ចោទិយកថា 33:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចំពោះកុលសម្ព័ន្ធណែបថាលី លោកក៏ថ្លែងថា៖ «ឱណែបថាលី ដែលឆ្អែតដោយព្រះគុណ ហើយមានពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរអ្នកចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះកូនចៅណែបថាលី លោកថ្លែងថា: ណែបថាលីទទួលការសន្ដោស និងព្រះពរដ៏លើសលុបពីព្រះអម្ចាស់ ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច និងទិសខាងត្បូងចុះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកពួកណែបថាលី នោះក៏ថា ឱណែបថាលីឯងដែលឆ្អែតដោយព្រះគុណ ហើយពេញដោយព្រះពរនៃព្រះយេហូវ៉ាអើយ ចូរឯងចាប់យកស្រុកខាងលិច ហើយខាងត្បូងចុះ។ អាល់គីតាប ចំពោះកូនចៅណែបថាលី គាត់ថ្លែងថា: ណែបថាលីទទួលការសន្តោស និងពរដ៏លើសលប់ពីអុលឡោះតាអាឡា ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច និងទិសខាងត្បូងចុះ!។ |
គេនឹងបានឆ្អែត ដោយរបស់ដ៏បរិបូរក្នុងដំណាក់ព្រះអង្គ ហើយព្រះអង្គនឹងឲ្យគេផឹកពីទន្លេ នៃព្រះហឫទ័យរីករាយរបស់ព្រះអង្គ។
ពេលព្រឹក សូមចម្អែតយើងខ្ញុំ ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ដើម្បីឲ្យយើងខ្ញុំបានត្រេកអរ ហើយសប្បាយរីករាយអស់មួយជីវិត។
យើងនឹងចម្អែតព្រលឹងពួកសង្ឃ ដោយសេចក្ដីបរិបូរ ហើយឲ្យប្រជារាស្ត្ររបស់យើងបានស្កប់ចិត្ត ដោយសេចក្ដីសប្បុរសរបស់យើង នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ! ចូរមករកខ្ញុំចុះ ខ្ញុំនឹងឲ្យអ្នករាល់គ្នាបានសម្រាក។
ព្រះអង្គយាងចេញពីណាសារ៉ែត ទៅគង់នៅក្រុងកាពើណិម ជាប់មាត់សមុទ្រក្នុងតំបន់សាប់យូឡូន និងណែបថាលី
ប្រជាជនដែលអង្គុយក្នុងសេចក្តីងងឹត បានឃើញពន្លឺមួយយ៉ាងអស្ចារ្យ មានពន្លឺរះឡើងបំភ្លឺដល់អស់អ្នក ដែលអង្គុយក្នុងស្រុក និងម្លប់នៃសេចក្តីស្លាប់» ។
ចំពោះកុលសម្ព័ន្ធអេស៊ើរ លោកថ្លែងថា៖ «សូមព្រះប្រទានពរដល់អេស៊ើរលើសជាងពួកកូនឯទៀត សូមឲ្យគេបានប្រកបដោយគុណក្នុងពួកបងប្អូនរបស់គេ ហើយឲ្យគេបានជ្រលក់ជើងក្នុងប្រេងអូលីវ។