នៅគ្រាមានទុក្ខវេទនា អ្នកបានអំពាវនាវ ហើយយើងបានរំដោះអ្នក យើងបានឆ្លើយតបដល់អ្នកពីទីសម្ងាត់នៃផ្គរ យើងបានល្បងលអ្នកនៅទឹកមេរីបា ។ –បង្អង់
ជនគណនា 20:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាទឹកនៅមេរីបា ដែលប្រជាជនអ៊ីស្រាអែលបានរករឿងព្រះយេហូវ៉ា ហើយព្រះអង្គបានសម្ដែងភាពបរិសុទ្ធរបស់ព្រះអង្គ ដោយសារទឹកនោះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រាអែលនាំគ្នារករឿងព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គបានសម្តែងឲ្យពួកគេឃើញភាពវិសុទ្ធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទឹកនោះជាទឹកមេរីបា ពីព្រោះពួកកូនចៅអ៊ីស្រាអែលបានរករឿងនឹងព្រះយេហូវ៉ា ហើយទ្រង់បានសំដែងសេចក្ដីបរិសុទ្ធរបស់ទ្រង់ ដោយសារទឹកនោះឯង។ អាល់គីតាប គឺនៅត្រង់ទឹកមេរីបានោះហើយ ដែលជនជាតិអ៊ីស្រអែលនាំគ្នារករឿងអុលឡោះតាអាឡា ប៉ុន្តែ ទ្រង់បានសំដែងឲ្យពួកគេឃើញភាពបរិសុទ្ធរបស់អុលឡោះ។ |
នៅគ្រាមានទុក្ខវេទនា អ្នកបានអំពាវនាវ ហើយយើងបានរំដោះអ្នក យើងបានឆ្លើយតបដល់អ្នកពីទីសម្ងាត់នៃផ្គរ យើងបានល្បងលអ្នកនៅទឹកមេរីបា ។ –បង្អង់
ឱប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ នៅពេលយើងរំឭកដាស់តឿនអ្នក ឱអ៊ីស្រាអែលអើយ ប្រសិនបើអ្នកគ្រាន់តែស្តាប់តាមយើង!
មិនត្រូវតាំងចិត្តរឹងរូស ដូចកាលនៅមេរីបា ឬដូចកាលថ្ងៃនៅម៉ាសា ក្នុងទីរហោស្ថាននោះឡើយ
លោកដាក់ឈ្មោះកន្លែងនោះថា "ម៉ាសា" និង "មេរីបា" ដោយព្រោះកូនចៅអ៊ីស្រាអែលបានរករឿងឈ្លោះ ព្រមទាំងល្បងលព្រះយេហូវ៉ា ដោយពោលថា "តើព្រះយេហូវ៉ាគង់ក្នុងចំណោមពួកយើងមែនឬ?"
តែព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានតម្កើងឡើងដោយសេចក្ដីយុត្តិធម៌ គឺព្រះដ៏បរិសុទ្ធបានរាប់ជាបរិសុទ្ធ ដោយសេចក្ដីសុចរិតវិញ។
យើងនឹងទទួលអ្នករាល់គ្នា ទុកដូចជាក្លិនក្រអូប ក្នុងកាលដែលយើងបាននាំអ្នកចេញពីពួកសាសន៍ដទៃ ហើយប្រមូលអ្នកពីអស់ទាំងស្រុកដែលអ្នកត្រូវខ្ចាត់ខ្ចាយទៅនោះ យើងនឹងបានបរិសុទ្ធក្នុងពួកអ្នករាល់គ្នា នៅចំពោះភ្នែកអស់ទាំងសាសន៍ដទៃ។
យើងនឹងញែកឈ្មោះដ៏ធំរបស់យើង ដែលត្រូវបង្អាប់នៅកណ្ដាលអស់ទាំងសាសន៍ ដែលអ្នករាល់គ្នាបានបង្អាប់នៅក្នុងពួកគេ ជាបរិសុទ្ធដែរ នោះពួកសាសន៍ដទៃនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានញែកជាបរិសុទ្ធក្នុងពួកអ្នក នៅចំពោះភ្នែកគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
អ្នកនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដូចជាពពកដែលគ្របស្រុក គឺនៅគ្រាចុងក្រោយបំផុត យើងនឹងនាំអ្នកមកទាស់នឹងស្រុកយើង ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់យើង ឱសាសន៍កុកអើយ គឺក្នុងកាលដែលយើងបានតាំងជាបរិសុទ្ធ នៅក្នុងអ្នកចំពោះភ្នែកគេ»។
ព្រោះអ្នកបានរំលងទាស់នឹងយើង នៅកណ្ដាលប្រជាជនអ៊ីស្រាអែល ត្រង់ទឹកមេរីបានៅស្រុកកាដេស ក្នុងទីរហោស្ថានស៊ីន ព្រោះអ្នកមិនបានលើកយើងជាបរិសុទ្ធ នៅកណ្ដាលប្រជាជនអ៊ីស្រាអែលទេ ។
ចំពោះកុលសម្ព័ន្ធលេវី លោកថ្លែងថា៖ «ឯធូមីម និងអ៊ូរីម របស់ព្រះអង្គ នោះនៅនឹងពួកអ្នកបរិសុទ្ធរបស់ព្រះអង្គ ដែលព្រះអង្គបានល្បងលនៅត្រង់ម៉ាសា ហើយព្រះអង្គបានល្បងលគេត្រង់ទឹកមេរីបា