Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 25:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 កូន​ទី​មួយ​កើត​មក​មាន​សម្បុរ​ក្រហម ហើយ​មាន​រោម​ពាស​ពេញ​ខ្លួន ដូច្នេះ គេ​ក៏​ដាក់​ឈ្មោះ​កូន​នោះ​ថា "អេសាវ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 កូន​ទីមួយ​កើតចេញមក​មាន​សម្បុរក្រហម ខ្លួន​ទាំងមូល​ដូច​អាវរោមសត្វ គេ​ក៏​ដាក់ឈ្មោះ​វា​ថា អេសាវ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 កូន​ទី​មួយ​កើត​ចេញ​មក​មាន​ពណ៌​ក្រហម ស្បែក​ដូច​រោម​សត្វ។ គេ​ដាក់​ឈ្មោះ​ថា “អេសាវ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 កូន​ដែល​កើត​មក​មុន នោះ​មាន​សម្បុរ​ក្រហម​ទង់‌ដែង​នៅ​ពេញ​ខ្លួន វិស័យ​ដូច​ជា​អាវ​រោម គេ​បាន​ឲ្យ​ឈ្មោះ​ថា​អេសាវ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 កូន​ទី​មួយ កើត​ចេញ​មក​មាន​ពណ៌​ក្រហម ស្បែក​ដូច​រោម​សត្វ។ គេ​ដាក់​ឈ្មោះ​ថា “អេសាវ”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 25:25
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នាង​គ្រប់​ខែ​ហើយ នោះ​មើល៍ មាន​កូន​ភ្លោះ​នៅ​ក្នុង​ផ្ទៃ​របស់​នាង​មែន។


ពេល​លោក​អ៊ីសាក​ចាស់​ទៅ ភ្នែក​ក៏​ងងឹត រហូត​ដល់​មើល​មិន​ឃើញ លោក​បាន​ហៅ​អេសាវ ជា​កូន​ច្បង​មក ហើយ​ប្រាប់​ថា៖ «កូន​អើយ» អេសាវ​ឆ្លើយ​ថា៖ «បាទ លោក​ពុក!»។


ប៉ុន្ដែ លោក​យ៉ាកុប​ឆ្លើយ​ទៅ​ម្តាយ​ថា៖ «មើល៍! បង​អេសាវ​មាន​រោម​ដុះ​ពេញ​ខ្លួន ចំណែក​ខ្ញុំ​គ្មាន​ទេ


គាត់​យក​ស្បែក​ពពែ​មក​រុំ​នៅ​ដៃ និង​ក​ផង ត្រង់​កន្លែង​ដែល​គ្មាន​រោម។


លោក​មិន​បាន​ដឹង​ថា​ជា​លោក​យ៉ាកុប​ទេ ព្រោះ​ដៃ​គាត់​មាន​រោម ដូច​ជា​ដៃ​របស់​អេសាវ​ជា​បង​ដែរ។ ដូច្នេះ លោក​ក៏​ឲ្យ​ពរ


លោក​អ័ប្រា‌ហាំ​បង្កើត​អ៊ីសាក កូន​អ៊ីសាក​គឺ​អេសាវ និង​អ៊ីស្រា‌អែល។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា ប៉ុន្តែ អ្នក​រាល់​គ្នា​ថា "តើ​ព្រះ​អង្គ​ស្រឡាញ់​យើង​ដូច​ម្ដេច?"។ ព្រះ‌យេហូវ៉ា​តប​ថា "តើ​អេសាវ​មិន​មែន​ជា​បង​របស់​យ៉ាកុប​ទេ​ឬ? តែ​យើង​ស្រឡាញ់​យ៉ាកុប"។


លោក​ម៉ូសេ​បាន​ចាត់​អ្នក​នាំ​សារ​ពី​កាដេស ទៅ​ជួប​ស្តេច​ស្រុក​អេដុម​ទូល​ថា៖ «អ៊ីស្រាអែល​ជា​ប្អូន សូម​ទូល​ព្រះ‌ករុណា​ថា ទ្រង់​ជ្រាប​ពី​អស់​ទាំង​ការ​លំបាក​ដែល​កើត​ឡើង​ដល់​យើង​ខ្ញុំ​ហើយ


ចៅ‌ទួត​ដែល​កើត​ពី​ពូជ​គេ អាច​ចូល​រួម​ក្នុងអង្គ​ប្រជុំ​របស់​ព្រះ‌យេហូវ៉ា​បាន»។


ហើយ​យើង​ឲ្យ​អ៊ីសាក​បង្កើត​យ៉ាកុប និង​អេសាវ។ យើង​បាន​ប្រទានឲ្យ​អេសាវ​កាន់​កាប់​ស្រុក​ភ្នំ​សៀរ តែ​ឲ្យ​យ៉ាកុប និង​កូន​ចៅ​របស់​គាត់ ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម