Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

44 ពេល​នោះ សាសន៍​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ភ្នំ ក៏​ចេញ​មក​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ហោម៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

44 ពេល​នោះ ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​លើ​ភ្នំ លើក​ទ័ព​ចេញ​មក​តទល់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ឃ្មុំ​ដេញ​ទិច។ ពួក​គេ​កម្ទេច​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​រហូត​ដល់​ហោ‌ម៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

44 រួច​សាសន៍​អាម៉ូរី​ដែល​នៅ​ភ្នំ​នោះ ក៏​ចេញ​មក​ទាស់​នឹង​ឯង ដេញ​តាម​ឯង​ដូច​ជា​ឃ្មុំ ព្រម​ទាំង​វាយ​ផ្តួល​នៅ​ត្រង់​ស្រុក​សៀរ រហូត​ទៅ​ដល់​ភ្នំ​ហោម៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

44 ពេល​នោះ ជន‌ជាតិ​អាម៉ូ‌រី​ដែល​រស់​នៅ​លើ​ភ្នំ លើក​ទ័ព​ចេញ​មក​តទល់​នឹង​អ្នក​រាល់​គ្នា ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា ដូច​ឃ្មុំ​ដេញ​ទិច។ ពួក​គេ​កំទេច​អ្នក​រាល់​គ្នា​នៅ​តំបន់​ភ្នំ​សៀរ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា​រហូត​ដល់​ហោម៉ា។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:44
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ឡោម‌ព័ទ្ធ​ខ្ញុំ​ដូច​ឃ្មុំ តែ​គេ​ត្រូវ​រលត់​ទៅ ដូច​ភ្លើង​ដែល​ឆេះ​បន្លា ក្នុង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ខ្ញុំ​នឹង​បំផ្លាញ​គេ​ចេញ!


នៅ​គ្រា​នោះ ព្រះ‌យេហូវ៉ា​នឹង​ហួច​ហៅ​រុយ ដែល​នៅ​ទី​ឆ្ងាយ​បំផុត​នៃ​ទន្លេ​ស្រុក​អេស៊ីព្ទ ព្រម​ទាំង​ឃ្មុំ​ដែល​នៅ​ស្រុក​អាស‌ស៊ើរ​ផង។


ពេល​នោះ សាសន៍​អាម៉ា‌ឡេក និង​សាសន៍​កាណាន ដែល​រស់​នៅ​លើ​ស្រុក​ភ្នំ​នោះ ក៏​ចុះ​មក​វាយ​ប្រហារ​ពួកគេ ទាំង​ដេញ​តាម​ពួកគេ​រហូត​ដល់​ស្រុក​ហោម៉ា។


ព្រះ‌យេហូវ៉ា​ស្តាប់​តាម​ពាក្យ​របស់​ពួក​អ៊ីស្រា‌អែល ហើយ​ក៏​ប្រគល់​ពួក​សាសន៍​កាណាន​នោះ​ដល់​គេ។ ពួក​អ៊ីស្រា‌អែល​បាន​បំផ្លាញ​គេ ព្រម​ទាំង​ទី​ក្រុង​របស់​គេ​អស់​រលីង​ទៅ។ ដូច្នេះ គេ​ហៅ​កន្លែង​នោះ​ថា ហោម៉ា ។


ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នក​បាក់​ទ័ព​នៅ​មុខ​ខ្មាំង‌សត្រូវ អ្នក​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវមួយ តែ​នឹង​រត់​នៅ​មុខ​គេ​តាម​ផ្លូវ​ប្រាំ​ពីរ ហើយ​នគរ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែន‌ដីនឹងមាន​សេចក្ដី​រន្ធត់ ដោយឮ​ដំណឹង​នេះ។


តើ​មនុស្ស​តែ​ម្នាក់​អាច​ដេញ​មួយ​ពាន់​នាក់ ឬ​ពីរ​នាក់​ធ្វើ​ឲ្យ​មួយ​ម៉ឺន​នាក់​រត់​ទៅ​ដូចម្ដេច​បាន បើ​ព្រះ​ដ៏​ជា​ថ្មដា​របស់​គេ​មិន​បាន​លក់​គេ ឬ​ព្រះ‌យេហូវ៉ា​មិន​បាន​ប្រគល់​គេ​ទៅ​នោះ?


ពួក​ក្រុង​អៃយ​សម្លាប់​អស់​ប្រមាណ​សាម​សិបប្រាំ​មួយ​នាក់ ហើយ​ដេញ​តាម​ពួក​គេ​ពី​មុខ​ទ្វារ​ក្រុង​រហូត​ដល់​សេបារិម ហើយ​ប្រហារ​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ដូច្នេះ ចិត្ត​របស់​ប្រជា‌ជននោះ​រលាយ​ទៅ​ដូច​ជា​ទឹក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម