ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 4:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម ធ្វើ​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​ចេះ​មើល មិន​ចេះ​ស្តាប់ មិន​ចេះ​បរិ‌ភោគ ឬ​ដឹង​ក្លិន​អ្វី​ទាំង​អស់ ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ​ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស ជា​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​មិន​ចេះ​មើល មិន​ចេះ​ស្ដាប់ មិន​ចេះ​បរិភោគ ហើយ​ក៏​មិន​ដឹង​អ្វី​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​នៅ​ស្រុក​ទាំង​នោះ ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ផ្សេងៗ ដែល​ធ្វើ​ពី​ឈើ ឬ​ពី​ថ្ម​ដោយ​ដៃ​មនុស្ស ជា​រូប​ដែល​មិន​អាច​នឹង​មើល​ឃើញ​ស្តាប់​ឮ ឬ​ទទួល​អាហារ ឬ​ដឹង​ក្លិន​ឡើយ

សូមមើលជំពូក

អាល់គីតាប

នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ថ្វាយ‌បង្គំ​ព្រះ​ដែល​ជា​ស្នា​ដៃ​របស់​មនុស្ស ជា​ព្រះ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​មិន​ចេះ​មើល មិន​ចេះ​ស្តាប់ មិន​ចេះ​បរិភោគ ហើយ​ក៏​មិន​ដឹង​អ្វី​ទាំង​អស់។

សូមមើលជំពូក



ចោទិយ‌កថា 4:28
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ គេ​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ប្រព្រឹត្ត​តា​ម​ទម្លាប់​ចាស់​នោះ​វិញ។


គេ​បាន​ស្លាប់​អស់​ហើយ ឥត​រស់​មក​វិញ​ទៀត​ឡើយ ព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ទោស ហើយ​បំផ្លាញ​គេ ឥត​មាន​អ្នក​ណា​នឹក​ចាំ​ពី​គេ​ទៀតឡើយ។


មើល៍ ពួក​អ្នក​ដែល​គោរព​តាម នឹង​ត្រូវ​ខ្មាស​ទាំង​អស់​ដែរ ហើយ​ពួក​ជាង​គ្រាន់​តែ​ជា​មនុស្ស​ប៉ុណ្ណោះ ឲ្យ​គេ​ប្រជុំ​គ្នា រួច​ឈរ​ឡើង​ចុះ គេ​នឹង​ត្រូវ​ភ័យ ហើយ​មាន​សេចក្ដី​ខ្មាស​ទាំង​អស់​គ្នា។


ជាង​ដែក​ធ្វើ​ពូថៅ​មួយ គាត់​ធ្វើ​ការ​ដោយ​ធ្យូង គាត់​យក​ញញួរ​ដំឡើង​ជា​រាង ទាំង​ធ្វើ​ការ​ដោយ​ដើម​ដៃ​ដ៏​មាន​កម្លាំង​របស់​ខ្លួន អើ គាត់​ក៏​ឃ្លាន ហើយ​អស់​កម្លាំង គាត់​មិន​បាន​ផឹក​ទឹក ហើយ​ក៏​ហេវ។


ពួក​អ្នក​ដែល​ឆ្លាក់​ធ្វើ​រូប​ព្រះ គឺ​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​គេ​ចូល​ចិត្ត​នោះ ក៏​គ្មាន​ប្រយោជន៍​ដូច​គ្នា។ ស្មរ​បន្ទាល់​របស់​គេ​មើល​មិន​ឃើញ ក៏​មិន​ដឹង​អ្វី​ផង ជា​ការ​ដែល​នាំ​ឲ្យ​គេ​ត្រូវ​ខ្មាស។


ពួក​អ្នក​ដែល​រួច​ពី​សាសន៍​ដទៃ​អើយ ចូរ​ប្រមូល​គ្នាមក ហើយ​ចូល​ឲ្យ​ជិត ពួក​អ្នក​ដែល​លើក​យក​ដុំ​ឈើ​ធ្វើ​ជា​រូប​ព្រះ​ឆ្លា​ក់​របស់​គេ ហើយ​អធិ‌ស្ឋាន​ដល់​ព្រះ​ដែល​ជួយ​សង្គ្រោះ​ខ្លួន​មិន​បាន នោះ​ជា​អ្នក​អាប់​ឥត​ប្រាជ្ញា​ទេ។


គេ​លី​យក​រូប​នោះ​ទៅ​តម្កល់​ទុក​នៅ​ទី​កន្លែង ហើយ​រូប​នោះ​ក៏​ឈរ​នៅ ឥត​ឃ្លាត​ចេញ​ទៅ​ឯ​ណា​ឡើយ ទោះ​បើ​អ្នក​ណា​អំពាវ‌នាវ​ដល់​រូប​នោះ ក៏​មិន​ចេះ​តប ឬ​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្ដី​ទុក្ខ​វេទនា​បាន​ឡើយ។


ពី​ព្រោះ​អស់​ទាំង​ទំនៀម​ទម្លាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ


រូប​ព្រះ​របស់​គេ ប្រៀប​ដូច​ជា​ទីង​មោង នៅ​ក្នុង​ចម្ការ​ត្រសក់ រូប​ទាំង​នោះ​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ព្រោះ​ដើរ​មិន​រួច កុំ​កោត​ខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។


គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស និង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់។


ហេតុ​នោះ យើង​នឹង​បោះ​អ្នក​រាល់​គ្នា​ចោល​ចេញ​ពី​ស្រុក​នេះ ឲ្យ​ទៅ​នៅ​ឯ​ស្រុក​មួយ​ដែល​អ្នក ឬ​បុព្វ‌បុរស​អ្នក​មិន​បាន​ស្គាល់ ហើយ​នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ទាំង​យប់​ទាំង​ថ្ងៃ ព្រោះ​យើង​នឹង​មិន​អាណិត​ដល់​អ្នក​ទេ។


សេចក្ដី​ដែល​កើត​ក្នុង​គំនិត​អ្នក​រាល់​គ្នា នោះ​មិន​បាន​កើត​មក​ឡើយ គឺ​ជា​សេចក្ដី​ដែល​អ្នក​ថា យើង​នឹង​ធ្វើ​ដូច​ជា​អស់​ទាំង​សាសន៍​ដទៃ និង​ដូច​ជា​អស់​ទាំង​គ្រួសារ នៅ​ស្រុក​ផ្សេងៗ ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ទាំង​ឈើ និង​ថ្ម​ផង។


ចំណែក​អ្នក​រាល់​គ្នា ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ចូរ​ទៅ​ចុះ ពី​នេះ​ទៅ​មុខ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង​ទេ ដូច្នេះ ចូរ​ទៅ​គោរព​ដល់​រូប​ព្រះ​របស់​អ្នក​រៀង​ខ្លួន​ចុះ តែ​មិន​ត្រូវ​បង្អាក់​ឈ្មោះ​បរិសុទ្ធ​របស់​យើង ដោយ​តង្វាយ និង​រូប​ព្រះ​របស់​អ្នក​ទៀត​ឡើយ»។


អ្នក​ក៏​ឃើញ ហើយ​ឮ​ថា ឈ្មោះ​ប៉ុល​នេះ​បាន​បញ្ចុះ‌បញ្ចូល ព្រម​ទាំង​បង្វែរ​មនុស្ស​ជា​ច្រើន មិន​ត្រឹម​តែ​នៅ​ក្រុង​អេ‌ភេសូរ​នេះ​ប៉ុណ្ណោះទេ គឺ​ស្ទើរ​តែ​ពេញ​ស្រុក​អាស៊ី​ទាំង​មូល ដោយ​ពោល​ថា ព្រះ​ដែល​ដៃ​មនុស្ស​ធ្វើ មិន​មែន​ជា​ព្រះ​ឡើយ។


ប៉ុន្ដែ ព្រះ​បាន​បែរ​ចេញ ហើយ​ប្រគល់​គេ​ឲ្យ​គោរព​ថ្វាយ​បង្គំ​ពួក​បរិវារ​ដែល​នៅ​លើ​មេឃ ដូច​មាន​សេចក្តី​ចែង​ទុក​នៅ​ក្នុង​គម្ពីរ​ហោរា​ថា "ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ រយៈ​ពេល​សែ​សិប​ឆ្នាំ​នៅ​ទីរហោស្ថាន តើ​អ្នក​រាល់​គ្នា​បាន​សម្លាប់​សត្វ ហើយ​ថ្វាយ​យញ្ញ‌បូជា​ដល់​យើង​ឬទេ?


ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នក និង​ស្តេច​ដែល​អ្នក​តាំង​ឡើង​ឲ្យ​សោយ​រាជ្យ​លើ​អ្នក ទៅ​កាន់សាសន៍​មួយ​ទៀត ដែល​អ្នក និង​ដូន​តា​របស់​អ្នក​មិន​ដែល​បាន​ស្គាល់។ នៅ​ស្រុក​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម។


ព្រះ‌យេហូវ៉ា​នឹង​កម្ចាត់​កម្ចាយ​អ្នក ឲ្យ​ទៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​អស់ ពី​ចុង​ផែន‌ដី​ម្ខាង រហូត​ដល់​ចុង​ផែន‌ដី​ម្ខាង។ នៅ​ទី​នោះ អ្នក​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ដែល​អ្នក និង​ដូនតា​របស់​អ្នក​មិន​ដែល​ស្គាល់។


អ្នក​រាល់​គ្នា​បាន​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ និង​ព្រះ​ដែល​ធ្វើ​ពី​ឈើ និង​ពី​ថ្ម ពី​ប្រាក់ និង​ពី​មាស នៅ​ក្នុង​ចំណោម​ពួក‌គេ​ហើយ។


រីឯ​សំណល់​មនុស្ស​ដែល​មិន​បាន​ស្លាប់​ដោយ‌សារ​គ្រោះ​កាច​នោះ មិន​ព្រម​ប្រែ​ចិត្ត​ចេញ​ពី​កិច្ច‌ការ​ដែល​ដៃ​គេ​ធ្វើ​ឡើយ ក៏​មិន​ព្រម​លះ​បង់​ការ​ថ្វាយ​អារក្ស និង​រូប​ព្រះ​ធ្វើ​ពី​មាស ប្រាក់ លង្ហិន ថ្ម ឬ​ពី​ឈើ ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ហើយ​ដើរ​មិន​រួច​នោះ​ដែរ។


សូម​ព្រះ‌ករុណា ជា​ម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ព្រះ​សណ្តាប់​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​បន្តិច ប្រសិន‌បើ​ព្រះ‌យេហូវ៉ា ដែល​ញុះ‌ញង់​ព្រះ‌ករុណា​ឲ្យ​ទាស់​នឹង​ទូល‌បង្គំ នោះ​សូម​ទ្រង់​ទទួល​តង្វាយ​មួយ​ចុះ តែ​បើ​ជា​ពួក​មនុស្ស​ទេ នោះ​សូម​ឲ្យ​គេ​ត្រូវ​បណ្ដាសា​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​នៅ​ថ្ងៃ​នេះ គេ​បាន​បណ្តេញ​ទូល‌បង្គំ មិន​ឲ្យ​មាន​ចំណែក​ក្នុង​មត៌ក​របស់​ព្រះ‌យេហូវ៉ា​ហើយ ដោយ​ថា "ចូរ​ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដទៃ​ចុះ"។