ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 6:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​គង់​ជា‌មួយ​អ្នក ព្រះ‌អង្គ​ជា​ព្រះ​ដែល​ប្រចណ្ឌ ក្រែង​សេចក្ដី‌ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​បាន​ឆួល​ឡើង​ទាស់​នឹង​អ្នក ហើយ​ព្រះ‌អង្គ​បំផ្លាញ​អ្នក​ពី​លើ​ផែន‌ដី​នេះ​ចេញ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​គង់​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​ជំពាក់​ចិត្ត​ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​គង់​នៅ​កណ្តាល​ពួក​ឯង ទ្រង់​ជា​ព្រះ​ប្រចណ្ឌ ក្រែង​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ក្តៅ​ឡើង​ទាស់​នឹង​ឯង រួច​ទ្រង់​បំផ្លាញ​ឯង​រាល់​គ្នា​ពី​លើ​ផែនដី​នេះ​ចេញ​ទៅ។

សូមមើលជំពូក

អាល់គីតាប

ដ្បិតអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ដែល​នៅ​ជា​មួយ​អ្នក ទ្រង់​មិន​ពេញ​ចិត្ត​ឲ្យ​អ្នក​ជំពាក់​ចិត្ត ជា​មួយ​ព្រះ​ណា​ផ្សេង​ទៀត​ជា​ដាច់​ខាត។ បើ​មិន​ដូច្នោះ​ទេ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​ទ្រង់​ខឹង​ទាស់​នឹង​អ្នក ហើយ​លុប​បំបាត់​អ្នក​ពី​ផែនដី​នេះ។

សូមមើលជំពូក



ចោទិយ‌កថា 6:15
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ប្រាំពីរ​ថ្ងៃ​ទៀត យើង​នឹង​បង្អុរ​ភ្លៀង​មក​លើ​ផែន‌ដី សែសិប​ថ្ងៃ​សែសិប​យប់ ហើយ​យើង​នឹង​លុប​បំបាត់​ជីវិត​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​បង្កើត​មក ឲ្យ​សូន្យ​បាត់​ពី​ផែន‌ដី»។


អំពើ​នោះ​ធ្វើ​ឲ្យ​ព្រះ‌វង្សា​យេរ៉ូ‌បោម​ទាំង​អស់​មាន​បាប ត្រូវ​កាត់‌ចេញ ហើយ​រ​លាយ​បាត់​ពី​ផែនដី។


ប៉ុន្តែ គេ​ចំអក​ឲ្យ​ពួក​ទូត​នៃ​ព្រះ ក៏​មើល‌ងាយ​ដល់​ព្រះ‌បន្ទូល​ព្រះ‌អង្គ ព្រម​ទាំង​ឡក‌ឡឺយ​ឲ្យ​ពួក​ហោរា​ព្រះ‌អង្គ​វិញ ដរាប​ដល់​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា បាន​ឆួល​ឡើង​ទាស់​នឹង​គេ ទាល់​តែ​រក​កែ‌មិន​បាន​ឡើយ។


តើ​អ្នក​ណា​ស្គាល់​អំណាច នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ? សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើ​ឲ្យ​មនុស្ស​កោត​ខ្លាច​ព្រះ‌អង្គ។


ដ្បិត​យើង​ខ្ញុំ​ត្រូវ​វិនាស​ទៅ ដោយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ធ្វើឲ្យ​យើង​ខ្ញុំញ័រ​រន្ធត់។


មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ​រហូត​បីបួន​តំណ ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង


ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បើក​ឱកាស​ឲ្យ​សាសន៍​អេស៊ីព្ទ​ពោល​ថា "ព្រះ‌អង្គ​បាន​នាំ​ពួក‌គេ​ចេញ​ទៅ​ដោយ​បំណង​អាក្រក់ ដើម្បី​សម្លាប់​ពួក‌គេ​នៅ​តាម​ភ្នំ ហើយ​បំផ្លាញ​គេ​ឲ្យ​អស់​ពី​ផែន‌ដី"ដូច្នេះ? សូម​ព្រះ‌អង្គ​បង្វែរ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ហើយ​ប្រែ​ព្រះ‌ហឫ‌ទ័យ ដែល​ព្រះ‌អង្គ​បាន​គិត​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ​អន្តរាយ​នោះ​ទៅ។


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ មើល៍! យើង​នឹង​បណ្តេញ​អ្នក​ឲ្យ​បាត់​ចេញ​ពី​ផែនដី​ទៅ គឺ​អ្នក​នឹង​ត្រូវ​ស្លាប់​ក្នុង​ឆ្នាំ​នេះ ពី​ព្រោះ​អ្នក​បាន​ពោល​សេចក្ដី​បះ‌បោរ​ទាស់​នឹង​ព្រះ‌យេហូវ៉ា។


បើ​អ្នក​មិន​សង្កត់‌សង្កិន​មនុស្ស​ប្រទេស​ដទៃ ពួក​កំព្រា និង​ពួក​ស្ត្រី​មេម៉ាយ ហើយ​មិន​កម្ចាយ​ឈាម​ដែល​ឥត​មាន​ទោស​នៅ​ទី​នេះ ក៏​មិន​គោរព​តាម​ព្រះ​ដទៃ ឲ្យ​ខ្លួន​បាន​អន្តរាយ​ឡើយ


ក្នុង​ចំណោម​គ្រួ​សារ​នៅលើ​ផែន‌ដី យើង​បាន​ស្គាល់​តែ​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ដូច្នេះ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា ដោយ​ព្រោះ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត។


មើល៍ ព្រះ‌នេត្រ​របស់​ព្រះ‌អម្ចាស់‌យេហូវ៉ា ទត​មើល​នគរ​ដែល​មាន​បាប​នេះ ហើយ​យើង​នឹង​បំផ្លាញ​ឲ្យ​សូន្យ​បាត់​ពី​ផែនដី ប៉ុន្ដែ យើង​នឹង​មិន​បំផ្លាញ​ពូជ‌ពង្ស​យ៉ាកុប អស់​ទាំង​ស្រុង​ទេ នេះ​ជា​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា។


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​រស់​នៅ ហើយ​ដែល​យើង​ក៏​ស្ថិត​នៅ​កណ្ដាល​នោះ​ដែរ ទៅ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​នៅ​កណ្ដាល​កូន​ចៅ​អ៊ីស្រា‌អែល»។


ឬ​មួយ​យើង​ចង់​ឲ្យ​ព្រះ‌អម្ចាស់​ប្រចណ្ឌ? តើ​យើង​ខ្លាំង​ពូកែ​ជាង​ព្រះ‌អង្គ​ឬ?


រួច​សេចក្ដី‌ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់គ្នា ហើយ​ព្រះ‌អង្គនឹង​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ហើយ​ដី​លែង​បង្កើត​ផល នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មកអ្នក​រាល់​គ្នា។


ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ជា​ភ្លើង​ដែល​ឆេះ​បន្សុស ជា​ព្រះ​ដែល​ប្រច័ណ្ឌ។


មិន​ត្រូវ​ក្រាប​សំពះ​នៅ​មុខ​របស់​ទាំង​នោះ ឬ​គោរព​ប្រតិ‌បត្តិ​តាម​ឡើយ ដ្បិត​យើង គឺ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក យើង​ជា​ព្រះ​ប្រចណ្ឌ យើង​ទម្លាក់​ការ​ទុច្ចរិត​របស់​ឪពុក​ទៅ​លើកូន​ចៅ រហូត​បីបួន​តំណ​ចំពោះ​អស់​អ្នក​ដែល​ស្អប់​យើង


ដ្បិត​គេ​នឹង​បង្វែរ​កូន​របស់​អ្នក​ចេញពី​យើង ឲ្យ​ទៅ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ។ ពេល​នោះ សេចក្ដី‌ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​ត្រូវ​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​ព្រះ‌អង្គ​នឹង​បំផ្លាញ​អ្នក​យ៉ាង​រហ័ស។


ប៉ុន្ដែ បើ‌អ្នក​រាល់​គ្នាបែរ​ចេញ ទៅ​ភ្ជាប់​ខ្លួន​ជាមួយ​សាសន៍​ទាំង​នេះ​ដែល​នៅ​សេស‌សល់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​រៀប​ការ​ជាមួយ​គេ គឺ​អ្នក​រាល់​គ្នា​ចូល​ទៅរក​គេ ហើយ​គេ​ចូលមក​រក​អ្នក​រាល់​គ្នា


គឺ​ប្រសិន‌បើ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​រំលង​សេចក្ដី​សញ្ញា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​ព្រះ‌អង្គ​បាន​បង្គាប់ ហើយ​ទៅ​គោរព​ប្រតិ‌បត្តិ​ព្រះ​ដទៃ រួច​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះ​ទាំងនោះ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​នឹង​ឆួល​ឡើង​ទាស់​នឹង​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ទៅ​ជា​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា។