អេស៊ើរនឹងចេះធ្វើម្ហូបអាហារយ៉ាងវិសេស ហើយវានឹងផ្គត់ផ្គង់ព្រះស្ងោយ យ៉ាងឆ្ងាញ់ថ្វាយស្តេច។
ចោទិយកថា 33:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំពោះកុលសម្ព័ន្ធអេស៊ើរ លោកថ្លែងថា៖ «សូមព្រះប្រទានពរដល់អេស៊ើរលើសជាងពួកកូនឯទៀត សូមឲ្យគេបានប្រកបដោយគុណក្នុងពួកបងប្អូនរបស់គេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងអូលីវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា: សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោម កូនចៅលោកយ៉ាកុប! សូមឲ្យបងប្អូនអាណិតស្រឡាញ់គេ ហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកអេស៊ើរ នោះក៏ថា សូមពរដល់អេស៊ើរក្នុងពួកកូនទាំងប៉ុន្មាន សូមឲ្យបងប្អូនគេបានទទួលគេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងចុះ អាល់គីតាប ចំពោះកូនចៅអេស៊ើរ គាត់ថ្លែងថា: សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោម កូនចៅយ៉ាកកូប! សូមឲ្យបងប្អូនអាណិតស្រឡាញ់គេ ហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។ |
អេស៊ើរនឹងចេះធ្វើម្ហូបអាហារយ៉ាងវិសេស ហើយវានឹងផ្គត់ផ្គង់ព្រះស្ងោយ យ៉ាងឆ្ងាញ់ថ្វាយស្តេច។
ជាវេលាដែលខ្ញុំបានលាងជើង ដោយខ្លាញ់ទឹកដោះ ហើយទាំងថ្មក៏បញ្ចេញប្រេងហូរមកឲ្យខ្ញុំ
ប្រពន្ធរបស់អ្នកនឹងបានដូចជា ដើមទំពាំងបាយជូរមានផ្លែ នៅក្នុងផ្ទះរបស់អ្នក កូនៗរបស់អ្នកនឹងបានដូចជា ដើមអូលីវនៅជុំវិញតុរបស់អ្នក។
ហើយប្រោសឲ្យលោករួចពីគ្រប់ទាំងសេចក្តីវេទនា ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងជាទីគាប់ព្រះហឫទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ផារ៉ានក៏តាំងឲ្យលោកធ្វើជាអ្នកគ្រប់គ្រងលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូល។
អ្នកណាដែលបម្រើព្រះគ្រីស្ទតាមរបៀបនេះ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយមនុស្សក៏គោរពរាប់អានដែរ។
ដើម្បីឲ្យខ្ញុំបានរួចពីពួកអ្នកមិនជឿនៅស្រុកយូដា ហើយឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិម បានទទួលការបម្រើរបស់ខ្ញុំ
ក្រុងទាំងនេះ និងភូមិនានាដែលនៅជុំវិញ ជាមត៌ករបស់កុលសម្ព័ន្ធនៃពួកកូនចៅអេស៊ើរ តាមពូជអំបូររបស់គេ។