយ​អត់​ឃ្លាន​ទេ»។


លោក​យេត្រូ​ជា​សង្ឃ​នៅ​ស្រុក​ម៉ាឌាន ហើយ​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​ម៉ូសេ ឮ​គេ​និយាយ​ពី​កិច្ច​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ដល់​លោក​ម៉ូសេ និង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ គឺ​ពី​ដំណើរ​ដែល​ព្រះ​អង្គ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ


ព្រះ​ទត​ឃើញ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ព្រះ​ក៏​ជ្រាប​ពី​ទុក្ខ​លំបាក​របស់​គេ។


ដ្បិត​ទេវតា​របស់​យើង​នឹង​ទៅ​មុន​អ្នក ហើយ​នាំ​អ្នក​ទៅ​ឯ​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​កាណាន សាសន៍​ហេវី និង​សាសន៍​យេប៊ូស ហើយ​យើង​នឹង​ធ្វើ​ឲ្យ​សាសន៍​ទាំង​នោះ​សាប‌សូន្យ​ទៅ


ហើយ​យើង​ប្រាប់​អ្នក​ថា ចូរ​បើក​ឲ្យ​កូន​របស់​យើង​ចេញ​ទៅ ដើម្បី​ឲ្យ​គេ​ថ្វាយ​បង្គំ​យើង។ តែ​ប្រសិន‌បើ​អ្នក​មិន​ព្រម​ទេ នោះ​មើល៍ យើង​នឹង​ប្រហារ​កូន​ច្បង​របស់​អ្នក"»។


កាល​ណា​ផារ៉ោន​មិន​ស្តាប់​អ្នក យើង​នឹង​ដាក់​ដៃ​របស់​យើង​លើ​ស្រុក​អេស៊ីព្ទ ហើយ​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ចេញ​ពី​ស្រុក​អេស៊ីព្ទ ទាំង​កងៗ ដោយ​ការ​វិនិច្ឆ័យ​យ៉ាង​ធំ។


កាល​ណា​យើង​លើក​ដៃ​ដាក់​លើ​ស្រុក​អេស៊ីព្ទ ហើយ​នាំ​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ​ពី​ក្នុង​ចំណោម​ពួក‌គេ នោះ​សាសន៍​អេស៊ីព្ទ​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា»។


លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​ជួប​ស្តេច​ស្រុក​អេដុម​ទូល​ថា៖ «អ៊ីស្រាអែល​ជា​ប្អូន សូម​ទូល​ព្រះ‌ករុណា​ថា ទ្រង់​ជ្រាប​ពី​អស់​ទាំង​ការ​លំបាក​ដែល​កើត​ឡើង​ដល់​យើង​ខ្ញុំ​ហើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម