Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 33:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 ចំពោះ​កុលសម្ព័ន្ធ​អេស៊ើរ លោក​ថ្លែង​ថា៖ «សូម​ព្រះ​ប្រទាន​ពរ​ដល់​អេស៊ើរ​លើស​ជាង​ពួក​កូន​ឯទៀត សូម​ឲ្យ​គេ​បាន​ប្រកប​ដោយ​គុណក្នុង​ពួក​បង​ប្អូន​របស់​គេ ហើយ​ឲ្យ​គេ​បាន​ជ្រលក់​ជើង​ក្នុង​ប្រេងអូលីវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 ចំពោះ​កូន​ចៅ​អេ‌ស៊ើរ លោក​ថ្លែង​ថា: សូម​ឲ្យ​អេ‌ស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម កូន​ចៅ​លោក​យ៉ាកុប! សូម​ឲ្យ​បងប្អូន​អាណិត​ស្រឡាញ់​គេ ហើយ​សូម​ឲ្យ​គេ​មាន​ប្រេង​ដ៏​សម្បូណ៌​ហូរ‌ហៀរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឯ​ពួក​អេស៊ើរ នោះ​ក៏​ថា សូម​ពរ​ដល់​អេស៊ើរ​ក្នុង​ពួក​កូន​ទាំង​ប៉ុន្មាន សូម​ឲ្យ​បង​ប្អូន​គេ​បាន​ទទួល​គេ ហើយ​ឲ្យ​គេ​បាន​ជ្រលក់​ជើង​ក្នុង​ប្រេង​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ចំពោះ​កូន​ចៅ​អេស៊ើរ គាត់​ថ្លែង​ថា: សូម​ឲ្យ​អេស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោម កូន​ចៅ​យ៉ាកកូប! សូម​ឲ្យ​បង‌ប្អូន​អាណិត​ស្រឡាញ់​គេ ហើយ​សូម​ឲ្យ​គេ​មាន​ប្រេង​ដ៏​សម្បូណ៌​ហូរ​ហៀរ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 33:24
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អេស៊ើរ​នឹង​ចេះ​ធ្វើ​ម្ហូប​អាហារ​យ៉ាង​វិសេស ហើយ​វា​នឹង​ផ្គត់‌ផ្គង់​ព្រះ​ស្ងោយ យ៉ាង​ឆ្ងាញ់​ថ្វាយ​ស្តេច។


ជា​វេលា​ដែល​ខ្ញុំ​បាន​លាង​ជើង ដោយ​ខ្លាញ់​ទឹក​ដោះ ហើយ​ទាំង​ថ្ម​ក៏​បញ្ចេញ​ប្រេង​ហូរ​មក​ឲ្យ​ខ្ញុំ


អ្នក​រាល់​គ្នា​បាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​ដែល​បានបង្កើត​ផ្ទៃ​មេឃ និង​ផែនដី!


ប្រពន្ធ​របស់​អ្នក​នឹង​បាន​ដូច​ជា ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា ដើម​អូលីវ​នៅ​ជុំ‌វិញ​តុរបស់​អ្នក។


សូម​ឲ្យ​អ្នក​បាន​ឃើញ​ចៅ​របស់​អ្នក​ដែរ! សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!


កុំ​ឲ្យ​មាន​សល់​ដល់​ព្រឹក​ស្អែក បើ​មាន​សល់​អ្វី​ដល់​ព្រឹក​នោះ ត្រូវ​ដុត​ចោល។


ហើយ​ប្រោស​ឲ្យ​លោក​រួច​ពី​គ្រប់​ទាំង​សេចក្តី​វេទនា ព្រម​ទាំង​ប្រទាន​ឲ្យ​លោក​មាន​ប្រាជ្ញា​វាង​វៃ និង​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ផារ៉ាន​ក៏​តាំង​ឲ្យ​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​លើ​ស្រុក​នោះ និង​លើ​ព្រះ‌រាជ‌វាំង​ទាំង​មូល។


អ្នក​ណា​ដែល​បម្រើ​ព្រះ‌គ្រីស្ទ​តាម​របៀប​នេះ អ្នក​នោះ​បាន​ជា​ទី​គាប់​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ ហើយ​មនុស្ស​ក៏​គោរព​រាប់​អាន​ដែរ។


ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​ពួក​អ្នក​មិន​ជឿ​នៅ​ស្រុក​យូដា ហើយ​ឲ្យ​ពួក​បរិសុទ្ធ​នៅ​ក្រុង​យេរូ‌សាឡិម បាន​ទទួល​ការ​បម្រើ​របស់​ខ្ញុំ


ក្រុង​ទាំង​នេះ និង​ភូមិ​នានា​ដែល​នៅ​ជុំ‌វិញ ជា​មត៌ក​របស់​កុល‌សម្ព័ន្ធនៃ​ពួក​កូន​ចៅ​អេស៊ើរ តាម​ពូជ​អំបូរ​របស់​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម