ចោទិយកថា 33:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥24 ចំពោះកូនចៅអេស៊ើរ លោកថ្លែងថា: សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោម កូនចៅលោកយ៉ាកុប! សូមឲ្យបងប្អូនអាណិតស្រឡាញ់គេ ហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦24 ចំពោះកុលសម្ព័ន្ធអេស៊ើរ លោកថ្លែងថា៖ «សូមព្រះប្រទានពរដល់អេស៊ើរលើសជាងពួកកូនឯទៀត សូមឲ្យគេបានប្រកបដោយគុណក្នុងពួកបងប្អូនរបស់គេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងអូលីវ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤24 ឯពួកអេស៊ើរ នោះក៏ថា សូមពរដល់អេស៊ើរក្នុងពួកកូនទាំងប៉ុន្មាន សូមឲ្យបងប្អូនគេបានទទួលគេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងចុះ សូមមើលជំពូកអាល់គីតាប24 ចំពោះកូនចៅអេស៊ើរ គាត់ថ្លែងថា: សូមឲ្យអេស៊ើរបានទទួលពរនៅក្នុងចំណោម កូនចៅយ៉ាកកូប! សូមឲ្យបងប្អូនអាណិតស្រឡាញ់គេ ហើយសូមឲ្យគេមានប្រេងដ៏សម្បូណ៌ហូរហៀរ។ សូមមើលជំពូក |
ប៉ុន្តែ ព្រះជាម្ចាស់គង់ជាមួយលោក ព្រះអង្គបានរំដោះលោកឲ្យរួចផុតពីទុក្ខវេទនាទាំងប៉ុន្មាន។ ព្រះអង្គប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ និងគាប់ព្រះហឫទ័យព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប។ ព្រះចៅផារ៉ោនបានតែងតាំងលោកឲ្យគ្រប់គ្រងស្រុកអេស៊ីប និងត្រួតត្រាព្រះរាជវាំងទាំងមូលផង។