Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 14:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឯ​នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​ក៏​រត់​គេច ខ្លះ​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​ទាំង​នោះ ហើយ​អ្នក​ឯទៀត​ៗ​នាំ​គ្នា​រត់​ទៅ​ឯ​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 នៅ​ជ្រលងភ្នំ​ស៊ីឌីម​មាន​អណ្ដូង​កៅស៊ូខ្មៅ​ជាច្រើន​។ ពេល​ស្ដេច​នៃ​សូដុម និង​ស្ដេច​នៃ​កូម៉ូរ៉ា​រត់គេច ពួកទ្រង់​ក៏​ធ្លាក់​ទៅក្នុង​អណ្ដូងទាំងនោះ រីឯ​ពួកអ្នកដែល​នៅសល់​បាន​រត់គេច​ទៅ​តំបន់ភ្នំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្ដូង​ប្រេង​ជា​ច្រើន។ ស្ដេច​ក្រុង​សូដុម និង​ស្ដេច​ក្រុង​កូម៉ូ‌រ៉ា បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្ដូង​នោះ ហើយ​ស្ដេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឯ​វាល​ច្រក​ស៊ីឌីម នោះ​មាន​សុទ្ធ​តែ​អណ្តូង​ជ័រ ហើយ​ស្តេច​ក្រុង​សូដុំម នឹង​ស្តេច​ក្រុង​កូម៉ូរ៉ា​គេ​រត់​ទៅ​ក៏​ដួល​នៅ​ទី​នោះ ឯ​អស់​អ្នក​ដែល​នៅ​សល់ គេ​រត់​ទៅ​ឯ​ភ្នំ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 នៅ​ជ្រលង​ភ្នំ​ស៊ីឌីម មាន​អណ្តូង​ប្រេង​ជា​ច្រើន។ ស្តេច​ក្រុង​សូដុម និង​ស្តេច​ក្រុង​កូម៉ូរ៉ា​បាន​បាក់​ទ័ព រត់​ទៅ​ធ្លាក់​ក្នុង​អណ្តូង​នោះ ហើយ​ស្តេច​ឯ​ទៀតៗ​នាំ​គ្នា​រត់​ទៅ​តាម​ភ្នំ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 14:10
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «មក​យើង នាំ​គ្នា​ធ្វើ​ដុំ​ឥដ្ឋ ហើយ​ដុត​វា​ឲ្យ​ឆ្អិន»។ គេ​ក៏​ប្រើ​ដុំ​ឥដ្ឋ​ជា​ថ្ម និង​ជ័រ​ខ្មៅ​ជា​បាយអ។


ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន រួច​ចាក​ចេញ​ទៅ។


កាល​លោក​អាប់‌រ៉ាម​បាន​ត្រឡប់​មក​ពី​ធ្វើ​សឹក​ឈ្នះ​ស្ដេច​កេដូ‌ឡោមើរ និង​ពួក​ស្តេច​ដែល​នៅ​ជា‌មួយ​វិញ​ហើយ ស្តេច​ក្រុង​សូដុម​ក៏​ចេញ​មក​ទទួល​លោក​នៅ​ជ្រលង​ភ្នំ​សាវេ (គឺ​ជ្រលង​ភ្នំ​របស់​ស្តេច)។


ស្តេច​ក្រុង​សូដុម​ក៏​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អាប់‌រ៉ាម​ថា៖ «សូម​ប្រគល់​មនុស្ស​មក​យើង ឯ​ទ្រព្យ​សម្បត្តិ សូម​ទុក​សម្រាប់​លោក​ចុះ»។


ស្តេច​ទាំង​នេះ​បាន​ប្រមូល​ផ្ដុំ​កម្លាំង​នៅ​ជ្រលង​ភ្នំ​ស៊ីឌីម (គឺ​សមុទ្រ​អំបិល )។


គឺ​ត​ទល់​នឹង​ព្រះ​បាទ​កេដូ‌ឡោមើរ​ជា​ស្តេច​អេឡាំ ព្រះ​បាទ​ធីដាល​ជា​ស្តេច​កូយីម ព្រះ​បាទ​អាំរ៉ា‌ផែល​ជា​ស្តេច​ស៊ីណើរ និងព្រះ​បាទ​អើយ៉ុក​ជា​ស្តេច​អេឡា‌សារ គឺ​ស្តេច​បួន​អង្គ​តទល់​នឹង​ស្តេច​ប្រាំ​អង្គ។


កាល​បាន​នាំ​ពួក‌គេ​មក​ខាង​ក្រៅ​ហើយ ទេវតា ប្រាប់​ថា៖ «ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​មក​ក្រោយ ក៏​កុំ​ឈប់​នៅ​ស្រុក​វាល​ណា​មួយ​ឲ្យ​សោះ! ចូរ​រត់​គេច​ទៅ​ឯ​ភ្នំ​ទៅ ក្រែង​អ្នក​ត្រូវ​វិនាស»។


ឯ​ឡុត​បាន​ចាក​ចេញ​ពី​ក្រុង​សូអារ​ជាមួយ​កូន​ស្រី​ទាំង​ពីរ ឡើង​ទៅ​រស់​នៅ​តាម​ភ្នំ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​រស់​នៅ​ក្នុង​ក្រុង​សូអារ​ទេ។ ដូច្នេះ គាត់​ក៏​រស់​នៅ​ក្នុង​រូង​ភ្នំ​ជា‌មួយ​កូន​ស្រី​របស់​គាត់​ទាំង​ពីរ។


ជា​អ្នក​ដែល​បាន​វិនាស​ទៅ​នៅ​អេន-ដោរ ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី។


ដូច្នេះ អ្នក​ណា​ដែល​រត់​ពី​សូរ​ដែល​នាំ​ឲ្យ​តក់‌ស្លុត នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នោះ​នឹង​ជាប់​អន្ទាក់​វិញ ពី​ព្រោះ​បង្អួច​នៅ​ស្ថាន​លើ​បាន​បើក​ចំហ​ហើយ ឯ​ឫស​ផែនដី​ក៏​ញាប់‌ញ័រ​ដែរ។


អ្នក​ណា​ដែល​រត់​រួច​ពី​សេចក្ដី​ស្ញែង​ខ្លាច នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ ហើយ​អ្នក​ណា​ដែល​ឡើង​រួច​ពី​រណ្តៅ នឹង​ជាប់​អន្ទាក់​វិញ ដ្បិត​យើង​នឹង​នាំ​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​មក​លើ​គេ គឺ​មក​លើ​សាសន៍​ម៉ូអាប់ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


កាល​ពួក​អ៊ីស្រា‌អែល​បាន​សម្លាប់​ពួក​ក្រុង​អៃយ​ទាំង​អស់​នៅ​វាល​ទី​រហោ‌ស្ថាន ជា​កន្លែង​ដែល​ពួកក្រុង​អៃយ​បាន​ដេញ ហើយ​គេ​បាន​ដួល​ស្លាប់​ទាំង​អស់​ដោយ​មុខ​ដាវ​ស្រេច​ហើយ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​វិល​ចូល​ទៅ​ក្រុង​អៃយ​វិញ ហើយ​ប្រហារ​ទាំង​អស់​ដោយ​មុខ​ដាវ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម