ជនគណនា 13:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកម៉ូសេបានចាត់អ្នកទាំងនោះ ឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយប្រាប់គេថា៖ «ចូរនាំគ្នាចូលទៅតំបន់ណេកិប ហើយឡើងចូលទៅស្រុកភ្នំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ម៉ូសេចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលក្នុងស្រុកកាណាន ដោយពាក្យថា ត្រូវចូលទៅតាមផ្លូវពីខាងត្បូងនេះ ឡើងទៅឯស្រុកភ្នំ អាល់គីតាប ម៉ូសាបានចាត់អ្នកទាំងនោះឲ្យទៅសង្កេតមើលស្រុក ទាំងប្រាប់ថា៖ «ចូរនាំគ្នាចេញពីទីនេះតាមតំបន់ណេកិប រួចឡើងទៅតាមតំបន់ភ្នំ។ |
ដូច្នេះ លោកអាប់រ៉ាមក៏ចេញពីស្រុកអេស៊ីព្ទ ឡើងទៅឯតំបន់ណេកិបជាមួយប្រពន្ធ និងអ្វីៗទាំងប៉ុន្មានដែលលោកមាន ហើយឡុតក៏ទៅជាមួយដែរ។
ចូរក្រោកឡើង ហើយដើរចុះឡើងក្នុងស្រុកនេះ តាមបណ្តោយ និងទទឹងចុះ ដ្បិតយើងប្រគល់ឲ្យអ្នកហើយ»។
លោកបន្តដំណើរពីតំបន់ណេកិប រហូតទៅដល់បេត-អែល ត្រង់កន្លែងដែលលោកបានបោះជំរំកាលពីដំបូង គឺនៅចន្លោះបេត-អែល និងក្រុងអៃយ
ឯនៅជ្រលងភ្នំស៊ីឌីម មានសុទ្ធតែអណ្តូងជ័រ ហើយស្តេចក្រុងសូដុម និងស្តេចក្រុងកូម៉ូរ៉ាក៏រត់គេច ខ្លះធ្លាក់ទៅក្នុងអណ្ដូងទាំងនោះ ហើយអ្នកឯទៀតៗនាំគ្នារត់ទៅឯភ្នំ។
រួចសង្កេតមើលស្រុកនោះតើមានលក្ខណៈដូចម្ដេច ហើយតើមនុស្សដែលរស់នៅក្នុងស្រុកខ្លាំង ឬខ្សោយ តើគេមានគ្នាច្រើន ឬតិច
សាសន៍អាម៉ាឡេករស់នៅតំបន់ណេកិប ហើយសាសន៍ហេត សាសន៍យេប៊ូស និងសាសន៍អាម៉ូរី រស់នៅស្រុកភ្នំ រីឯសាសន៍កាណាន រស់នៅក្បែរសមុទ្រ និងនៅតាមទន្លេយ័រដាន់»។
ពួកគេក្រោកពីព្រលឹម ហើយឡើងទៅលើចំណុចខ្ពស់ៗរបស់ស្រុកភ្នំ ដោយពាក្យថា៖ «ពួកយើងមកដល់ទីនេះហើយ ពួកយើងនឹងឡើងទៅកន្លែងដែលព្រះយេហូវ៉ាបានសន្យា ដ្បិតពួកយើងបានធ្វើបាបមែន»។
ពេលនោះ សាសន៍អាម៉ូរីដែលរស់នៅស្រុកភ្នំ ក៏ចេញមកទាស់នឹងអ្នករាល់គ្នា ហើយដេញតាមអ្នករាល់គ្នាដូចជាឃ្មុំ ព្រមទាំងវាយផ្តួលអ្នករាល់គ្នានៅតំបន់ភ្នំសៀរ រហូតដល់ហោម៉ា។
ដូច្នេះ លោកយ៉ូស្វេវាយប្រហារស្រុកនោះទាំងមូល គឺស្រុកភ្នំ តំបន់ណេកិប តំបន់វាលទំនាប តំបន់ជម្រាលភ្នំ ព្រមទាំងស្តេចរបស់គេទាំងអស់។ លោកមិនទុកឲ្យអ្នកណាម្នាក់នៅសល់ឡើយ គឺបានបំផ្លាញអស់ទាំងទីក្រុង និងគ្រប់ទាំងអស់ដែលមានដង្ហើម អស់រលីងគ្មានសល់ ដូចព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលបានបង្គាប់។
គឺឆ្ពោះទៅទិសខាងត្បូង ឡើងតាមជ្រលងភ្នំអាក្រាប៊ីមទៅដល់ស៊ីន ហើយចេញមកខាងត្បូងកាដេស-បារនា តម្រង់ទៅដល់ហេស្រុន ហើយឡើងទៅដល់អាដារ រួចបត់មកដល់ការកា
លោកយ៉ូស្វេជាកូនរបស់លោកនុន បានចាត់បុរសពីរនាក់យ៉ាងសម្ងាត់ ឲ្យចេញពីស៊ីទីម ទៅស៊ើបការណ៍ ដោយប្រាប់ថា៖ «ចូរទៅសង្កេតមើលស្រុកនោះ និងក្រុងយេរីខូរផង»។ គេក៏ចេញទៅ ហើយចូលទៅស្នាក់នៅក្នុងផ្ទះរបស់ស្រីពេស្យាម្នាក់ ឈ្មោះរ៉ាហាប ។
នាងឆ្លើយថា៖ «សូមលោកឪពុកចែកចំណែកមួយមកកូនផង ដ្បិតលោកឪពុកបានឲ្យដីនៅតំបន់ណេកិបដល់កូនហើយ ដូច្នេះ សូមចែកឲ្យកូនមានអណ្ដូងទឹកផង»។ លោកកាលែបក៏ចែកអណ្ដូងទឹកខាងលើ និងខាងក្រោមឲ្យនាង។
ព្រះយេហូវ៉ាគង់ជាមួយពួកយូដា ហើយគេវាយយកបានស្រុកភ្នំ តែគេពុំអាចបណ្តេញពួកអ្នកដែលរស់នៅវាលច្រកភ្នំចេញបានទេ ព្រោះអ្នកទាំងនោះមានរទេះចម្បាំងដែលធ្វើពីដែក។
ក្រោយមក ប្រជាជនយូដាចុះទៅច្បាំងនឹងសាសន៍កាណាន ដែលរស់នៅស្រុកភ្នំ នៅតំបន់ណេកិប និងនៅតំបន់វាលទំនាបថែមទៀត។