ព្រះអង្គបានធ្វើឲ្យមុខដាវរបស់ព្រះរាជា ងាកបែរមកវិញ ហើយមិនបានធ្វើឲ្យព្រះរាជា ឈរមាំក្នុងចម្បាំងឡើយ។
ជនគណនា 14:45 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ សាសន៍អាម៉ាឡេក និងសាសន៍កាណាន ដែលរស់នៅលើស្រុកភ្នំនោះ ក៏ចុះមកវាយប្រហារពួកគេ ទាំងដេញតាមពួកគេរហូតដល់ស្រុកហោម៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណាន ដែលរស់នៅលើភ្នំនាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកម្ទេចពួកគេរហូតដល់ហោម៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកសាសន៍អាម៉ាលេក នឹងសាសន៍កាណាន ដែលនៅលើភ្នំនោះ ក៏ចុះមកវាយផ្តួល ហើយដេញតាមគេរហូតដល់ស្រុកហោម៉ា។ អាល់គីតាប ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណានដែលរស់នៅលើភ្នំនាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកំទេចពួកគេរហូតដល់ហោម៉ា។ |
ព្រះអង្គបានធ្វើឲ្យមុខដាវរបស់ព្រះរាជា ងាកបែរមកវិញ ហើយមិនបានធ្វើឲ្យព្រះរាជា ឈរមាំក្នុងចម្បាំងឡើយ។
ដោយពោលថា៖ «ចូរលើកទង់ជ័យរបស់ព្រះយេហូវ៉ាឡើង! ព្រះយេហូវ៉ានឹងច្បាំងជាមួយសាសន៍អាម៉ាឡេកគ្រប់ជំនាន់តរៀងទៅ»។
សាសន៍អាម៉ាឡេករស់នៅតំបន់ណេកិប ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរី រស់នៅស្រុកភ្នំ រីឯសាសន៍កាណាន រស់នៅក្បែរសមុទ្រ និងនៅតាមទន្លេយ័រដាន់»។
ដ្បិតសាសន៍អាម៉ាឡេក និងសាសន៍កាណាននៅខាងមុខអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវដួលដោយដាវរបស់គេមិនខាន។ ព្រះយេហូវ៉ាមិនគង់ជាមួយអ្នករាល់គ្នាទេ ព្រោះអ្នករាល់គ្នាបានងាកចេញពីព្រះយេហូវ៉ាហើយ»។
ព្រះយេហូវ៉ាស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយក៏ប្រគល់ពួកសាសន៍កាណាននោះដល់គេ។ ពួកអ៊ីស្រាអែលបានបំផ្លាញគេ ព្រមទាំងទីក្រុងរបស់គេអស់រលីងទៅ។ ដូច្នេះ គេហៅកន្លែងនោះថា ហោម៉ា ។
ពេលនោះ សាសន៍អាម៉ូរីដែលរស់នៅស្រុកភ្នំ ក៏ចេញមកទាស់នឹងអ្នករាល់គ្នា ហើយដេញតាមអ្នករាល់គ្នាដូចជាឃ្មុំ ព្រមទាំងវាយផ្តួលអ្នករាល់គ្នានៅតំបន់ភ្នំសៀរ រហូតដល់ហោម៉ា។
តើមនុស្សតែម្នាក់អាចដេញមួយពាន់នាក់ ឬពីរនាក់ធ្វើឲ្យមួយម៉ឺននាក់រត់ទៅដូចម្ដេចបាន បើព្រះដ៏ជាថ្មដារបស់គេមិនបានលក់គេ ឬព្រះយេហូវ៉ាមិនបានប្រគល់គេទៅនោះ?
ពួកក្រុងអៃយសម្លាប់អស់ប្រមាណសាមសិបប្រាំមួយនាក់ ហើយដេញតាមពួកគេពីមុខទ្វារក្រុងរហូតដល់សេបារិម ហើយប្រហារពួកគេនៅត្រង់ជម្រាលភ្នំ។ ដូច្នេះ ចិត្តរបស់ប្រជាជននោះរលាយទៅដូចជាទឹក។
ពួកយូដាចេញទៅជាមួយពួកស៊ីម្មានជាបងប្អូន ហើយគេនាំគ្នាវាយសម្លាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ។ ដូច្នេះ គេក៏ហៅទីក្រុងនោះថា ហោម៉ា ។
គ្រានោះ ដាវីឌ និងពួកលោក ក៏ចូលលុកក្នុងស្រុករបស់ពួកកេស៊ូរី ពួកកេស៊ើរ និងពួកអាម៉ាឡេក ដ្បិតសាសន៍ទាំងនោះ ជាអ្នកស្រុកតាំងតែពីដើមមក គេនៅតាមផ្លូវដែលទៅស្រុកស៊ើរ រហូតដល់ស្រុកអេស៊ីព្ទ។
ពួកភីលីស្ទីនតម្រៀបទ័ពប្រឈមនឹងអ៊ីស្រាអែល ហើយពេលគេចូលប្រឡូកតដៃគ្នា គឺពួកអ៊ីស្រាអែលបាក់ចាញ់នៅមុខគេ ហើយគេវាយសម្លាប់ពលទ័ពនៅវាល អស់ប្រហែលជាបួនពាន់នាក់។