Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 4:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ពួក​ភីលី‌ស្ទីន​តម្រៀប​ទ័ព​ប្រឈម​នឹង​អ៊ីស្រា‌អែល ហើយ​ពេល​គេ​ចូល​ប្រឡូក​ត​ដៃ​គ្នា គឺ​ពួក​អ៊ីស្រា‌អែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សម្លាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​បួន​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ជន‌ជាតិ​ភីលីស្ទីន​តម្រៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន‌ជាតិ​ភីលីស្ទីន​វាយ​ឈ្នះ​ជន‌ជាតិ​អ៊ីស្រា‌អែល និង​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​នៅ​លើ​សមរ‌ភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ពួក​ភីលីស្ទីន​គេ​ដំរៀប​ទ័ព​ប្រទល់​នឹង​អ៊ីស្រាអែល រួច​កាល​គេ​បាន​ចូល​ប្រឡូក​ត​ដៃ​គ្នា នោះ​ពួក​អ៊ីស្រាអែល​បាក់​ចាញ់​នៅ​មុខ​គេ ហើយ​គេ​វាយ​សំឡាប់​ពល​ទ័ព​នៅ​វាល អស់​ប្រហែល​ជា​៤​ពាន់​នាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

2 ជន‌ជាតិ​ភីលី‌ស្ទីន​តំរៀប​ទ័ព​ប្រឈម​មុខ​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ការ​ប្រយុទ្ធ​ក៏​ផ្ទុះ​ឡើង។ ជន‌ជាតិ​ភីលី‌ស្ទីន​វាយ​ឈ្នះ​ជន‌ជាតិ​អ៊ីស្រ‌អែល និង​សម្លាប់​ទាហាន​អ៊ីស្រ‌អែល​នៅ​លើ​សមរ‌ភូមិ អស់​ប្រហែល​បួន​ពាន់​នាក់។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 4:2
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​យើង​ពិចា‌រណា ហើយ​ល្បង​ល​ផ្លូវ​ដែល​យើង​ប្រព្រឹត្ត រួច​ត្រឡប់​បែរ​ទៅ​ឯ​ព្រះ‌យេហូវ៉ា​វិញ​ចុះ។


គេ​នឹង​ជំពប់​ដួល​គរ​លើ​គ្នា ដូច​ជា​រត់​គេច​ពី​មុខ​ដាវ ក្នុង​កាល​ដែល​គ្មាន​អ្នក​ណា​ដេញ​តាម ហើយ​អ្នក​រាល់​គ្នា​នឹង​គ្មាន​កម្លាំង​ឈរ​នៅ​មុខ​ពួក​ខ្មាំង​សត្រូវ​អ្នក​សោះ។


ពេល​នោះ សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន ដែល​រស់​នៅ​លើ​ស្រុក​ភ្នំ​នោះ ក៏​ចុះ​មក​វាយ​ប្រហារ​ពួកគេ ទាំង​ដេញ​តាម​ពួកគេ​រហូត​ដល់​ស្រុក​ហោម៉ា។


ហេតុ​នេះ​ហើយ​បាន​ជា​ប្រជា‌ជន​អ៊ីស្រា‌អែល​មិន​អាច​ឈរ​នៅ​មុខ​ខ្មាំង​សត្រូវ​របស់​គេ​បាន។ ពួក​គេ​បាក់​ទ័ព​នៅ​មុខ​សត្រូវ ព្រោះ​គេ​បាន​ត្រឡប់​ទៅ​ជា​របស់​ដែល​ត្រូវ​បំផ្លាញ​ដែរ។ ប្រសិន‌បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​របស់​ដែល​សម្រាប់​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ចេញ​ទេ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ។


ហើយ​ពួក​អ៊ីស្រា‌អែល និង​ពួក​ភីលី‌ស្ទីន គេ​តម្រៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ


វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រា‌អែល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ចេញ​មក​តម្រៀប​ទ័ព​ច្បាំង​ដូច្នេះ? តើ​យើង​នេះ​មិន​មែន​ជា​សាសន៍​ភីលី‌ស្ទីន ហើយ​អ្នក​រាល់​គ្នា​ជា​កញ្ជះ​របស់​សូល​ទេ​ឬ? ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​យើង​មើល


លោក​សាំ‌យូអែល​ប្រកាសព្រះ​បន្ទូល​ប្រាប់​សាសន៍​អ៊ី‌ស្រាអែល​ទាំង​មូល។ សាសន៍​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​ភីលី‌ស្ទីន ពួក​គេ​បោះ​ទ័ព​នៅ​ជិត​អេបេន-អេស៊ើរ ឯ​ពួក​ភីលី‌ស្ទីន​បោះ​ទ័ព​នៅ​ត្រង់​អាផែក។


ដូច្នេះ ពួក​ភីលី‌ស្ទីន​ក៏​ចូល​ត​ដៃ​គ្នា ហើយ​ពួក​អ៊ីស្រា‌អែល​ត្រូវ​ចាញ់ រត់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ក៏​មាន​មនុស្ស​ស្លាប់​យ៉ាង​សន្ធឹក គឺ​ពួក​ពល​ថ្មើរ​ជើង​ខាង​អ៊ីស្រា‌អែល​បាន​ដួល​ស្លាប់​អស់​ចំនួន​បី​ម៉ឺន​នាក់។


នៅ​ពេល​ពួក​ពល​ទាហាន​បាន​ចូល​មក​ក្នុង​ទី​តាំង​វិញ នោះ​ពួក​ចាស់​ទុំ​សាសន៍​អ៊ីស្រា‌អែល​ពោល​ថា៖ «ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​បណ្ដាយ​ឲ្យ​យើង​បរាជ័យ​នៅ​មុខ​ពួក​ភីលី‌ស្ទីន​ដូច្នេះ? ចូរ​យើង​នាំ​យក​ហិប​សញ្ញា​របស់​ព្រះ‌យេហូវ៉ា ពី​ស៊ីឡូរ​មក​នៅ​កណ្ដាល​ពួក​យើង ដើម្បី​សង្គ្រោះ​យើង​ពី​កណ្ដាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម