Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 20:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 យើង​នឹង​ទទួល​អ្នក​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​យើង​បាន​នាំ​អ្នក​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​អ្នក​ពី​អស់​ទាំង​ស្រុក​ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ យើង​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​អ្នក​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​អស់​ទាំង​សាសន៍​ដទៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់។ ពេល​នោះ យើង​នឹង​សម្តែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ព្រះ​ដ៏វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 អញ​នឹង​ទទួល​ឯង​រាល់​គ្នា ទុក​ដូច​ជា​ក្លិន​ក្រអូប ក្នុង​កាល​ដែល​អញ​បាន​នាំ​ឯង​ចេញ​ពី​ពួក​សាសន៍​ដទៃ ហើយ​ប្រមូល​ឯង​ពី​អស់​ទាំង​ស្រុក​ដែល​ឯង​ត្រូវ​ខ្ចាត់​ខ្ចាយ​ទៅ​នោះ អញ​នឹង​បាន​បរិសុទ្ធ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ចំពោះ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

41 កាល​យើង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ កាល​យើង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក ដែល​យើង​បំបែក​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​នៅ​នោះ​មក​វិញ យើង​ពេញ​ចិត្ត​នឹង​ទទួល​អ្នក​រាល់​គ្នា ព្រម​ទាំង​ទទួល​គូរបាន​ដ៏​មាន​ក្លិន​ឈ្ងុយ‌ឈ្ងប់។ ពេល​នោះ យើង​នឹង​សំដែង​ឲ្យ​ប្រជា‌ជាតិ​នានា​ឃើញ​ថា យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ ដោយ​យើង​ប្រណី​សន្ដោស​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 20:41
36 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌យេហូវ៉ា​ធុំ​ក្លិន​ឈ្ងុយ ព្រះ‌អង្គ​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដា‌សា​ដី ព្រោះ​តែ​មនុស្ស​ទៀត​ទេ ដ្បិត​គំនិត​ក្នុង​ចិត្ត​មនុស្ស​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​ជីវិត​ទាំង‌ឡាយ ដូច​យើង​បាន​ធ្វើ​មក​ហើយ​នោះ​ទៀត​ទេ។


អ័រ៉ៅ‌ណា​សូម​ថ្វាយ​ទាំង​អស់​នេះ​ដល់​ស្តេច» ហើយ​អ័រ៉ៅ‌ណា​បាន​ពោល​ទៅ​ស្ដេច​ទៀត​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ទទួល​ទ្រង់​ផង»។


តែ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​បាន​តម្កើង​ឡើង​ដោយ​សេចក្ដី​យុត្តិ‌ធម៌ គឺ​ព្រះ​ដ៏​បរិសុទ្ធបាន​រាប់​ជា​បរិសុទ្ធ ដោយ​សេចក្ដី​សុចរិត​វិញ។


បន្ទាប់​មក យើង​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​យើង ចេញ​ពី​គ្រប់​ស្រុក ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចម្រើន​ឡើង។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​នាំ​ពួក​ឈ្លើយ ដែល​ចាប់​ពី​ត្រសាល​របស់​យ៉ាកុបឲ្យ​ត្រឡប់​មក​វិញ យើង​នឹង​មាន​សេចក្ដី​អាសូរ​ដល់​ទី​លំនៅ​របស់​គេ ហើយ​ទី​ក្រុង​នឹង​បាន​សង់​ឡើង​វិញនៅ​លើ​គំនរ​ចាស់ ហើយ​ដំណាក់​នឹង​មាន​នៅ​ដូច​ពី​ដើម។


ដ្បិត​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​នាំ​ប្រជា‌រាស្ត្រ​យើង ជា​ពួក​ឈ្លើយ គឺ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា ត្រឡប់​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា យើង​នឹង​ធ្វើ​ឲ្យ​គេ​វិល​ទៅ​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​បុព្វ‌បុរស​គេ ហើយ​គេ​នឹង​បាន​ស្រុក​នោះ​ជា​របស់​ខ្លួន។


មើល៍! យើង​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​យើង​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​កំហឹង សេចក្ដី​ឃោរ‌ឃៅ និង​សេចក្ដី​គ្នាន់‌ក្នាញ់​ជា​ខ្លាំង​របស់​យើង ក៏​នឹង​នាំ​គេ​មក​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខ‌សាន្ត។


ហេតុ​នោះ ចូរ​ប្រាប់​ថា "ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​នឹង​ប្រមូល​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រជុំ​អ្នក​ពី​គ្រប់​ទាំង​ប្រទេស ដែល​អ្នក​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ឲ្យ​មូល​គ្នា​វិញ រួច​យើង​នឹង​ប្រគល់​ស្រុក​អ៊ីស្រា‌អែល​ឲ្យ​ដល់​អ្នក​រាល់​គ្នា"។


ដ្បិត​កាល​យើង​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​យើង​បាន​ស្បថ​ថា នឹង​ឲ្យ​ដល់​គេ គេ​បាន​ឃើញ​គ្រប់​ទាំង​ទួល​ខ្ពស់ ហើយ​គ្រប់​ទាំង​ដើម​ឈើ​ស៊ុប‌ទ្រុប គេ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ​នៅ​លើ​ទី​នោះ គឺ​នៅ​ទី​នោះ​គេ​បាន​ថ្វាយ​តង្វាយ​ជា​គ្រឿង​ដុត‌ដាល នៅ​ទី​នោះ គេ​ក៏​បាន​ថ្វាយ​តង្វាយ​សម្រាប់​ជា​ក្លិន​ឈ្ងុយ​របស់​គេ ហើយ​បាន​ច្រួច​តង្វាយ​ច្រូច​របស់​គេ​ដែរ។


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ម្នាល ស៊ីដូន​អើយ យើង​ទាស់​នឹង​អ្នក ហើយ​យើង​នឹង​បាន​តម្កើង​ឡើង​នៅ​កណ្ដាល​អ្នក នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​បាន​សម្រេច សេចក្ដី​យុត្តិ‌ធម៌​ដល់​វា ហើយ​បាន​ញែក​ជា​បរិសុទ្ធនៅ​ក្នុង​វា​ដែរ


ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កាល​ណា​យើង​បាន​ប្រមូល​ពួក​វង្ស​អ៊ីស្រា‌អែល មក​ពី​គ្រប់​សាសន៍ ដែល​គេ​ត្រូវ​ខ្ចាត់‌ខ្ចាយ​ទៅ​នោះ ហើយ​យើង​បាន​ញែក​ជា​បរិសុទ្ធ​នៅ​ក្នុង​ពួក​គេ ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ នោះ​គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​ខ្លួន ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បម្រើ​យើង។


ដ្បិត​ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «យើង គឺ​យើង​នេះ​ហើយ នឹង​ស្វែង​រក​ចៀម​របស់​យើង ទាំង​ស៊ើប‌សួរ​រក​ទាល់​តែ​ឃើញ​ផង។


ចំណែក​ហ្វូង​ចៀម​របស់​យើង វា​ត្រូវ​ស៊ី​ស្មៅ ដែល​អ្នក​រាល់​គ្នា​ជាន់​ឈ្លី ហើយ​ផឹក​ទឹក​ដែល​អ្នក​បាន​ធ្វើ​ឲ្យ​ល្អក់​នោះ»។


គេ​នឹង​អាស្រ័យ​នៅ​ក្នុង​ស្រុក​ដែល​យើង​បាន​ឲ្យ​ដល់​យ៉ាកុប ជា​អ្នក​បម្រើ​យើង ជា​ស្រុក​ដែល​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា​បាន​អាស្រ័យ​នៅ​ដែរ នោះ​ទាំង​ខ្លួន​គេ និង​កូន​ចៅ​របស់​គេ នឹង​នៅ​ជាប់​ក្នុង​ស្រុក​នោះ​ជា​ដរាប​ត​ទៅ ហើយ​ដាវីឌ​ជា​អ្នក​បម្រើ​យើង នឹង​ធ្វើ​ជា​ចៅ‌ហ្វាយ​លើ​គេ ជា​រៀង‌រហូត។


អ្នក​នឹង​ឡើង​មក​ទាស់​នឹង​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ដូច​ជា​ពពក​ដែល​គ្រប​ស្រុក គឺ​នៅគ្រា​ចុង​ក្រោយ​បំផុត យើង​នឹង​នាំ​អ្នក​មក​ទាស់​នឹង​ស្រុក​យើង ដើម្បី​ឲ្យ​អស់​ទាំង​សាសន៍​បាន​ស្គាល់​យើង ឱ​សាសន៍​កុក​អើយ គឺ​ក្នុង​កាល​ដែល​យើង​បាន​តាំង​ជា​បរិសុទ្ធ នៅ​ក្នុង​អ្នក​ចំពោះ​ភ្នែក​គេ»។


យើង​នឹង​តម្កើង​ខ្លួន​យើង ហើយ​តាំង​ខ្លួន​យើង​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន​ស្គាល់​យើង​នៅ​នឹងមុខ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


ក្រោយ​យូរ​ថ្ងៃ​ទៅ នោះ​អ្នក​នឹង​បាន​តាំង​ឡើង ឯ​ដល់​ជាន់​ក្រោយ​បង្អស់ នោះ​អ្នក​នឹង​ចូល​មក​ក្នុង​ស្រុក ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​ដាវ​មក​វិញ គឺ​ដែល​បាន​ប្រមូល​ចេញ​រួច​ពី​សាសន៍​ជា​ច្រើន មក​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រា‌អែល ជា​ស្រុក​ត្រូវ​ខូច‌បង់​នៅ​ជា‌និច្ច តែ​បាន​នាំ​ចេញ​ពី​គ្រប់​សាសន៍ គេ​នឹង​រស់​នៅ​ដោយ​សុខ‌សាន្ត​ទាំង​អស់​គ្នា។


អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់ បាន​ដេក​រណែល​កណ្ដាល​អស់​ទាំង​រូប​ព្រះ​របស់​ខ្លួន នៅ​ជុំ‌វិញ​អាស‌នា លើ​គ្រប់​ទាំង​ទួល​ខ្ពស់​គ្រប់​ទាំង​កំពូល​ភ្នំ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នឹង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ម៉ៃសាក់​ញឹក​ស្នឹត ជា​កន្លែង​ដែល​គេ​បាន​ដុត​គ្រឿង​ក្រអូប ថ្វាយ​ដល់​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ។


តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ថ្វាយ​ទាំង​អស់​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


ត្រូវ​ពុះ​ចំ​ពាក់‌កណ្ដាល ឲ្យ​មាន​ចំអេង​នៅ​ជាប់​ទាំង​សង​ខាង មិន​ត្រូវ​ផ្តាច់​ចំហៀង​ចេញ​ពី​គ្នា​ទេ រួច​សង្ឃ​ត្រូវ​ដុត​លើ​ឧស​ដែល​ឆេះ​នៅ​លើ​អាសនា ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ដែល​ដុត​សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា»។


តែ​អាការៈ​ខាង​ក្នុង និង​ជើង​ទាំង​ប៉ុន្មាន ត្រូវ​លាង​ទឹក រួច​សង្ឃ​ត្រូវ​ដុត​ទាំង​អស់​នៅ​លើ​អាសនា​ទុក​ជា​តង្វាយ​ដុត គឺ​ជា​តង្វាយ​ចម្អិន សម្រាប់​ជា​ក្លិន​ឈ្ងុយ​ដល់​ព្រះ‌យេហូវ៉ា។


លោក​ម៉ូសេ​ក៏​និយាយ​ទៅ​លោក​អើរ៉ុន​ថា៖ «នេះ​ហើយ​ជា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ថា "ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ចូល​មក​ជិត​យើង បាន​លើក​យើង​ជា​បរិសុទ្ធ ហើយ​ត្រូវ​ឲ្យ​យើង​បាន​សិរី‌ល្អ​នៅ​ចំពោះ​មុខ​ជន​ទាំង‌ឡាយ​ដែរ"» ដូច្នេះ លោក​អើរ៉ុន​ក៏​នៅ​ស្ងៀម។


យើង​នឹង​នាំ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង ដែល​ជាប់​ជា​ឈ្លើយ​ឲ្យ​មក​វិញ គេ​នឹង​សង់​ទី​ក្រុង​ដែល​ខូច‌បង់​ទាំង​ប៉ុន្មាន​ឡើង​វិញ ដើម្បី​រស់​នៅ គេ​នឹង​ដាំ​ទំពាំង‌បាយ‌ជូរ ហើយ​ផឹក​ស្រា​ពី​ផល​ទំពាំង‌បាយជូរ​នោះ គេ​នឹង​ធ្វើ​ចម្ការ ហើយ​បរិភោគ​ផល​ពី​ចម្ការ​នោះ​ដែរ។


នេះ​ជា​ទឹក​នៅ​មេរីបា ដែល​ប្រជាជន​អ៊ីស្រា‌អែល​បាន​រក​រឿង​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​សម្ដែង​ភាព​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ‌សារ​ទឹក​នោះ​ឯង។


«សូម​លើក​តម្កើង​សិរី​ល្អ​ដល់​ព្រះ​ដែល​គង់​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​នៅ​ផែនដី សូម​ឲ្យ​បាន​ប្រកប​ដោយ​សេចក្តី​សុខ‌សាន្ត ដល់​អស់​អ្នក​ដែល​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ!»។


ប៉ុន្ដែ អរ​ព្រះ‌គុណ​ដល់​ព្រះ ដែល​ទ្រង់​នាំ​យើង​ឲ្យ​មាន​ជ័យ‌ជម្នះ​ជានិច្ច​ក្នុង​ព្រះ‌គ្រីស្ទ ហើយ​តាម​រយៈ​យើង ការ​ស្គាល់​ព្រះ‌អង្គ សាយក្លិន​ក្រអូប​នៅ​គ្រប់​ទី​កន្លែង។


ដ្បិត​យើង​ជា​ក្លិន​ក្រអូប​របស់​ព្រះ‌គ្រីស្ទ​ចំពោះ​ព្រះ ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​បាន​សង្គ្រោះ និង​ក្នុង​ចំណោម​អស់​អ្នក​ដែល​កំពុង​តែ​វិនាស។


ហើយ​រស់​នៅ​ក្នុង​សេចក្តី​ស្រឡាញ់ ដូច​ព្រះ‌គ្រីស្ទ​បាន​ស្រឡាញ់​យើង ព្រម​ទាំង​ប្រគល់​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង ទុក​ជា​តង្វាយ និង​ជា​យញ្ញ‌បូជា​ដ៏​មាន​ក្លិន​ក្រអូប​ចំពោះ​ព្រះ។


ខ្ញុំ​មាន​គ្រប់​គ្រាន់​ទាំង​អស់ ហើយ​ក៏​បរិបូរ​ផង ខ្ញុំ​បាន​ពោរ‌ពេញ​ហើយ ដោយ​បាន​ទទួល​របស់​ទាំង​ប៉ុន្មាន​ពី​អេប៉ា‌ប្រូឌីត ដែល​អ្នក​រាល់​គ្នា​ផ្ញើ​ទៅ​ខ្ញុំ​នោះ គឺ​ជា​ក្លិន​ឈ្ងុយ ជា​គ្រឿង​បូជា​ដែល​ព្រះ‌អង្គ​ទទួល ហើយ​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។


តែ​ត្រូវ​តាំង​ព្រះ‌គ្រីស្ទ​ជា​បរិសុទ្ធ នៅ​ក្នុង​ចិត្ត​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌អម្ចាស់​ចុះ។ ត្រូវ​ប្រុង​ប្រៀប​ជា‌និច្ច ដើម្បី​ឆ្លើយ​តប​នឹង​អ្នក​ណា​ដែល​សួរ​ពី​ហេតុ​នៃ​សេចក្តី​សង្ឃឹម​របស់​អ្នក​រាល់​គ្នា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម