Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 49:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ណែប‌ថា‌លី​ជា​ក្តាន់​ដែល​គេ​លែង ហើយ​បង្កើត​កូន​គួរ​ឲ្យ​ស្រឡាញ់ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 ណែបថាលី​ជា​ក្ដាន់ញី​ដែល​ត្រូវបាន​លែង វា​នឹង​ពោល​ពាក្យសម្ដី​ពីរោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្ដាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ណែប‌ថាលី ជា​ក្តាន់​ដែល​គេ​លែង វា​នឹង​ពោល​ពាក្យ​ពីរោះ​ស្តាប់។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ណែប‌ថាលី​ប្រៀប​បាន​នឹង​សត្វ​ក្តាន់​ញី ដែល​រត់​ដោយ​សេរី និង​បង្កើត​កូន​យ៉ាង​ស្អាតៗ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 49:21
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ខ្ញុំ​បាន​ខំ​ប្រឹង​តទល់​ជាមួយ បង​ស្រី​ខ្ញុំ​ជា​ខ្លាំង ហើយ​ក៏​បាន​ឈ្នះ»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ណែប‌ថា‌លី"។


កូន​របស់​ណែប‌ថា‌លី គឺ​យ៉ាស៊ាល គូនី យេស៊ើរ និង​ស៊ីលិម។


គេ​ទូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ទ្រង់​ប្រព្រឹត្ត​នឹង​បណ្ដា‌ជន​នេះ ដោយ​សប្បុរស ហើយ​ផ្គាប់​ចិត្ត​គេ ព្រម​ទាំង​មាន​រាជ‌ឱង្ការ​នឹង​គេ ដោយ​ពាក្យ​ផ្អែម​ល្ហែម នោះ​គេ​នឹង​នៅ​ជា​អ្នក​បម្រើ​របស់​ទ្រង់​ជា​ដរាប​ទៅ»។


ប្រៀប​ដូច​ជា​ក្តាន់​ញី​ដែល​គួរ​ស្រឡាញ់ និង​ប្រើស​ញី​សម‌សួន ត្រូវ​ឲ្យ​ដោះ​របស់​នាង​បាន​បំពេញ​ចិត្ត​ឯង​ជា​ដរាប ហើយ​អ្នក​ត្រូវ​ឈ្លក់​ចិត្ត​នឹង​សេចក្ដី​ស្រឡាញ់ របស់​នាង​ជា‌និច្ច​ផង។


ឱ​ពួក​កូន​ស្រី​ក្រុង​យេរូ‌សាឡិម​អើយ ខ្ញុំ​ឲ្យ​នាង​រាល់​គ្នា​ស្បថ​ដោយ​មាន​ពួក​ប្រើស និង​ពួក​ក្តាន់​នៅ​វាលធ្វើ​ជា​សាក្សី​ថា នាង​ទាំង‌ឡាយ​នឹង​មិន​អង្រួន ឬ​ដាស់​ស្ងួន​សម្លាញ់របស់​ខ្ញុំ​ឡើយ ចាំ​ទាល់​តែ​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ។


ទាំង​ក្តាន់​ញី​នៅ​វាល​ក៏​ទម្លាក់​កូន រួច​ទុក​ចោល ព្រោះ​គ្មាន​ស្មៅ។


ចំពោះកុល‌សម្ព័ន្ធ​ណែប‌ថាលី លោក​ក៏​ថ្លែង​ថា៖ «ឱ​ណែប‌ថាលី ដែល​ឆ្អែត​ដោយ​ព្រះ‌គុណ ហើយ​មាន​ពេញ​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​អ្នក​ចាប់​យក​ស្រុក​ខាង​លិច ហើយ​ខាង​ត្បូង​ចុះ»។


បារ៉ាក​បាន​កោះ​ហៅ​ពួក​សាប់‌យូឡូន និង​ពួក​ណែប‌ថា‌លី​មក​ជួប​ជុំ​គ្នា​នៅ​កេដេស។ ពេល​នោះ មាន​មនុស្ស​ចំនួន​មួយ​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូ‌រ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។


លោក​ស្រី​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​របស់​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថា‌លី ហើយ​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រះ‌អង្គ​បាន​បង្គាប់​លោក​ថា "ចូរទៅ​កេណ្ឌ​មនុស្ស​មួយ​ម៉ឺន​នាក់​ពី​ពួក​កូន​ចៅ​ណែប‌ថា‌លី និង​សាប់‌យូឡូន ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​តាបោរ​ទៅ។


ឯ​ពួក​សាប់‌យូឡូន​វិញ ជា​ប្រជាជន​មួយ​ដែល​ប្រថុយ​ជីវិត​ដល់​ស្លាប់ ហើយ​ពួក​ណែប‌ថា‌លី​ដែរ គេ​ចូល​ទៅ​ច្បាំង​នៅ​ទី​ខ្ពស់ៗ​ក្នុង​សមរភូមិ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម