Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ពួក​យូដា​ចេញ​ទៅ​ជា​មួយ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន ហើយ​គេ​នាំ​គ្នា​វាយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​សេផាត ហើយ​បំផ្លាញ​ទី​ក្រុង​នោះ​អស់​រលីង​ទៅ។ ដូច្នេះ គេ​ក៏​ហៅ​ទី​ក្រុង​នោះ​ថា ហោម៉ា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា រួម​ជា​មួយ​កុល‌សម្ព័ន្ធ​ស៊ីម្មាន ជា​បងប្អូន នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​កាណាន​នៅ​ក្រុង​សេផាត ពួក​គេ​បំផ្លាញ​ក្រុង​នោះ ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ រួច​ហៅ​ក្រុង​នោះ​ថា​ហោ‌ម៉ា ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 នោះ​ពួក​យូដា​ក៏​ទៅ​ជា​មួយ​នឹង​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​វិញ គេ​នាំ​គ្នា​វាយ​សំឡាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​សេផាត ហើយ​បំផ្លាញ​ទី​ក្រុង​នោះ​អស់​រលីង​ទៅ (រីឯ​ទី​ក្រុង​នោះ​ហៅ​ថា ហោម៉ា)

សូមមើលជំពូក ចម្លង

អាល់គីតាប

17 បន្ទាប់​មក កុល‌សម្ព័ន្ធ​យូដា រួម​ជា​មួយ​កុល‌សម្ព័ន្ធ​ស៊ីម្មាន​ជា​បង‌ប្អូន​នាំ​គ្នា​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​កាណាន​នៅ​ក្រុង​សេផាត ពួក​គេ​បំផ្លាញ​ក្រុង​នោះ ជូន​ផ្តាច់​ដល់​អុលឡោះ‌ជាអម្ចាស់ រួច​ហៅ​ក្រុង​នោះ​ថា​ហោម៉ា។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះ​បាទ​អេសាក៏​ចេញ​ទៅ​ត​ទល់​នឹង​គេ ក៏​តម្រៀប​គ្នា ដើម្បី​ច្បាំង​នៅ​ក្នុង​ច្រក​ភ្នំ​សេផា‌ថា ត្រង់​ក្រុង​ម៉ារី‌សា។


ពេល​នោះ សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន ដែល​រស់​នៅ​លើ​ស្រុក​ភ្នំ​នោះ ក៏​ចុះ​មក​វាយ​ប្រហារ​ពួកគេ ទាំង​ដេញ​តាម​ពួកគេ​រហូត​ដល់​ស្រុក​ហោម៉ា។


ព្រះ‌យេហូវ៉ា​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​ក៏​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​ដល់​គេ។ ពួក​អ៊ីស្រា‌អែល​បាន​បំផ្លាញ​គេ ព្រម​ទាំង​ទី​ក្រុង​របស់​គេ​អស់​រលីង​ទៅ។ ដូច្នេះ គេ​ហៅ​កន្លែង​នោះ​ថា ហោម៉ា ។


អែល‌ថូឡាត បេធូល ហោម៉ា


ពួក​យូដា​ក៏​និយាយ​ទៅ​ពួក​ស៊ីម្មាន​ជា​បង​ប្អូន​ថា «សូម​ឡើង​ទៅ​ជាមួយ​យើង​ខ្ញុំ ទៅ​ឯ​ទឹក​ដី​ដែល​ជា​ចំណែក​របស់​យើង​ខ្ញុំ ដើម្បី​ច្បាំង​នឹង​សាសន៍​កាណាន។ បន្ទាប់​មក យើង​ខ្ញុំ​នឹង​ទៅ​ឯ​ទឹក​ដី​ដែល​ជា​ចំណែក​របស់​បង​ប្អូន ជា​មួយ​បង​ប្អូន​ដែរ»។ ដូច្នេះ ពួក​ស៊ីម្មាន​ក៏​ព្រម​ទៅ​ជា​មួយ។


នៅ​ហោ‌ម៉ាកោរ-អាសាន នៅ​អា‌ថាក


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម