Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 6:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 មិន​ត្រូវ​ល្បង‌ល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដូច​អ្នក​បាន​ល្បងល​ព្រះ‌អង្គ​នៅ​ម៉ាសា នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 មិន​ត្រូវ​ល្បង‌ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បង‌ល​ព្រះអង្គ នៅ​ម៉ាសា​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 កុំ​ឲ្យ​ឯង​រាល់​គ្នា​ល្បង‌ល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​បាន​ល្បង​ទ្រង់​នៅ​ត្រង់​ម៉ាសានោះ​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

16 មិន​ត្រូវ​ល្បងលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា ដូច​អ្នក​រាល់​គ្នា​ធ្លាប់​ល្បងល​ទ្រង់ នៅ​ម៉ាសា នោះ​ឡើយ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 6:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេ ដោយ​ទាម​ទារ​អាហារ​តាម​ទំនើង​ចិត្ត​របស់​គេ។


ដូច្នេះ ប្រជា‌ជន​រក​រឿង​ឈ្លោះ​នឹង​លោក​ម៉ូសេ ដោយ​ពាក្យ​ថា៖ «ចូរ​រក​ទឹក​ឲ្យ​ពួក​យើង​ផឹក​ផង»។ លោក​ម៉ូសេ​ឆ្លើយ​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រក​រឿង​នឹង​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ល្បង‌ល​ព្រះ‌យេហូវ៉ា?»


លោក​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា "ម៉ាសា" និង "មេរីបា" ដោយ​ព្រោះ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​រក​រឿង​ឈ្លោះ ព្រម​ទាំង​ល្បង‌ល​ព្រះ‌យេហូវ៉ា ដោយ​ពោល​ថា "តើ​ព្រះ‌យេហូវ៉ា​គង់​ក្នុង​ចំណោម​ពួក​យើង​មែន​ឬ?"


នេះ​ជា​ទឹក​នៅ​មេរីបា ដែល​ប្រជាជន​អ៊ីស្រា‌អែល​បាន​រក​រឿង​ព្រះ‌យេហូវ៉ា ហើយ​ព្រះ‌អង្គ​បាន​សម្ដែង​ភាព​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដោយ‌សារ​ទឹក​នោះ​ឯង។


ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​វា​ថា៖ «មាន​សេចក្តី​ចែង​ទុក​ដូច្នេះ​ទៀត​ថា "កុំ​ល្បងល​ព្រះ‌អម្ចាស់ ជា​ព្រះ‌របស់​អ្នក​ឡើយ"» ។


ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​វា​ថា៖ «បទ​គម្ពីរ​ចែង​ថា "កុំ​ល្បង​ល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ឡើយ"» ។


យើង​មិន​ត្រូវ​ល្បង‌ល​ព្រះ‌គ្រីស្ទ ដូច​ពួក​លោក​ខ្លះ​បាន​ល្បង‌ល ហើយ​ត្រូវ​វិនាស​ដោយ​ពស់​ចឹក


ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ថ្លែង​ថា៖ «ឯ​ធូមីម និង​អ៊ូរីម របស់​ព្រះ‌អង្គ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដែល​ព្រះ‌អង្គ​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ព្រះ‌អង្គ​បាន​ល្បង​ល​គេ​ត្រង់​ទឹក​មេរីបា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម