ជនគណនា 21:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦3 ព្រះយេហូវ៉ាស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយក៏ប្រគល់ពួកសាសន៍កាណាននោះដល់គេ។ ពួកអ៊ីស្រាអែលបានបំផ្លាញគេ ព្រមទាំងទីក្រុងរបស់គេអស់រលីងទៅ។ ដូច្នេះ គេហៅកន្លែងនោះថា ហោម៉ា ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥3 ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ពាក្យរបស់អ៊ីស្រាអែល ហើយប្រគល់ជនជាតិកាណានមកក្នុងកណ្ដាប់ដៃរបស់ពួកគេ។ អ៊ីស្រាអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់។ គេដាក់ឈ្មោះកន្លែងនោះថា “ហោម៉ា”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤3 ព្រះយេហូវ៉ាទ្រង់ក៏ស្តាប់តាមពាក្យរបស់ពួកអ៊ីស្រាអែល ហើយប្រគល់ពួកសាសន៍កាណាននោះមក រួចពួកអ៊ីស្រាអែលក៏បំផ្លាញគេ នឹងទីក្រុងគេទាំងអស់ទៅ គេហៅទីនោះថា ហោម៉ា។ សូមមើលជំពូកអាល់គីតាប3 អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យរបស់អ៊ីស្រអែល ហើយប្រគល់ជនជាតិកាណានមក ក្នុងកណ្តាប់ដៃរបស់ពួកគេ។ អ៊ីស្រអែលបានបំផ្លាញជនជាតិកាណាន ព្រមទាំងក្រុងរបស់ពួកគេជូនផ្តាច់ដល់អុលឡោះតាអាឡា។ គេដាក់ឈ្មោះកន្លែងនោះថា “ហោម៉ា”។ សូមមើលជំពូក |