Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស‌សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 កុំ​ទុក​ឲ្យ​អ្វី​នៅ​សល់​ដល់​ព្រឹក​ឲ្យ​សោះ បើ​មាន​សល់​អ្វី​ដល់​ព្រឹក នោះ​ត្រូវ​ដុត​ចោល​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​សល់​រហូត​ដល់​ថ្ងៃ​ស្អែក​ឡើយ បើ​មាន​អ្វី​ដែល​នៅ​សេស​សល់ នោះ​ត្រូវ​ប្រមូល​ដុត​ឲ្យ​អស់។

សូមមើលជំពូក ចម្លង




និក្ខមនំ 12:10
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ម៉ូសេ​ប្រាប់​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​អ្នក​ណា​ម្នាក់​ទុក​រហូត​ដល់​ព្រឹក​ឡើយ»។


មិន​ត្រូវ​យក​ឈាម​យញ្ញ‌បូជា​របស់​យើង​ថ្វាយ​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ក៏​មិន​ត្រូវ​ទុក​ខ្លាញ់​នៃ​តង្វាយ​នោះ តាំង​ពី​ល្ងាច​ដល់​ព្រឹក​ដែរ។


ប្រសិន‌បើ​មាន​សាច់​សល់​ពី​ពិធី​នោះ ឬ​នំបុ័ង​បាន​នៅ​សល់​រហូត​ដល់​ព្រឹក នោះ​ត្រូវ​យក​សំណល់​នោះ​ទៅ​ដុត​ក្នុង​ភ្លើង មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​ជា​អាហារ​បរិសុទ្ធ។


មិន​ត្រូវ​យក​ឈាម​នៃ​យញ្ញ‌បូជា​មក​ថ្វាយ​យើង​ជា‌មួយ​នំបុ័ង​មាន​ដំបែ​ឡើយ ឯ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង​ក៏​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ដែរ។


ត្រូវ​តែ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​ដែល​ថ្វាយ ហើយ​នៅ​ថ្ងៃ​ស្អែក​ក៏​បាន តែ​បើ​មាន​អ្វី​នៅ​សល់​ដល់​ថ្ងៃ​ទី​បី នោះ​ត្រូវ​ដុត​ក្នុង​ភ្លើង​វិញ។


រួច​ត្រូវ​តែ​បរិ‌ភោគ​តង្វាយ​នោះ​នៅ​ថ្ងៃ​នោះ មិន​ត្រូវ​ទុក​អ្វី​ឲ្យ​នៅ​ដល់​ព្រឹក​ឡើយ យើង​នេះ​ជា​ព្រះ‌យេហូវ៉ា។


គេ​មិន​ត្រូវ​ទុក​អ្វី​ឲ្យ​សល់​រហូត​ដល់​ព្រឹក​ឡើយ ក៏​មិន​ត្រូវ​បំបាក់​ឆ្អឹង​ណា​មួយ​ឡើយ គឺ​គេ​ត្រូវ​ធ្វើ​តាម​ច្បាប់​ទាំង​អស់​សម្រាប់​ពិធី​បុណ្យ​រំលង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម